- ព័ត៌មានជាតិ

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​ជល់​មាន់គុ​ម្ភព្រៃ​ មួយ​កន្លែង​ធ្វើ​ការឃាត់​មនុស្ស​១៣​នាក់ ម៉ូតូ​១៣​គ្រឿង មាន់​៤​ក្បាល​

ហេតុការណ៍​នេះ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី ២៨ វិច្ឆិកា ២០២០ នៅ​ក្រោម​ដើមឈើ​គុម្ភ​ព្រៃត្រែង តាម​ច្រាំងទន្លេ ខាងជើង​ស្ពាន​បា​ឡេ ស្ថិតក្នុង​ភូមិ ដើមគ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​មុន​ឈានដល់​ការចុះ​បង្ក្រាប​ខាង គឺ​ទទួល​បាន​បញ្ជារ​របស់​ឯកឧត្តម​ឧត្តសេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ការរាយការណ៍​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ល្អ បាន​ផ្តល់​ព័ត៌មាន​ថា នៅ​ចំណុច​ទីតាំង​ខាងលើ​មាន មាន​ក្រុម​អ្នក​និយម​ល្បែង​ជល់​មាន់ ជា​ច្រើន​កុះករ ។​

​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​នេះ លោក​វរសេនីយ៍ឯក ប៊ុត ស​ត្យា នាយក​ការិយាល័យ អនុញ្ញាត​ឲ​លោក វរសេនីយ៍ទោ រ៉េត ស៊ី​ណែ​ត .​លោក​វរសេនីយ៍ទោ អួត សំណាង .​លោក​វរសេនីយ៍ទោ ភឿន សុផាត បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​តែម្តង​។​

​ក្នុង​រង្វង់​ប្រតិបត្តិការ​ខាងលើនេះ ឃាត់​បាន​ក្រុម​អ្នក​លែង​មាន់បាន ១៣ នាក់ ម៉ូ​តួ​ចម្រុះ​១៣​គ្រឿង មាន់​ជល់​៤​ក្បាល​ធ្វើការ បញ្ចូនទៅ​កសាង​សំណុំរឿង​នៅឯ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *