- ព័ត៌មានជាតិ

ពលរដ្ឋ​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង យក​មក​ប្លុង​ចោល​ជិត​សាលារៀន​

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​រថយន្ត​មួយ​គ្រឿង ត្រូវបាន​គេ​យក​មក​ប្លុង​ចោល បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ឡើង នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១ នៅត្រង់​ចំណុច​ដី​ដីឡូត៍​មួយ​កន្លែង ដែល​មិន​មាន​មនុស្ស​នៅ ស្ថិតនៅ​ក្នុង​ភូម​ក្តុល​អភិវឌ្ឍន៍ ឃុំ​ស្វាយ​ជុ​ក ស្រុក​សាមគ្គី​មាន​ជយ័ ខេត្ត​កំពង់ឆ្នាំង​។​

​ក្រោយ​ពី​ទទ​ទួលបាន​ព័ត៌មាន​ភ្លាម ខាង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​ជុក បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​ពិនិត្យមើល​រថយន្ត ដែល​ត្រូវបាន​គេ​ជិះ​យក​មក​ប្លុង​ចោល ខាងលើនេះ ម៉ាក ស៊ើប (SURF) ពណ៌​កណ្ដុរ​ប្រមេះ គ្មាន​ស្លាក​លេខ នោះទេ​។​

​សមត្ថកិច្ច​បាន​ពិនិត្យ​នៅ​ក្នុង​រថយន្ត​ឃើញ​មាន​ឯកសារ និង​រូបថត ដែល​គេ​បាន​ទុក​ចោល​ក្នុង​រថយន្ត ឃើញ​មាន​ឈ្មោះ ស្រេង ស្រ៊ុន និង​មាន​រហស្សនាម ហៅ ខ្លា ៣ ជា​មន្ត្រី​នគរបាល មាន​ឋានរ​ស័ក្តិ អនុសេនីយ៍ត្រី ជា​នាយរង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ ខេត្ត​កណ្តាល ដែល​បាន​ចូល​និវត្ត មាន​ស្រុកកំណើត នៅ​ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្ត​កណ្តាល​។​

​លោក​អធិការនគរបាល​ស្រុក សាមគ្គី​មានជ័យ បានឲ្យដឹង​ទៀតថា គេ​មិន​បានដឹងថា ជន​ខាងលើនេះ ជិះ​រថយន្ត យក​មក​ប្លុង​ចោល ហើយ​ដោះ​ស្លាក​លេខ​អស់ និង​បាន​គេចខ្លួន​បាត់ ដោយ​ទុក​រថយន្ត​ចោល នៅ​កន្លែង​កើត​ហេតុ​ដូច្នេះ​។​

​រថយន្ត ត្រូវបាន​កម្លាំង​ជំនាញ សហការ​ជាមួយ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជុក និង​ប្រជា​ការពារ នាំ​យក​រថយន្ត ខាងលើនេះ មក​រក្សាទុក​នៅ​អធិការ​រដ្ឋា​ន​នគរបាល ស្រុក​សាមគ្គី​មានជ័យ ដើម្បី​ធ្វើ​ការស្រាវជ្រាវ រក​មូលហេតុ​អ្វី​ជាក់លាក់​លើ​ករណី​មួយ​ខាងលើនេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *