- ព័ត៌មានជាតិ, សន្តិសុខ សង្គម

រថយន្ត​ម៉ាស្ដា​ស៊េរី​ទំនើប​មួយ​គ្រឿង​បាន​បោះពួយ​យ៉ាង​លឿន​តៃកុង​ខ្វះ​ការប្រុងប្រយ័ត្ន​បាន​បុក​គោយន្ត​កន្ត្រៃ​ដឹក​បង្គ​ល​របង​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាលឱ្យ​ម្ចាស់​គោយន្ត​កន្ត្រៃ​រងរបួស​យ៉ាង​ធ្ងន់

ខេត្ត​កំពង់ស្ពឺ​÷ នៅ​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០២០​នៅ​ភូមិ​អន្លង់​សង្កែ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង រវាង​រថយន្ត​ម៉ា​ស្តារ​ពណ៌​សរ ពាក់​ផ្លាកលេខ ភ្នំពេញ 2BF 4036​និង​គោយន្ត​កន្ត្រៃ​ដែល​ដឹក​បង្គោលរបង ។​

យោងតាម​ប្រភព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ឲ្យដឹងថា​នៅ​វេលា​ម៉ោង 17:10​នាទី ពួកគាត់​បាន​ឃើញ​រថ​យន្ត​masda ពណ៌​ស​បាន​បោះពួយ​យ៉ាង​លឿន​តាម​បណ្ដោយ​ផ្លូវ​គ្រួស​ក្រហម លុះដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​វាក់​អឺ​និង​គោយន្ត​កន្ត្រៃ​ដែល​ផ្ទុក​ទៅដោយ​បង្គោលរបង​ពីលើ​ជា​ច្រើន​ដើម​ដោយសារ​ការបើក​
​បរ​ក្នុង​ល្បឿន​លឿន​ហើយ​ស្ថានភាព​ផ្លូវ​គ្រួស​ក្រហម​ផង​នោះ​តែ​កុង​រថយន្ត​បាន​ចាប់​ប្រាំង​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​គោយន្ត​កន្ត្រៃ​ធ្លាក់​ពីលើ​ថ្នល់​គ្រោះ​ក្រហម​ចូលទៅ​ចិញ្ចើមផ្លូវ​ស្របពេល​នោះ​ដែរ​រថយន្ត​ខាងលើ​ក៏​ធ្លាក់​ប្រឡាយ​ដូចគ្នា ។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​នៅ​នឹង​កន្លែងកើតហេតុ​បាន​​បន្តទៀត​ថា ​គោយន្ត​កន្ត្រៃ​និង​រថយន្ត​ខាងលើ​បាន​បើក​ទិស​​ដៅ​ស្របគ្នា​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​បណ្ដាលឱ្យ​តិច​កុង​រថយន្ត​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ចំណែក​ខាង​រថយន្ត​វិញ​រង​ការខូចខាត​មួយ​កំណាត់​មុខ​ស្ទើរ​ទាំងស្រុង​ផង​ដែរ​ចំណែក​តៃកុង​រថយន្ត​រង​របួសស្រាល ។

ភ្លាមៗ​នោះ​ដែរ​ប្រជាពលរដ្ឋ​បាន​បញ្ជូន​តៃកុង​គោយន្ត​កន្ត្រៃ​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ចំណែក​គោយន្ត​កន្ត្រៃ​និង​រថយន្ត​ខាងលើ​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ស្រុក​ឪ​រ៉ាល់​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ម្ចាស់​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ ៕​

Leave a Reply

Your email address will not be published. Required fields are marked *