សកម្មភាពពួកឈ្មួញឃុបឃិតគ្នាដឹកឈើចេញពីព្រៃឡង់ ទាំងយប់ទាំងថ្ងក្នុងភូមិសាស្ត្រទឹកដីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ហើយបានដឹកឈើកាត់តាមផ្លូវមាត់ទន្លេត្រើយម្ខាង ស្ថិតឃុំកំពង់ចាម ស្រុកសំបូរ និងឃុំជ្រោយបន្ទាយ ក្នុងស្រុកព្រែកប្រសព្វ ឆ្ពោះទៅទីរួមស្រុកក្រូចឆ្មារ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីលក់ចែកចាយបន្តតាមដេប៉ូយ៉ាងរលូន គ្មានសមត្ថកិច្ចណាហ៊ានក្អក ឬគ្រហែមឡើយ ។
យោងតាមប្រភពក្រុមឈ្មួញរកស៊ីនៅខាងលិចទន្លេ បាននិយាយតគ្នាថា លោក សម្បត្តិ ពិតជាមិនធម្មតាមែន ដឹកឈើតាមរថយន្តរថយន្តឆ្នៃ រាបើសិបម៉ែត្រ គ្មានអាជ្ញាធរ ហ៊ានបង្ក្រាប ដោយមានថ្នាក់ដឹកនាំស្រុកនៅពីក្រោយខ្នង ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ សីហានេះ រថយន្តលោកសម្បត្តិ ឈប់ខូច នៅកណ្ដាលផ្លូវ មិនមានវត្តមានសមត្ថកិច្ច មកសួរនាំទេ ឬមួយ មិនដឹងថាមានការចរាចរណ៍ឈើ ។
ការចរាចរណ៍ឈើនេះ ឆ្លងកាត់តំណាក់កាលជាច្រើន មានដែនជម្រកសត្វព្រៃឡង់ ផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសព្វ. ស្នាក់ការដន្តិសុខ និងផ្នែករដ្ឋបាលផ្សេងៗ តែនៅចរាចរណ៍បានយ៉ាងរលូន ។
សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដលអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ ការកាប់ទន្ទ្រាន្តដីព្រៃយកមកធ្វើកម្មសិទ្ធិ និង កាប់ឈើក្នុងដែនជម្រកសត្វព្រៃ និងព្រពៃសហគមន៍ ដោយខុសច្បាប់ ប៉ុន្តែនៅទឹកដីស្រុកសំបូរ ព្រែកប្រសព្វ នៅតែកើតមានឡើងផ្គើននិង ប្រសាសន៍ របស់សម្តេច និងអភិបាលខេត្តក្រចេះ ។
បើមិនជឿនិងទុកចិត្ត សូម ថ្នាក់ដឹកនាំអន្តរក្រសួង មេត្តាចុះមកស្រុកខាងលើនិងដឹងការពិត ថាតើលោកហង់ ចាន់ឌី. អភិបាលស្រុកព្រែកប្រសព្វ ដឹងរឿងនេះដែរឬទេ ?
ដោយមាឃសុខា






