- ព័ត៌មានជាតិ

ភ្ញាក់ផ្អើល ! លោក​អ៊ុក​កុសល​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​បាន​យក​អំណាច​ជា​មេ​កើយ ប្រព្រឹត្ត​នូវ​អំពើ​អសីលធម៌ តាមរយៈ​ទង្វើ​ចាប់បង្ខំ ស្ទាបអង្អែល​កេរ្តិ៍ខ្មាស​ដោយ​មិន​ញញើត ដល់​មន្ត្រីនគរបាល​នារី ជា​កូនចៅ​របស់​ខ្លួន ជាច្រើន​នាក់​

ខេត្ត​កំពង់ធំ​៖ លោក អ៊ុក កុសល ស្នងការ​នគរបាល ខេត្ត​កំពង់ធំ បាន​យក​អំណាច​ជា​មេ​កើយ​ប្រព្រឹត្ត​នូវ​អំពើ​អសីលធម៌ តាមរយៈ​ទង្វើ​ចាប់បង្ខំ ស្ទាបអង្អែល​កេរ្តិ៍ខ្មាស​ដោយ​មិន​ញញើត ដល់​មន្ត្រីនគរបាល​នារី ជា​កូនចៅ​របស់​ខ្លួន ជាច្រើន​នាក់​។ នេះ​បើ​យោងតាម​ពាក្យបណ្តឹង របស់​ពី​មន្ត្រីនគរបាល​នារី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ជា​ជនរងគ្រោះ បាន​ប្តឹង​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បែកធ្លាយ​។​

​នៅក្នុង​ពាក្យបណ្តឹង​ពី​នគរបាល​នារី​ចំនួន ៤​រូប​ផ្តិតមេដៃ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ បាន​លើកឡើង​ថា នាង​ខ្ញុំ​ជា​មន្ត្រី​ន​តរ​បាល​នារី​នៃ​ស្នងការដ្ឋាន ខេត្ត​កំពង់ធំ (​ជនរងគ្រោះ​) សូម​គោរព​រាយការណ៍ និង​សូម​សម្តេច​ក្រឡាហោម មេត្តា​ជួយ​រក​យុត្តិធម៌​ឱ្យ​នាង​ខ្ញុំ​ជា​ជនរងគ្រោះ ដោយសារ​ការប្រព្រឹត្ត​អំពើ​ពុំគប្បី​មកលើ នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ភាពទន់ខ្សោយ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែល​ជា​ស្នងការ​នគ​បាល​ខេត្ត កំពង់ធំ ។​

​ពាក្យបណ្តឹង​នេះ​បាន​បន្តថា នៅ​អំឡុង​ថ្ងៃ​ឆ្នាំ ២០១៨-២០១៩ នេះ​ពួកនាង​ខ្ញុំ​មួយ​ចំនួន​ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែល​ជា​ស្នងការ បាន​ហៅ​ពួក​នាង​ខ្ញុំ​ឲ្យទៅ​ជួប​គាត់​នៅ​ក្នុង​បន្ទប់​ធ្វើការ​របស់​គាត់ ដើម្បី​សួរនាំ​កិច្ចការងារ​មួយចំនួន ដោយ​យល់ឃើញថា​គាត់​ជា​ថ្នាក់ដឹកនាំ (​មេ​កើយ​) ពួក​នាង​ខ្ញុំ​ក៏​បាន​ទៅ​ជួប​គាត់​ម្នាក់​ម្តងៗ តាម​ការ​ណា​ត់របស់ គាត់ ។ ពេល​ចូល​ដល់​ក្នុង​បន្ទប់​តែ​ពីរ​នាក់ លោកស្នងការ ក៏​បាន​សួរនាំ​ថា “​ពាក់​ស័ក្តិ​ប៉ុន្មាន​? ហើយ មុខតំណែង​ជា អ្វី​សព្វថ្ងៃ​? ហើយ​ចង់​បាន​មុខតំណែង ឬ​ឡើង​ស័ក្តិ​អត់​? បើ​ចង់បាន​ចាំ​បង​ជួយ​ព្រោះ​បង​ជា​ស្នងការ ជា​ប្រធាន អង្គភាព​ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ ឱ្យតែ​អូន​ព្រម​ស្រលាញ់​បង ម្យ៉ាងទៀត​បើ​អូន​ព្រម​ស្រឡាញ់​បង កុំ​បារម្ភ​ខ្លាច​មាន​កូន​អី ព្រោះ​ទឹកកាម​បង​គ្មាន​មេ​ជីវិត​បង្ក​កំណើត​ទេ​” ពេល​ឮ​ពាក្យ​សំដី​ទាំងអស់នេះ នាង​ខ្ញុំ​ហួសចិត្ត​មិន​នឹកស្មាន​ថា​គាត់ ហ៊ាន​និយាយ​ពាក្យសំដី​បែបនេះ មក​លើ​នាង​ខ្ញុំ​ជា​កូនចៅ ជា​នារី​ភេទ​នោះទេ ហើយ​នគរបាល ជា​នារី ខ្លះ​មាន​ទាំង​ប្ដី ទាំង​កូន​ទៀតផង ។​

