- ព័ត៌មានជាតិ

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ ទៅ​តុលាការ​ពាក់​ពន្ធ័​ករណី​ឆបោក និង​ក្លែង​ឯកសារ​សារ​ធា​ណៈ

(​ក្រចេះ​)÷ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​បាន​សម្រេច​ចាប់​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រួម​ទាំង​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ទៅ​កាន់​សាលាតំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែវិច្ឆការ ឆ្នាំ​២០២០​នេះ ដោយ​សង្យ័យ ជាប់​ពាក់​ពន្ធ័​ករណី​ឆបោក (​ជ្រើសរើស​ទ័ព​) និង​ក្លែង​ឯកសារ​សា​ធា​រណះ

​ការជាន​ទៅ​ចាប់​ឃាត​ខ្លួន​មនុស្ស​ទាំង​បី​នាក់​ខាងលើ​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ទី​៩ ខែវិច្ឆកា ឆ្មាំ​២០២០​ក្រោម​ការចង្អុលបង្ហាញ​ពៅ​លោក​ឧត្តមសេនីយ៍ត្រី​សាន្ត​ប៊ុនថាន​មេបញ្ជារកា​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ​។​

ជនសង្ស័យ ១-​ឈ្មោះ ពៅ សុធា​រី ហៅ ហ៊ាង កុសល្យ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​បាយ​សំំ​ណុំ ឃុំ​កោះ​ខ្ញែ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​
២-​ឈ្មោះ តែ ឆ​ណៃ ហៅ ម៉ី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កែ​រូប ផ្តិតរូប រស់នៅ ភូមិ​ផ្សារ​វែង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្ត​ក្រចេះ ។​
៣-​ឈ្មោះ​ហ៊ុន មេសា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អូរ​ឬ​ស្សី​២ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ខេត្ត​ក្រចេះ​។

​តាម​របាយការណ៍​បញ្ជាក់ថា ការបញ្ជូន​សំណុំរឿង​ជនសង្ស័យ និង​វត្ថុតាង ករណី​ឆបោក​ជ្រើសរើស​ទ័ព​ដោយ​ខុសច្បាប់ និង​ក្លែង​ឯកសារ សា​ធា​រណះ ធ្វើឡើង​ចន្លោះ​ខែ​មេសារ ,​ខែតុលា​ឆ្នាំ​២០២០ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ​។​
​យោងតាម​ពាក្យបណ្ដឹង​គិត​មក​ត្រឹម​ថ្ងៃទី​១០ ខែវិច្ឆកា ឆ្នាំ​២០២០ របស់​ជនរងគ្រោះ​ចំនួន​២០​នាក់​ដែល​មាន​បញ្ជី​ឈ្មោះ​ហើយ​បានសម្រេច​ពាក្យបណ្ដឹង​ឈ្មោះ​ពៅ​សុធា​រី​និង​អ្នក​ពាក់​ព​ន្ឋ័​។​ហើយ​ជន​រង​រងគ្រោះ​ទាំងនោះ​សុទ្ឋ​តែ​ជួប​ហេតុការ​ស្រដៀងៗ​គ្នា​ដែល​ត្រូវបាន​គេ​ឆបោក​យក​ប្រាក់​

​អង្គហេតុ​កាលពី​ឆ្នាំ​២០១៧ ឈ្មោះ ពៅ សុធា​រី ហៅ​ហ៊ាង កុសល្យ​ធ្លាប់​ធ្វើ​យោធា នៅ​កងពល​លេខ​១២៨ ខេត្តស្ទឹងត្រែង​ដោយ​បំរើកា​ងារ​ជា​យោធា​បាន​រយះពេល​១​ឆ្នាំ ក៍​បាន​បោះបង់ចោល​ជួរ​កងទ័ព​មក​រស់នៅ​ស្រុកកំណើត នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​ក្នុង​កំឡុង​ខែ​មេសា ដល់​ខែ​តុលា​ឆ្នាំ​២០២០​ឈ្នោះ ពៅ សុធា​រី ហៅ​ហ៊ាង កុសល្យ បាន​បន្លំ​ជា​យោធា​ពាក់​សក្ក​អនុសេនីយ៍ឯក ប្រើប្រាស​រថយន្ដ​ម៉ាក​ឡង់​គ្រីស័រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នុំពេញ​2BK 6899​ដើរ​ចលនា​ប្រជាពលរដ្ឋ​ថា ខ្លួន​ជ្រើសរើស​កង​ទព័​បំពេញការងារ​នៅ​តំបនសឹករង​ខេត្ត​ក្រចេះ ដោយ​តំរូវអោយ​ប្រជាពលរដ្ឋ​បង់លុយ ក្នុង​ម្នាក់​ចំនួន​៤០០០​ដុល្លា​អាមេរិក​ជា​ថ្លៃ​រត់ការ​។​

