- រាយការណ៍ពិសេស

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ” ភារកិច្ច​ស្នូល​របស់​កងទ័ព​គឺ ការពារជាតិ​និង​ប្រជាជន ” ឱ្យ​រួចផុត​ពី​ទុក្ខ​លំបាក​ក្នុង​គ្រា​ជួប​គ្រោះអាសន្ន​

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងទ័ពជើងគោក បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖ នៅ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​មួយចំនួន​បាន​ទទួល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បាន​ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​គ្រប់​បណ្ដា​កងឯកភាព​ចំណុះ​ទាំងអស់ ចាត់តាំង​កម្លាំង មធ្យោបាយ និង​សម្ភារៈ​ដើម្បី​ត្រៀម​ចូលរួម​ក្នុង​ប្រតិបត្តិការ អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ដែល​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។

​នៅក្នុង​ស្ថានភាព​ទឹកជំនន់​នេះ ឯកឧត្តម បាន​ថ្លែងបន្តថា ឯកឧត្តម សូម​អរគុណ និង​កោតសរសើរ ចំពោះ​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់​នៃ​យោធភូមិភាគ​ទី​៥ បណ្ដា​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង កងពល​តូច​ថ្មើរជើង និង​កងការពារ​ព្រំដែន​ចំណុះ​អោយ​យោធភូមិ​ភាគ​ទី​៥ កងពលតូច​អន្តរាគមន៍​លេខ​១៤ និង​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចាត់តាំង​កម្លាំង មធ្យោបាយ សម្ភារៈ ចូលរួម​ជាមួយ​អជ្ញាធរ​មូលដ្ឋាន​និង​កម្លាំង​អង្គភាព​មិត្ត ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន​។​

​ជាមួយគ្នានេះដែរ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បានចេញ​បទបញ្ជា​ឲ្យ​បង្កើន​កម្លាំង​អន្តរាគមន៍​សង្គ្រោះ​ពី​បញ្ជាការដ្ឋាន​ទ័ព​ពិសេស រួម​ជាមួយ​ទូក​និង​អូ​ប៊័រ​សង្គ្រោះ និង​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០ ត្រៀម​ចល័ត​រថយន្ត​ដឹកជញ្ជូន​ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​៕

Leave a Reply

Your email address will not be published. Required fields are marked *