​ក្នុង​ពាក្យបណ្តឹង​ជនរងគ្រោះ​បន្ត​ថា ក្រៅពី​ប្រើ​ពាក្យសម្ដី​លួងលោម បុគ្គល​នេះ​ក៏​បាន​ចាប់បង្ខំ ស្ទាបអង្អែល​កេរ្តិ៍ខ្មាស​ដោយ​មិន​ញញើត ទោះបី ពេលខ្លះ​ពួកនាង​ខ្ញុំ​ខំ​រើបម្រះ ឬ​ចង់​ស្រែក​ប្រាប់​គេឯង​ក៏​មិន​ហ៊ាន ព្រោះ​ខ្លាច​អំណាច​គាត់​ជា​ស្នងការ ម្យ៉ាងទៀត គាត់​បាន​គំរាម​មិន​ឲ្យ​ប្រាប់រឿង​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ឲ្យ​អ្នកណា​ដឹង​ទេ បើ​ហ៊ាន គឺ​មាន​បញ្ហា​ហើយ ។ ទោះបី ដឹង​ថា​បុគ្គល​នេះ តែងតែ​ប្រព្រឹត្ត​បែប​នេះ​មក​លើ​រូប​កាយ និង​ផ្លូវភេទ​ពួក​នាង​ខ្ញុំ​យ៉ាងណា​ក៏​មិន​ហ៊ាន​ប្រាប់​គេឯង ដែរ ម្យ៉ាង​ខ្លាច​ប៉ះពាល់​កិត្តិយស​សេចក្តីថ្លៃថ្នូ​រនា​ង​ខ្ញុំ​ជា​ស្ត្រីភេទ​ទន់ខ្សោយ ម្យ៉ាង​ខ្លាច​ប៉ះពាល់​ដល់​ក្រុមគ្រួសារ ខ្លាច រឿង​នេះ​ដឹង​ដល់​ប្ដី អាច​ប្រឈម​នឹង​ការ​លែងលះគ្នា​ធ្វើឲ្យ​បែកបាក់​គ្រួសារ ។ ពេលខ្លះ​ពួកនាង​ខ្ញុំ​ត្រូវ​យក​ឯកសារ ឆ្លង​យោបល់​តាត់ ម្នាក់ៗ​ខ្លាច​មិន​ហ៊ាន​ទៅ​ជួប​ទេ តែ​ជា​ភារកិច្ច​ហើយ​មិន​អាច​ប្រកែក​បាន ម្យ៉ាងទៀត​គាត់​ប្រាប់ តាមរយៈ​នាយការិយាល័យ ឬ​ស្នងការរង​ទទួល​ផែន តម្រូវ​ឲ្យ​យើងខ្ញុំ​ទៅ​បកស្រាយ​ទើប​គាត់​ព្រម ។ ក្រៅពី​ស្នាប អង្អែល​សុដន់ ឬ​កេរ្តិ៍​ភេទ នាង​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ បុគ្គល​នេះ​ក៏​បាន​បង្ខំ​ឲ្យ​នាង​ខ្ញុំ​លេង​ប្រដាប់ភេទ​គាត់​រហូតដល់ ចេញ​ទឹកកាម ទើប​គាត់​ព្រមឲ្យ​ចេញពី​បន្ទប់​របស់​គាត់ ។ នគរបាល​ជា​នារី ដែល​ចូល​ទៅ​ជួប​គាត់​មួយចំនួន​គឺ​ជួប នឹង​រឿង​បែបនេះ ហើយក៏​មាន​នគរបាល​ជា​នារី ខ្លះ ជួប​រឿង​ឈឺចាប់​ត្រូវ​បែកបាក់​គ្រួសារ​ដោយសារ​ការប្រព្រឹត្ត​អំពើ ដ៏​ថោកទាប​របស់​បុគ្គល អ៊ុក កុសល មកលើ​មន្ត្រីនគរបាល​ជា​នារី ។ កន្លង​មក​ពួកនាង​ខ្ញុំ​ក៏​បាន​ទៅ​បំភ្លឺ​នៅ​នាយក ដ្ឋា​ន​បុគ្គលិក​រួចហើយ ប៉ុន្តែ​ពុំ​ទទួលបាន​យុត្តិធម៌​ទេ ផ្ទុយទៅវិញ​បុគ្គល​នេះ​កាន់តែ​គាបសង្កត់​មើលងាយ​មើល ថោក​មក​លើ​ពួក​នាង​ខ្ញុំ​ជា​ជនរងគ្រោះ ដោយ​គំរាម​មិន​ឱ្យ​តែងតាំង ឬ​ដំឡើង​ស័ក្តិ​ជាដើម ។ មកដល់​ពេល​នេះ​ពួក នាង​ខ្ញុំ​គ្មាន​ផ្លូវ​ណា​ដើម្បី​ជ្រើសរើស ក្រៅពី​គោរព​ស្នើសុំ​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​ក្រឡាហោម ដែល​ជា​ឪពុក​ម្តាយ ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ចៅជា​ជនរងគ្រោះ​ផង ព្រោះ​អ្នកប្រព្រឹត្ត​ជា​មេ​កើយ ហើយ​មាន​អំណាច​តាប​សង្កត់​មកលើ កូនចៅ​ដែល​ទន់ខ្សោយ ។​

