- ព័ត៌មានជាតិ

ពេទ្យ​ត្បាញ​អាយ​ព្យាបាល​ក្មេង​អាយុ 3​ខែ​ស្លាប់​យ៉ាង​អនោច​អ​ធម​

គ្រួសារ​ក្មេងរងគ្រោះ​ស្លាប់​ឪពុក​ក្មេង​ឈ្មោះ ហន បុរី អាយុ 29 ឆ្នាំ​ម្ដាយ​ឈ្មោះ​កង់​សុឃា​អាយុ 29 ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្សោង​ធ្លាក់​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ។ គ្រួសារ​នេះ​ទើបតែ​មាន​កូនប្រុស​មួយ​អាយុ 3 ខែ ។ នៅ​ព្រឹក​ថ្ងៃទី 27 ខែ 9 ឆ្នាំ 2020 ម្ដាយ​ឪពុក​បាន​យក​កូន​ទៅ​ព្យាបាល​នៅ​ផ្ទះ​ពេទ្យ​ឈ្មោះ ពី​ទូ ហៅ​វី​ង​ដើម្បីឱ្យ​ព្យាបាល​នៅ​ផ្ទះ​ពេទ្យ​ផាត់​ពី​ទូ​ហៅ​វី​ង​នៅវេលា​ម៉ោង 815 នាទី​ព្រឹក​លុះដល់​ម៉ោង 9 ជាង​ក្មេង​នេះ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​គ្រូពេទ្យ ពី​ជូ ហៅ វី​ង ចាក់​ថ្នាំ​ស្លាប់​តែ​ម្ដង ។​

​សូមបញ្ជាក់​ថា គ្រូពេទ្យ​ឥឡូវ​មាន​ច្រើន​ណាស់​នៅតាម​ជនបទ ភាគច្រើន​សុទ្ធតែ​គ្រូពេទ្យ ដែល​គ្មាន​វិជ្ជាជីវៈ ជួយ​លក់​ថ្នាំ នៅ​ហ្វា​ម៉ា​ស៊ី ជាមួយ​ឪពុក រួច​ហើយ​ចេះ​ផ្សំ​ថ្នាំ​បន្តិចបន្តួច បំបែក​សាខា​ខ្លួនឯង​ទៅ​លក់​នៅ​កន្លែង​ផ្សេង ។

​ចំណុច​នេះ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​សូម​សំណូមពរ​ទៅ​ឯកឧត្តម​បណ្ឌិត​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​សូម​ឯកឧត្តម​មេត្តា​ឱ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រួតពិនិត្យ​មើល​គ្រូពេទ្យ​ស្ទើរភ្លើង​ដែល​កំពុង​តែ​រៀប​បាទ​នៅតាម​ជនបទ​ផង​ព្រោះ​អី​កន្លងមក​មាន​គ្រូពេទ្យ​ខ្លះ​ព្យាបាល​គេ​ស្លាប់​រួច​ហើយ​រត់​គេចខ្លួន​បាត់ ៕

Leave a Reply

Your email address will not be published. Required fields are marked *