- សន្តិសុខ សង្គម

គោយន្ត​កែច្នៃ​បែក​កង់​ឈប់​តាមផ្លូវ ម៉ូតូ​មក​ពី​ក្រោយ​បុក​ពេញ​ទំហឹង​ស្លាប់​មួយ​រំពេច​

(​រតនគិរី​)÷ បុរស​ជនជាតិ​គ្រឹង​ម្នាក់​បាន​ស្លាប់ៗ​នៅ​និង​កន្លែងកើតហេតុ បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅបុក​គូទ​គោយន្ត​កែច្នែ​យ៉ាង​ពេញទំហឹង ខណៈ​គោយន្ត​កែច្នៃ​១​គ្រឿង​នេះ​បែក​កង់​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១៨​នាទី​យប់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០
​ត្រង់​ចំណុច​មុខ​ចម្ការ​ស្វាយចន្ទី​ឈ្មោះ ធី កា​ត្រិង ស្ថិតនៅក្នុង​ភូមិ​តង​ណង​ឡិះ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​ស្រុក​អូរ​ជុំ​បានឲ្យដឹងថា អ្នក​បេ​ី​កបរ​គោយន្ត​កែច្នៃ​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់ ហើយ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ អាន់ ឌី​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​អូរ​រមៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​រីឯ​អ្នក​បេ​ី​កបរម៉ូតូ ឈ្មោះ អា​យ៉ាក ខិល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​គ្រឹង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តង​ប្លេង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ជិះ​ម៉ូតូ​វ៉េវ​ឆ្លាម​១​គ្រឿង​អត់​ស្លាក​លេខ រង​ការខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។​

​មន្ត្រី​នគរបាល​បានឲ្យដឹង​ទៀត​ថា មុនពេល​កើតហេតុ​គោយន្ត​កែច្នៃ​បាន​បែក​កង់​មុខ​ខាងស្ដាំ ឈប់​នៅ​អែប​ចិញ្ចើម​ផ្លូវ​មិន​បាន​ដាក់​ជា​សញ្ញា​សម្គាល់ឲ្យ​អ្នកធ្វើដំណើរ​បាន​ដឹង​នោះ​ឡើយ ទើប​មាន​បញ្ហា​គ្រោះថ្នាក់​បណ្តាលឲ្យ​មនុស្ស​ស្លាប់​បែបនេះ​។​

​ដោយ​អ្នកបើកបរ​ម៉ូតូ​មិន​បាន​ចាប់អារម្មណ៍​ថា​មាន​គោយន្ត​នៅ​ពីមុខ​ខ្លួន​នោះ​ទេ ទើប​ជិះ​ម៉ូតូ​ទៅបុក​គោយន្ត​កែច្នៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្ដាលឲ្យ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ទ​កន្លែងកើតហេតុ​និង​បាន​ធ្វើការ​វាស់វែង រឹបអូស​យក​មធ្យោបាយ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ ដើម្បី​រង់ចាំ​ធ្វើ​ការសម្របសម្រួល​គ្នា​នៅពេល​ក្រោយ​។​

​ដោយឡែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វេី​លិខិត​ប្រគល់​ទៅឲ្យ​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា គោយន្ត​កែច្នៃ​គ្រប់​ប្រភេទ​បើកបរ​នៅលើ​ដងផ្លូវ​ជាតិ​ពេល​យប់ ពុំ​មាន​បច្ចេកទេស​គ្រប់គ្រាន់ ពោល ភ្លើងស្តុប​នៅ​ខាងក្រោយ ឬ​ភ្លើង​ចង្គៀង​ខាងមុខ មាន​តែ​ម្ខាង​ធ្វើឲ្យ​អ្នក​ជិះ​ម៉ូតូ​មិន​ចាប់​អារម្មណ៍​ថា​ម៉ូតូ តាម​ការពិត​គោយន្ត​សោះ ទើប​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ជាយថាហេតុ​៕

Leave a Reply

Your email address will not be published. Required fields are marked *