​ក្រៅពី​ប្រព្រឹត្ត​អំពើ​ថោកទាប​ដែល​សង្គម​ស្អប់ខ្ពើម នូវ​ពាក្យ “​ត្រី​ឆ្ការ​ស៊ី​កូន​ឯង ” បុគ្គល អ៊ុក កុសល នេះ ដឹកនាំ​បង្កើត​បក្ខពួក ខ្សែស្រឡាយ​ពុករលួយ និង​អុ​ចអាល​ឲ្យមាន​ការបែកបាក់​សាមគ្គី​ផ្ទៃក្នុង ទាំង​ថ្នាក់​ដឹកនាំ​ស្នង ការ​ក៏​ដូច​ជា​មន្ត្រីក្រោមឱវាទ ដែល​មិន​អាច​ស្តារ​កិត្តិយស​បានឡើយ ។​

​ជាថ្មី​ម្តងទៀត នាង​ខ្ញុំ​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ធំ សូម​លើក​ដៃ​សំពះអង្វរ​ដល់ សម្តេច ក្រឡា​រហាម មេត្តា​ជួយ​រក​យុត្តិធម៌​ដល់​នាង​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ​ទន់ខ្សោយ គ្មាន​ខ្នងបង្អែក មានតែ សម្តេច និង​លោកស្រី ដែល​ជា​ឪពុក​ម្តាយ​ជួយ​ថែរក្សា​ការពារ និង​ផ្តល់​យុត្តិធម៌​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ផង និង​សូម សម្តេច មេត្តា​ចាត់​វិធានកា​រណ៍​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ មិន​គប្បី​មក​លើ​កូនចៅ​របស់​ខ្លួន ដូច្នេះ ដើម្បី​ជា​គំរូ​ដល់​អ្នក​ដឹកនាំ​ដទៃ​ទៀត​កុំឲ្យ​យក​គំរូ​តាម​។​

​សូមបញ្ជាក់​ថា ចំពោះ​ករណី​ខាងលើ លោក អ៊ុក កុសល ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ធ្លាប់​អង្គភាព «​នគរ​ដ្រេ​ហ្គ​ន​» ថា​៖ រឿង​នេះ​លោក​មិន​ប្រព្រឹត្ត​ទេ អាច​ជា​ការ​បង្ខូច​ដល់​កេរ្តិ៍ឈ្មោះ​លោក ។​

​សូម​រំ​ឮ​ក​ថា លោក អ៊ុក កុសល ស្នងការ​នគរបាល ខេត្ត​កំពង់ធំ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ព្រមាន​និង​ដាក់វិន័យ​ផងដែរ កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២០ យោងតាម​សំណើ​របស់​អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។ ក្នុងនោះ​សម្តេច​សម្រេច ។​

​ប្រការ ១ ត្រូវបាន​អនុវត្ត​វិន័យ​ក្រោមរូបភាព ព្រមាន​លើក​ទី​១ ចំពោះ​ឧត្តមសេនីយ៍ទោ អ៊ុក កុសល អត្តលេខ ០៣៥៥២ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ។ មូលហេតុ​ខ្វះ​ការយកចិត្តទុកដាក់​លើ​ការគ្រប់គ្រង និង​ដឹកនាំ ។​

​ប្រការ ២ សាមីខ្លួន​ដែល​មានឈ្មោះ​ក្នុង​ប្រការ ១ ត្រូវ​កែប្រែ​នូវ​កំហុសឆ្គង និង​របៀបរបប​ការងារ​ដឹកនាំ​ឱ្យ បាន​ត្រឹមត្រូវ ។
​ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ នឹង​ចាត់វិធានការ​តាម​វិន័យ របស់​កងកម្លាំង​នគរបាលជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *