មណ្ឌលគិរី៖ រថយន្តសាំងយ៉ុងដឹកឈើល្មើសច្បាប់១គ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបបានវេលាម៉ោង១១:១០នាទីថ្ងៃទី១០.០៩.២០២០.UTM.0705961,1335204, ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
ក្នុងការបង្ក្រាបនោះរថយន្តដឹកឈើល្មើសច្បាប់ខាងលើដឹកនាំកម្លាំងដោយលោក ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា សហការជាមួយកម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៧៦១ ចំនួន៥នាក់ រថយន្តចំនួន២គ្រឿង ផងដែរនិងមន្ត្រីផ្នែករដ្នបាលព្រៃឈើកែវសីមា plការពារព្រំដែន៦២១ យោធាការពារព្រំដែន កងអនុសេនាធំលេខ២ សរុបចំនួន១០នាក់។
បើយោងតាមប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា => រថយន្តដឹកឈើល្មើសច្បាប់១គ្រឿងម៉ាកសាំយ៉ុងពណ៌សគ្មានស្លាកលេខ បានសម្រេចគ្នាធ្វើការដុតឲ្យឆេះកំទេចចោលទុកជាការប្រមានដល់ក្រុមឧក្រិត្យកម្ម
ព្រៃឈើកុំឲ្យបន្តបំផ្លាញ់តទៅទៀត។







