- ព័ត៌មានជាតិ

ខេត្ត​ក្រចេះ បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ខេត្ត លើក​ទី​១៦ អាណត្តិ​ទី​៣ ឆ្នាំ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ

ក្រចេះ ៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បើក​កិច្ចប្រជុំ​សាមញ្ញ​លើ​កទ​ទី ១៦ អាណត្តិ​ទី ៣ ឆ្នាំ​ទី​២ ដឹកនាំ​ដោយ ឯកឧត្ដម ហឿ ស៊ី​ហ៊​យែម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម វ៉ា ថន អភិបាល​បាល​ខេត្ត និង​ឯកឧត្តម លោកជំទាវ មន្ត្រី​រាជា​ការ​ជុំវិញ​ខេត្ត នា​ព្រឹក​ថ្ងៃទី ១០ កញ្ញា ២០២០ ។

​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម ហឿ់ ស៊ី​យ៉ែម ប្រធាន​អង្គប្រជុំ បាន​ផ្តោត​សំខាន​ទ​ភ​លើក​បញ្ហា ក៏ដូចជា​ការងារ​មួយចំនួន​ដែល​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​បាន​បំពេញ​កន្លង​មក​រួម​មាន ៖ ការងារ​ត្រួត​ព​និត្យ​ទីតាំង​អាជីវកម្ម មូប​គ្រួស ខ្សាច់ និង​ការ​វិច​ខ្ចប់ ដឹកជញ្ជូន
-​ការងារ​ដាក់​ផ្លាកសញ្ញា​ចរាច​រណ៍​តាម​ទីតាំង​ប្រជុំជន ដូចជា​ជុំវិញ​ផ្សារ​ក្រុង​ក្រចេះ
-​ការងារ​ធារាសាស្ត្រ
-​ការងារ​ទេសចរណ៍
-​សុខាភិបាល និង​ការងារ​អប់រំ​សិក្សា​ជាដើម ។

​មានប្រសាសន៍​ជម្រុញ និង​ឆ្លើយតប​ទៅនឹង​ការងារ ក៏ដូចជា​បញ្ហា ដែល​ឯកឧត្តម​ប្រធាន​អង្គប្រជុំ​បាន​លើក និង​ចាប់អារម្មណ៍ ក្នុងនោះដែរ​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើង និង​ជម្រុញ​បន្ថែម​ទាក់ទង​និង​អាជីវកម្ម​អ្នក​ដឹកជញ្ជូន និង​វិច​ខ្ចប់ គ្រួស ខ្សាច់ មន្ទីរ​ពាក់ព័ន្ធ ពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ត្រូវ​ពង្រឹង​ការចុះ​ត្រួតពិនិត្យ​លើ​បច្ចេកទេស​ការ​វិច​ខ្ចប់ និង​មិន​ចាត់​វិធាន​តឹងរឹង ចំពោះ​ករណី​នេះ ដើម្បី​បញ្ជៀ​ស​ពី​ការបង្ករ​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ និង​សោភ័ណ្ឌភាព​សាធារណៈ​

-​ការងារ​ប្រព័ន្ធ​ធារាសាស្ត្រ ដោយ​ស្ថានភាព​ទឹក​ពេលនេះ​មាន​កម្ពស់​ទាប មិន​ឡើង​ចូល​ព្រែក ឬ​អាង​ស្តុប ដូច្នេះ​សុំ​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ​ទីតាំង​អាង និង​ឲ្យធ្វើ​សំណើរ​ផែនការ​ទៅ​ក្រសួង និង​គណកម្មាការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជួយ​ដោះស្រាយ ក៏ដូចជា​ផ្សព្វផ្សាយ​ដល់​កសិករ​ដែល​ធ្វើ​ស្រែប្រាំង សុំ​ឲ្យ​បង្វែរ​ទៅ​ដាំ​ដំណាំ​រួមផ្សំ ដែល​មាន​រយ​:​ពេល​ខ្លី និង​ប្រើប្រាស់​ទឹក​តិច​

-​ការងារ​ទេសចរណ៍​ខេត្ត ឃើញ​មាន​ការ​ងើប​ឡើងវិញ​ជា​បណ្តើរៗ​គួរគត់សម្គាល់ ហើយ​សុំ​បន្ត​ធ្វើ​ការអភិវឌ្ឍ​បន្ថែម ពិសេស​នៅ​ទីតាំង​គោលដៅ​របស់​ភ្លៀវ
-​ការងារ​សុខាភិបាល ទាក់ទង​វិធានការ​ការពារ​ជ​ម្ថឺ​កូវី​ដ​-១៩ ពិសេស​ការងារ​ច​ក្តា​ឡី​ស័ក សុំ​បន្ត​ពង្រឹង​លើ​ការងារ​របស់​ខ្លួន ពិសេស​គឺ​ជម្ងឺ​គ្រុនឈីក​តែម្តង
-​ការងារ​អប់រំ សុំ​ឲ្យ​មន្ទីរ​ពិនិត្យ​លើ​កម្មវិធីសិក្សា​ទាំង​រដ្ឋ និង​ឯកជន ឲ្យ​ដើ​រទាន់​គ្នា​ស្រប​នឹង​កម្មវិធី​របស់​ក្រសួង​អប់រំ
-​ការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជម្រុញ​ដល់​អាជ្ញាធរ​ភូមិ​-​ឃុំ​-​សង្កាត់ ត្រូវ​បន្ត​ពង្រឹង​ផ្សព្វផ្សាយ និង​ចាត់វិធានការ​តាម​ការចាត់​ប្រគល់​ពី​រដ្ឋបាល​ខេត្ត
– សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ពិសេស​គណកម្មការ​គ្រប់​វត្ត ត្រូវ​ពង្រឹង​លើ​ការការពារ​ទប់ស្កាត់​ពី​ជម្ងឺ​កូវី​ដ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​មាន​ទឹក​អាល់កុល ឬ​ជែល មាន​ទីតាំង​លាងដៃ​និង​សាប៊ូ ជម្រុញ​ឲ្យ​ពាក់​ម៉ាស់​ទាំងអស់គ្នា ពិសេស​នៅ​ពេល​នេះ ការបើក​សាលា​ឡើងវិញ​ដំណាក់កាល​ទី​២ សុំ​ពង្រឹង​ទាំង​គ្រូ ទាំង​សិស្ស​ឲ្យ​ប្រកាន់ខ្ជាប់ និង​អនុវត្ត​ជាប្រចាំ
-​ការងារ​សន្តិសុខ ឃើញ​ថា​បាន​ចូលរួម​និង​ខិតខំ​យ៉ាង​សកម្ម​ក្នុង​ការរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន និង​សុំ​ឲ្យ​បន្ត​ពង្រឹង​ការងារ​នេះ ។​

​ឯកឧត្តម​ក៏​បាន​បញ្ជាក់ថា ៖ ក្រោយ​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ ខេត្ត​នឹង​ធ្វើ​ការចុះពិនិត្យ និង​ជួប​សំណេះសំណាល ជាមួយ​ប្រជាកសិករ ដើម្បី​តម្រង់ទិស​ពួកគាត់ ឲ្យ​ចេះ​កែច្នៃ​មុខរបរ​ជីវភាព​ទៅតាម​ពេលវេលា និង​ស្ថានភាព​រដូវ​កាល ។​

Leave a Reply

Your email address will not be published. Required fields are marked *