- សន្តិសុខ សង្គម

អគ្គីភ័យ​ឆេះ​ផ្ទះល្វែង​មួយកន្លែង​នៅ​ច្បារអំពៅ​១​យ៉ាង​សន្ធោសន្ធៅ​

ភ្នំពេញ ៖ ផ្ទះល្វែង​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្បែរ​អតីត​រោងកុន​លុច តាម​បណ្ដោយ​ផ្លូវ​៦៣១ ក្នុង​សង្កាត់​ច្បារអំពៅ​១ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នា​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ ។

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ គេ​ឃេ​ី​ញ​ផ្សែង​ហុយ​ចេញពី​ដំបូល​ផ្ទះ​ល្វែង​ខាងលើ​ជាខ្លាំង ទេីប​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ ខណៈពេល​នោះ​ម្ចាស់ផ្ទះ​ក៏​មិន​នៅ​ផង​ដែរ ។

​ក្រោយពី​ទទួល​ព័ត៌មាន​ខាងលើ​ភ្លាមៗ គេ​សង្គេត​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រេី​ន​អង្គភាព និង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ឯក​ជន ព្រមទាំង​មន្ត្រី​ជំនាញ​ជា​ច្រើន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះមក​ជួយ​អន្តរាគមន៍​យ៉ាង​យកចិត្តទុកដាក់​បំផុត ។

​ក្នុង​ករណី​ខាងលើ​នេះ គឺ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រងរបួស​នោះ​ទេ ដោយ​គ្រាន់តែ​ខូចខាត​នូវ​សម្ភារៈ​ជាច្រើន​នៅ​ជាន់​ខាងលើ ហើយ​ចំពោះ​មូលហេតុ សមត្ថកិច្ច​ជំនាញ​នៅ​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ។

​ព័ត៌មាន​លម្អិត ក្រុមការងា​រយេីង​និង​បន្ត​នា​ពេល​ក្រោយ​៕

Leave a Reply

Your email address will not be published. Required fields are marked *