- ព័ត៌មានជាតិ

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី

ខេត្ត​រតនគិរី ៖ វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នៅក្នុង​ស្រុក​អុរយ៉ាដាវ បាន​ប្រព្រឹត្តធ្វេី​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​បរិវេណ​សាលា​ស្រុក​អូរយ៉ាដាវ មាន​ការចូលរួម​ពី​អស់លោក លោកស្រី​ជា​មេឃុំ​ស្មៀនឃុំ ប៉ុស្តិ៍​រដ្ឋបាល តំណាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ឹម សន​ឡៃ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង ឯកឧត្តម លន់ សុភាព អភិបាលរង​ខេត្ត​រតនគិរី ។​

​ខ្លឹមសារ​ដែល​ត្រូវ​យកមក​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​ក្នុង​ឃុំ​នានា​នៅ​ទូទាំង​ស្រុក​អូរយ៉ាដាវ រួមមាន​៖
– ការយកចិត្តទុកដាក់​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​
– ការអភិវឌ្ឍន៍​មូលដ្ឋាន ការ​ធ្វើ​សៀវភៅ​គ្រួសារ​ការផ្ដល់សេវា​សាធារណៈ ការធ្វើ​អត្តសញ្ញាណប័ណ្ណ ការកែ​ទិន្នន័យ​អត្រានុកូលដ្ឋាន សុខភាព​អនាម័យ និង​អគ្គិសនី​។​

​ឯកឧត្តម ស៊ឹម សន​ឡៃ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លើកឡើងថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​និង​ផ្ដល់​ឱកាស​ដល់​ក្រុមប្រឹក្សា​គ្រប់​លំដាប់ថ្នាក់ លោក​មេឃុំ មេភូមិ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់​អាច​ចូលរួម​ក្នុង​ការផ្ដល់​មតិយោបល់​ចំពោះ​ការអភិវឌ្ឍន៍​មូលដ្ឋាន​សមិទ្ធផល​សម្រេច​បាន​បញ្ហា​ប្រឈម នឹង​ទិសដៅ​អនុវត្ត​ធ្វើ​ខាង​មុខ​របស់​រដ្ឋបាល​ស្រុក ។

​ការផ្ដល់​អនុសាសន៍​និង​សំណូមពរ​នានា​សម្រាប់​ការពិភាក្សា​តាមរយៈ​ការ​ឆ្លើយតបបាន​ទាន់ពេលវេលា​ពី​មន្ទីរ​អង្គភាព​ជំនាញ​និង​កម្លាំង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការកែលម្អ នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ឯកឧត្តម​អភិបាលរង​ខេត្ត​ក៏​បាន​ធ្វេី​ការ​ស្នេី​សុំ និង​ណែនាំ​ដល់ មន្ទីរ​អង្គភាព​ពាក់​ពន្ធ មន្ត្រីរាជការ មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​រស់នៅ​ដោយ​មាន​អនាម័យ​ល្អ ដោយ​ត្រូវអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​កុំឲ្យ​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​19 នឹង​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យបាន​ល្អ​ដើម្បី​គ្រប់​មូលដ្ឋាន​ទាំងអស់​គ្មាន​គ្រឿងញៀន គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​ចោរ​លួច​ចោរឆក់​ចោរប្លន់ និង​គ្មាន​អំពើ​ហឹង្សា​ជា​ដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *