- ព័ត៌មានជាតិ

ឯកឧត្តម គង់ គឹម​នី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ

​ព្រឹក​ថៃ្ង​អង្គារ ៨​រោច ខែ​មិគសិរ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ឯកឧត្តម គង់ គឹម​នី អភិបាលរង​ខេត្ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ ដំណើរការ​កិច្ចប្រជុំ​នេះ ប្រើប្រាស់​តាម​មធ្យោបាយ​ប្រព័ន្ធ​សន្និសីទ​វីដេអូ និង​តាម​ប្រព័ន្ធ ZOOM ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទៅកាន់​បណ្តា​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​២៤​ខេត្ត​។

​អនុវត្តតាម​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបា​លលេខៈ​១២៧ ស​.​ស​.​រ​. ចុះ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បន្ត​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់ បទដ្ឋាន​គតិយុត្ត បទបញ្ជា​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ ជាមួយគ្នា​នោះ​បាន​ពង្រឹង​យន្តការ​ថ្នាក់​រាជធានី ខេត្ត ប្រើប្រាស់​កម្លាំង​សរុប​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ព្រៃឈើ ការដឹកឈើ ការនាំ​ចេញ​ឈើ​ខុសច្បាប់ ការចាប់​សត្វព្រៃ ការនាំ​ចេញ​សត្វព្រៃ​ខុសច្បាប់ ការកាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ និង​ការរុករក​រ៉ែ​ដោយ​ខុសច្បាប់​។ គណៈកម្មការ​ជាតិ បាន​បន្ត​អនុវត្ត​នូវ​ភារកិច្ច ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ម៉ឺង​មាត់ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​។​

Leave a Reply

Your email address will not be published. Required fields are marked *