- ព័ត៌មានជាតិ

សត្វព្រៃ​គ្រប់​ប្រភេទ​រង​ការបំផ្លិចបំផ្លាញ​ពី​ជន​ទុច្ចរិត​ខិលខូច​ជំនាញ​នៅ​ទី​នោះ​គ្មាន​ការទប់ស្កាត់​ឡើយ​

ខេត្ត​ស្ទឹងត្រែង ៖ នៅ ថ្ងៃ អង្គារ៍ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៩ អំពី​បញ្ហា​នៃ ការជួញដូរ​លក់​សាច់​សត្វព្រៃ នៅ​ខាងក្រោយ​ផ្លូវ​ចូល​ផ្សារ​សាមគ្គី ខេត្ត​ស្ទឹងត្រែង តែង​ឃើញ​ជា​ញឹកញាប់​ដោយ​សត្វព្រៃ​ទាំង​នោះ​ត្រូវបាន​គេ​ដាក់​លក់​នៅលើ​ទីផ្សារ​ដោយ​សេរី​។​

​ជំនាញ​នៅ​ទីនោះ ហាក់​គ្មាន​វិធានការ​ទប់ស្កាត់​ចាប់​បង្ក្រាប​បាន​ឡើយ ឱកាស​ធ្វើការ​បំភ្លេច​បំផ្លាញ​ពពួក​សត្វព្រៃ ដែល​នៅ​សេសសល់​ក្នុង​ដែន​ជំរក ថែម​ទាំង​ឲ្យមាន​ការធ្វើរ​សារាចរ ជួញដូរ​លក់​យ៉ាង​អនាធិបតេយ្យ សត្វព្រៃ​ទាំង​នោះ​ត្រូវបាន​គេ​សង្កេតឃើញថា ពួក​អាជីវក​មួយចំនួន​បាន​ដាក់តាំង​លក់​សាច់​សត្វព្រៃ ពាសពេញ​ទីលាន​ផ្សារ និង​មាន​ទាំង​សត្វ​ដែល​នៅ​រស់​គ្រប់​ប្រភេទ​ជាច្រើន កន្លែង​លក់​ដង្ហែ​នៅតាម​បណ្តោយ​ដងផ្លូវ​ខាងក្រោយ​ផ្សារ​សាមគ្គី ខេត្ត​ស្ទឹងត្រែង ៕

Leave a Reply

Your email address will not be published. Required fields are marked *