​ប្រជាពលរដ្ឋ​ចំនួន​១៦​នាក់ ដែល​មានឈ្មោះ​ក្នុង​ពាក្យបណ្ដឹង​គឺ​សុទ្ធតែ​ជា​ជនរងគ្រោះ​ក្នុង​ករណី​ឆបោក​ពី​សំណាក់​បុគ្គល ឈ្មោះ ពៅ ធា​រី ហៅ​ហ៊ាង កុសល្យ​ដែល​សន្យាថា​ជួយ​ឲ្យ​ជាប់​ក្រប​ខណ្ឌ​ជា​តោ​ធា​ដោយ​ម្នាក់ៗ​បាន​ប្រគល់​ប្រាក់​ឲ្យឈ្មោះ ពៅ សុធា​រី ចាប់ពី​១០០០០០០ ទៅ​៨០០០០០០​រៀល និង​ប្រាក់​ដុល្លា​ចាប់ពី​២៥០​ដុល្លា ទៅ​៤០០​ដុល្លា​អាមេរិក បាន​ធ្វើលិខិត្ត​ប្រគល់​, ទទួល​ប្រាក់ កិច្ចសន្យា​ប្រគល់​ប្រាក់ និង​កិច្ចសន្យា​ធ្វើ​យោធា​ផងដែរ​។ ហើយ​ឈ្មោះ ពៅ សុធា​រី បាន​បន្លំ​ធ្វើ​សេចក្ដីសម្រេច ស្ដីពី​ការតែងតាំង​មុខងារ​យោធិន របស់​អគ្ញបញ្ជាការ​កងទ័ព​ជើងគោក ចេញ​ឲ្យឈ្មោះ​ម៉ម រិទ្ធ​យ៉ា ដើម្បី​ឆបោក​ឈ្មោះ​ម៉ម រិទ្ធ​យ៉ា អស់ប្រាក់​ចំនួន​៣០០​ដុល្លា​អាមេរិក​ផងដែរ​។​

​នៅ​ខែ​ឧសភា​ឆ្នាំ​២០២០ ឈ្មោះ ពៅ សុធា​រី ហៅ​ហ៊ាង កុសល្យ បាន​ធ្វើ​សេចក្ដីសម្រេច​ស្ដីពី​ការ​ក៊​តម្លើង​ឋានន្តរ​សក័​យោធិន​ថ្នាក់​អនុសេនីយ៍ឯក ឈ្មោះ ហ៊ាង កុសល្យ ១​សន្លឹក ថ្នាក់​នាយចំណង់ ឈ្មោះ​ម៉ម រិទ្ធ​យ៉ា​១​សន្លឹក ហើយ​បាន​បោះត្រា​មូល​របស់​អគ្គបញ្ជាកា​រដ្ឋានកង​ទ័ព​ជើងគោក និង​បោះត្រា​ឈ្មោះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​លួច​ធ្វើ​ទុក​ពី​ថ្ងៃ​មុន​។​ហើយ​ឯកសារ​នេះ​បាន​ទៅ​ធ្វើ​នៅ​កន្លែង​បោះពុម្ភ ដែល​មាន​ស្លាក​យីហោ​លី​ហួរ លី​ហេង ស្ថិត​នៅ​រង្វង់​មូល​ព្រាប​សរ ខេត្ត​ក្រចេះ ហើយ​បាន​យក​ឯកសារ​ទាំងនេះ​ឲ្យគេ​ជឿជាក់​ថា​ពិតជា​យោធា​នៅ​ខេត្ត​ក្រចេះ និង​អាច​ជួយ​អោយ​ពួកគាត់​ចូល​ធ្វើ​យ​ផ​ធា​បាន​។​

