- ព័ត៌មានជាតិ

អយុត្តិធម៌​ពេក​ហើយ ចំពោះ​ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ម្នាក់​, សូម​ឯកឧត្ដម កើត រឹ​ទ្ធ រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ ជួយ​ពិនិត្យមើល​ការកាត់ក្ដី​របស់​ចៅក្រម ស៊ឹម ពិ​ចិត្រ ផង​ទាន សូម​លើកយក​រឿងក្ដី មក​ពិចារណា​ឡើងវិញ​

ខេត្ត​ឧត្ដ​មានជ័យ ៖ ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ស្រទាប់​យុវវ័យ លោក ប៉ែន នួន នៅ​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ សូម​អំពាវនាវ​ទៅ​ដល់​ឯកឧត្ដម កើត រឹ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ជួយ​ពិនិត្យមើល​ការកាត់ក្ដី​របស់លោក ស៊ឹម ពិ​ចិត្រ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​ឧត្ដរមានជ័យ ផង​ទាន ដែល​បាន​ជំនុំជម្រះ​កាត់ក្ដី កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​អោយ​ខ្ញុំបាទ ប៉ែន នួន ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ស្រទាប់​យុវវ័យ អោយ​សង​ជម្ងឺ​ចិត្ត ទៅ​អោយ​លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី មាន​តួនាទី​នាយរង​ទីចាត់ការ​ការងារ​ព្រំដែន អគ្គបញ្ជាការ​កងទ័ព​ជើងគោក និង​លោក​អនុសេនីយ៍ទោ យឹម សេន មាន​តួនាទី​ជា​អនុប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ ប្រចាំ​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់ ក្នុង​ម្នាក់ៗ ៤០​លាន​រៀល និង​ផាក់ពិន័យ​ចូល​រដ្ឋ​ផ្សេងទៀត​។​

​ខ្ញុំបាទ ប៉ែន នួន បាន​ធ្វើ​ការផ្សពផ្សាយ​ព័ត៌មាន​ពិត លាតត្រដាង រឿងអាស្រូវ​របស់​លោក​ផ្កាយ​ពីរ អ៊ុក គឹម​លី និង​លោក យឹម សេន បាន​ឃុបឃិត​គ្នា​ក្លែងឯក​សារលិខិត​កាន់កាប់​និង​ប្រើប្រាស់​ដីធ្លី ខុស​ទីតាំង​ភូមិ មក​រំលោភ​យក​ដី​ពលរដ្ឋ​ចំនួន ៤​គ្រួសារ នៅលើ​ផ្ទៃដី ៦​ហិកតា ស្ថិតនៅ​ជាប់​ផ្លូវ​បារាំង ភូមិ​ទួល​ស្វាយ​សែន​ជ័យ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​។ ចេញផ្សាយ​នៅ​លើ​ផេក​គេហទំព័រ​ស្រទាប់​យុវ​វ័យ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៩ ទាំង​ដែល​សាមីជន​ពាក់ព័ន្ធ មិន​មាន​លិខិត​ណាមួយ ស្នើសុំ​អោយ​អង្គភាព​យើងខ្ញុំ ធ្វើការ​បកស្រាយ​បំភ្លឺ​ឡើងវិញ ស្របតាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​នោះទេ​។​

​បើ​មាន​ចៅក្រម កាត់ក្ដី​ដូច​លោក​ចៅក្រម​ឈ្មោះ ស៊ឹម ពិ​ចិត្រ នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​គ្មាន​ស្ថាប័ន​សារព័ត៌មាន​ណាមួយ ហ៊ាន​បញ្ចេញមតិ ឬ​ក៏​ចុះ​ផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ ឬ​ទំព័រ​កាសែត តទៅ​ទៀត​ឡើយ ពោល​គឺ​បាត់បង់​ទាំងស្រុង នូវ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន សិទ្ធិសេរីភាព ក្នុង​ការបញ្ចេញមតិ​តាម​សារព័ត៌មាន និង​ប្រឈម​ក្នុង​ការបាត់បង់​វិស័យ​ព័ត៌មាន​នៅ​ទូទាំង​ប្រទេស​ទៀត​ផង​។

​ហេតុដូច្នេះ​ហើយ សូម​ឯកឧត្ដម កើត រឹ​ទ្ធ រដ្ឋមន្ដ្រីក្រសួង​យុត្តិធម៌ ជួយ​មើល​ករណី​កាត់ក្ដី​របស់​ចៅក្រម ស៊ឹម ពិ​ចិត្រ ផង​ទាន ដើម្បី​ជួយ​លើកកម្ពស់​វិស័យ​ព័ត៌មាន ដែល​ជា​ស្ថាប័ន​មួយ មិន​អាច​ខ្វះ​បាន នៅក្នុង​សង្គមជាតិ ដែល​កំពុង​តែ​អភិវឌ្ឍ និង​សន្តិភាព​ពេញលិញ​។​

​លោក​ស៊ូ ណាត មេឃុំ​ត្រពាំង​ប្រីយ៍​បានបញ្ជាក់​ថា​លោក​អ៊ុក គឹម​លី ទទួលផល​ចោរកម្ម អ្នក​ដែល​អ្ន​ទៅ​ចង្អុល​ដី​គេ​លក់​អោយ​អ៊ុក គឹម​លី ឈ្មោះ​មាស​សារ៉េត គ្មាន​ដី​នៅ​ទីនោះ​ទេ លោក​មេឃុំ​បន្តថា​កាលពី​ឆ្នាំ​២០១៦ អ៊ុក គឹម​លី​ទៅ​ធ្វើ​បណ្ណ​ម្ដង​រួចមកហើយ​តែ​ត្រូវ​លោក​ដកហូត​ទុក​វិញ ក្រោម​កនៅ​ឆ្នាំ​២០១៩​ទៅ​ធ្វើ​ម្ដង​ទៀត​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក គឹម សំណាង អនុប្រធាន​ការិយាល័យ​ភូមិបាល ចុះ​វាស់វែង​ទៅ​តាម​ការចង្អុលបង្ហាញ​មិន​មាន​ការសហការ​និង​អាជ្ញាធរ​ភូមិ​ឃុំ ដាក់​ខុស​ទីតាំង​ភូមិ​ហើយ​ទៅ​អះអាង​រំលោភ​យក​ដី​គេ ឯង​បង្ករ​ផល​លំបាក់​ដល់​អាជ្ញាធរ លោក​បញ្ជាក់ថា និង​កោះប្រជុំ​ក្រឹម​ព្រឹក្សា​ឃុំ​និរាករប​ណ្ណ​នោះ​វិញ ដោយសារ​លោក​បាន​ចុះហត្ថលេខា​ហួស មិន​បាន​ត្រួតពិនិត្យ​ច្បាស់លាស់ ជាន់​គ្នា​ទៅ​លើ​ដី​ពលរដ្ឋ​ដែល​មាន​បណ្ណ​ត្រឹមត្រូវ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *