- រាយការណ៍ពិសេស

លោក​វរ​:​សេនីយ៍​ឯក សូ​ចាន់ណា​រី អាង​អំណាច ធ្វើ​អាជីវកម្ម​រណ្ដៅ​ដី យក​រថយន្ដ​រដ្ឋ​អំណោយ​សម្ដេច​តេជោ​ហ៊ុនសែន ដឹក​ដី​ធ្វើ​អាជីវកម្ម តាម​អំពើរ​ចិត្ត​

​ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​ឆ្នាំ​២០១៩ នេះ​មាន​សេចក្ដីរាយការណ៍​ពី​ក្រុង​ប៉ោយប៉ែ​ត​មក​ថា លោក​វរ​:​សេនីយ៍​ឯក​សូ ចាន់ ណា​រី មេបញ្ជាការ កងអនុសេនាតូច​នគ​របាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដែល​ជា​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ជម្រៅ​ក្បាល​ប្រេដ​ដឹក​ដី​លក់ បាន​ប្រើប្រាស់​រថ​របស់​រដ្ឋ ដែល​ជា​អំណោយ​របស់ សម្ដេច​តេជោ​ហ៊ុនសែន រាប់​សឹប​គ្រឿង​ដឹក​ជញ្ជូ​ន​ដី​លក់​យ៉ាង​អនាធិបតេយ្យ​ពេញ​ក្រុង​ប៉ោយ​ប៉ែត​។​

​ប្រភព​បាន​បន្ថែមថា លោក​អនុសេនីយ៍ឯក សូរ ចាន់ណា​រី ជា​មេបញ្ជាការ​នគរបាល​វរ​:​ការពារ​ព្រំដែន​គោ​លេខ​៩១១ និង​ជា​ជំនួយការ​របស់​ឯកឧត្ដម​ខេង​សាម៉េត ផង​ទើប​មាន​អំណាច​ពេញដៃ ទើប​ហ៊ាន​យក​រថយន្ដ​របស់​រដ្ឋ​ដែល​ជា​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុនសែន មក​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​។​
ដោយ​ធ្វើ​ការជីក​កកាយ​ដី​ជម្រៅ​ក្បាល​ប្រេដ ស្ថិត​នៅ​ចំណុច ភូមិ​សិលា​ខ្មែរ ឃុំ​អូ​បី​ជាន់ យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​ប្រភព​បាន​បញ្ជាក់ថា​លោក​វរ​:​សេនីយ៍​ឯក សូ​ចាន់ណា​រី​ដែលជា​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​រូបនេះ បាន​ប្រើប្រាស់​រថយន្ដ​របស់​រដ្ឋ​ដែ​ជា​អំណោយ​សម្ដេច​តេជោ​ហ៊ុនសែន ជា​យូយា​ណាស់​មកហើយ ប្រៀប​ដូច​ជា​កម្ម​សិទ្ធរ​បស់​ខ្លួន​អញ្ចឹង​។​

​លោក​វរ​:​សេនីយ៍​ឯក​សូ ចាន់ណា​រី មិន​បាន​បកស្រាយ​ជំវិញ​ករណី​ទាំងអស់​ខាងលើ​នោះ​ទេ លោក​ដាក់​តាម​Whats App ថា​អោយ​ទៅ​បន្ទាយ​របស់​លោក​ទើប​បកស្រាយ​ព័ត៍មាន​បាន​ច្បាស់​៕
​ផៃ សុភណ្ឌ័​

Leave a Reply

Your email address will not be published. Required fields are marked *