- សន្តិសុខ សង្គម

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​មាន​ថ្នាំញៀន​៨​កញ្ចប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​

ខេត្ត​រតនគិរី ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សា​ធាតុ​ញៀន​ដោយ​ខុសច្បាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៨​កញ្ចប់​បញ្ជូន​ទៅ​ដា​លា​ដំបូង​ខេត្ត​ចាត់ការ​តា​ច្បាប់​។​

​ការឃាត់ខ្លួន​ជន​សង្សយ័​នោះ​សមត្ថកិច្ច​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៤.៥៣​នាទី​ថ្ងៃ​អាទឹត្យ ១​រោច ខែ​ពិសាខ ឆ្នាំ​កុរ​ ​ឯ​កស័ក ពុទ្ធ​សករាជ ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៩ ​ចំណុច​ចំការ​ស្វាយចន្ទី​នៅក្បែ​អូរ​រអឹល​ស្ថិតក្នុង​ភូមិ​លើ​ឃួន​ឃុំ​កិ​ចុងស្រុក​ប​កែវ​ខេត្ត​រតនគិរី​។

​ប្រភព​ពី​ដម​ត្ថ​កិច្ច​ថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ​វ៉ាន​ពៅ​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ជនជាតិ​ខ្មែ​មាន​ស្រុកកំណើ​ត​ភូមិ​ដា​ឃុំ​ដា​ស្រុក​មេ​មុត​ខេត្តត្បូង​ឃ្មុំ​បច្ចុប្បន្ន​រសនៅ​ភូមិ​ត្រុំ​ឃុំ​ទីង​ចាក់​ស្រុក​បរ​កែវ​ខេត្ត​រតនគិរី​។

​ប្រភព​បន្តថា​ដម​ត្ថ​កិច្ច​កំពុង តែ​ល្បាត​ចំណុច​អូ​រអឹលដែល​ជា​កន្លែង​ប្រជាពលរដ្ឋ​ទៅ​លេង​កំសាន្ត​យ៉​ច្រើន​ផង​នោះ​ស្រាបតែ​ឃើញ​ជនសង្ស័យ​ម្នាក់​ខាងលើ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ចូល​ចំការ​ស្វាយចន្ទី​នៅ​ចំណុចក្បែ​អូរ​រអឹល​ស្ថិតនៅក្នុង​ភូមិ​លើ​ឃួន​ឃុំ​កិ​ចុងស្រុក​ប​កែវ​ខេត្ត​រតនគិរី​ ។​

​កម្លាំង​ក៏បាន ដេញ​តាម​ហើយ​សួរ​នាំ​ទៅ​ជន​នោះ​ក៏​ទំលាក់​ថ្នាំញៀន​ក្បែ​ជើង​ហើយ​កម្លាំង​ក៏បាន​ឃាត់ ខ្លួន​តែម្ដង​។​ សម្ភា​រះ​ដកហូត​បាន​រួម​មាន​ម្សៅ ក្រាម​ព​ណ៍ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​០៨​ញ្ជា​ប់តូច​និង​ម៉ូតូ​មួយ​គ្រឿង​ទូរស្ទ័​១​គ្រឿង​។​

ហើយ​ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​ធ្វើ​ការឃាត់ខ្លួន​និង​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​កែវ​ដើម្បី​បំពេ ញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ៕
​ឆា​រី​យ៉ា​

Leave a Reply

Your email address will not be published. Required fields are marked *