- សន្តិសុខ សង្គម

ករណី​ភ្លើង​ប្រច័ណ្ឌ ធ្វើឲ្យ​ស្ត្រី​ម្នាក់​បាន ដាច់​ចិត្តហ៊ាន លើក កាំបិត ចាក់​សម្លាប់​ប្ដី ខ្លួនឯង ស្លាប់ ភ្លាមៗ​

ខេត្ត​ស្ទឹងត្រែង ៖ ករណី​ភ្លើង​ប្រច័ណ្ឌ ធ្វើឲ្យ​ស្ត្រី​ម្នាក់​បាន ដាច់​ចិត្តហ៊ាន លើក កាំបិត ចាក់​សម្លាប់​ប្ដី ខ្លួនឯង ស្លាប់ ភ្លាមៗ ករណី​នេះ​បាន​កើតឡើង​កាលពី រសៀល ថ្ងៃទី 21 ខែ​កញ្ញា​ឆ្នាំ 2020 នៅ​ចំណុច​វាល រំ​ពេ ក្បែរ​ផ្លូវ​ជាតិ​លេខ 7 ស្ថិត នៅ ភូមិ​កាតូត ឃុំ​កំភុន ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ។

​ជនសង្ស័យ​ត្រូវជា ប្រពន្ធ បន្ទាប់ពី​បាន ចាក់​សម្លាប់ ប្ដី​រួចមក មិន​បាន​រត់​ទៅ​ណា​ទេ ភ្លាមៗ​នោះ ត្រូវបាន​គេ​រាយការណ៍​ទៅ កម្លាំង​នគរបាល​ស្រុក​សេ​សាន​ផងដែរ​។ នគរបាល ស្រុក​សេ​សាន បន្ទាប់ពី​ទទួលបាន​សេចក្ដីរាយការណ៍​ពី ប្រជាពលរដ្ឋ ថា​មាន​ករណី​ឃាតកម្ម ប្រពន្ធ​ចាក់​សម្លាប់​ប្ដី ក៏​ចុះ​ទៅដល់​កន្លែងកើតហេតុ នឹង​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ បាន​ភ្លាមៗ​ផងដែរ​។

​ជនសង្ស័យ​ដែល​ចាក់​សម្លាប់​ប្ដី​ខ្លួនឯង មានឈ្មោះ ហួត សុខ​ឡេង អាយុ 36 ឆ្នាំ ភេទ​ស្រី បច្ចុប្បន្ន​រស់នៅ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ហើយ​ជនរងគ្រោះ​ដែល​ត្រូវ ជា​ប្ដី​ដែល​ប្រពន្ធ​បាន​ចាក់​សម្លាប់​នោះ​មានឈ្មោះ ម៉ុល ចាន់ អាយុ 33 ឆ្នាំ ត្រូវជា​ប្ដី ។​

​បើ​តាម​ការរៀបរាប់រ​បស់​ស្ត្រី ជា​ជនសង្ស័យ​នេះ  ដែល​ឈានទៅដល់ ការចាក់សម្លាប់​ប្តី​ខ្លួនឯង​គឺ​បណ្ដាល​មកពី​ភ្លើង​ប្រច័ណ្ឌ ដែល​បុរស​ជា​ប្ដី (​រងគ្រោះ​) នោះ​មាន​ស្រី ច្រើន​រាប់មិនអស់ ហើយ​ថែមទាំង​យក​ស្រី​មក នៅផ្ទះ ចំការ នៅ​កន្លែងកើតហេតុ​ខាងលើ​ទៀត​ផង ពេលនោះ​ស្ត្រី​ជា​ជនសង្ស័យ ក៏​ទៅ​ទាន់ ប្ដី​កំពុង​តែ​នៅក្នុង​បន្ទប់​ជាមួយ នឹង​ស្រី​ផ្សេង ទើប ស្ត្រី​ជា​ជនសង្ស័យ ទប់​កំហឹង​មិន​បាន​ក៏ ប្រតាយប្រតប់ និង ទាញ​កាំបិត ចាក់​ចំ​ភ្លៅ​ខាងស្ដាំ លើ​ចង្គុង មួយ​កំបិត ចាក់​ចំ​គល់ភ្លៅ ខាងស្ដាំ មួយ​កាំបិត នឹង​មួយ​កាំបិត​ទៀត​ចំ​ដៃ ខាងឆ្វេង បណ្ដាល​ឱ្យ រងរបួស​យ៉ាងធ្ងន់ធ្ងរ ភ្លាមៗ​នោះ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​មុខ​របួស​ធ្ងន់ធ្ងរ ពេក​មិន​អាច​ជួយសង្គ្រោះ​បាន​ក៏​បណ្ដាលឲ្យ​ស្លាប់​តែ​ម្ដង​។

​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មកកាន់​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង ខេត្ត​ដើម្បី ចាត់ការ​តាម ផ្លូវច្បាប់ ដោយឡែក សព​ជនរងគ្រោះ​ត្រូវបាន សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

Leave a Reply

Your email address will not be published. Required fields are marked *