​ឈ្មោះ​ពៅ សុធារ៏ ហៅ​ហ៊ាង កុសល្យ បាន​អូសទាញ​ប្រជាពលរដ្ឋ​ស្រុក​សំបូរ ខេត្ត​ក្រចេះ ចំនួន​២០​នាក់​បាន​លុយ​ប្រហែល​២​មឺ​ុ​ន​ដុល្លា ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​បំពេញ​ប្រវត្តិរូប​ដែល​អោយ​ផ្ដិត​ម្រាមដៃ និង​បិទ​រូបថត បានទាមទា​សៀវភៅ​គ្រួសារ សំបុត្រកំណើត អត្តសញ្ញាណ​បណ្ណ័​ដើម្បី​ឲ្យ​ពួកគាត់​ជឿទុកចិត្ត​ថា​ពិត​ជា​អ្នក​ជ្រើសរើស​ពិតប្រាកដ​មែន ឈ្មោះ​ហ៊ាង កុសល្យ បាន​ជួល​រថយន្ដ​ម៉ាក​ឡង់​គ្រីស័​រពណ៍ស​សម្រាប​ជា​មធ្យោ​បាយ​ធ្វើដំណើរ ដើម្បី​ទទួល​ការចាប់​អារ​មណ៍​។​

​រ​របាយការណ​អាវុធហត្ថ​បញ្ជាក់ទៀតថា ក្រោយ​ពី​បើក​ការស៊ើបអង្កេត តាម​ឆ្លើយ​បំភ្លី​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ម៉ន រិទ្ធ​យ៉ា បានបញ្ជាក់​ថា ខ្លួន​ពិតជា​មិត្ត​ភ​ក្រ័​ធ្លាប់រៀន​ជាមួយ​ឈ្មោះ ពៅ សុធា​រី ហៅ​ហ៊ាង កុសល្យ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ រហូតដល់​ឆ្នាំ​២០២០ ឈ្មោះ ពៅ សុធា​រី បាន​ទៅ​ធ្វើ​ជា​ទា​ហ៊ាន នៅ​ខេត្ត​ស្ទឹងត្រែង ក៍លែង​បាន​ជួបគ្នា​។​លុះដល់​ខែ​មេសា​ឆ្នាំ​២០២០ ឈ្មោះ ពៅ សុធា​រី បាន​មក​បបូ​ល​ខ្លួន​ឲ្យធ្វើ​ទា​ហ៊សន នៅ​ខេត្ត​ក្រចេះ ដោយ​ពាក់​ឯកសណ្ឋាន​យោធា​ពាក់​សក័​៣ និង​ប្រាប់​ខ្លួន​ថា អាច​ជួយ​ឲ្យធ្វើ​ជា​យោធា​នៅ​ខេត្ត​ក្រចេះ​តែ​តម្រូវឲ្យ​បង់​ប្រាក់​២០០០​ដុល្លា​អាមេរិក ។ ដោយសារ​ខ្លួន​ចង់​ធ្វើ​ជា​យោធា ក៏​បាន​និយាយ​ជាមួយ​ឈ្មោះ​ពៅ សុធា​រី សុំ​អោយ​ត្រឹម​៣០០​ដុល្លា​សិន ចាំ​ខ្លួន​បាន​ការងារ​ធ្វើ​បើក​ប្រាក់ខែ​សង ហើយ​ឈ្មោះ​ពៅ សុធា​រី ក៍​យលព្រម​និង​យក​ប្រាក់​ចំនួន​៣០០​ដុល្លា​អាមេរិក​ពី​ខ្លួន ។ ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា ទើប​ឃើញ​ឈ្មោះ ពៅ សុធា​រី បាន​យក​លិខិត​មួយ​ដែល​ចេញ​ដោយ​អគ្គ​បញ្ចា​ការ​កង​ទព័ជើងគោ​ក​ដែល​គេ​ធ្វើ​ក្លែងក្លាយ​ដោយ​ខ្លួនឯង​មក​បង្ហាញ លុះដល់​ថ្ងៃ​ទី​៩​ខែ​វិច្ចិកា​ទើប​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឈ្មោះ​ពៅ​សុធា​រី​និង​ឈាន​ទៅ​រក​ចាប់​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​!

 

Leave a Reply

Your email address will not be published. Required fields are marked *