- ព័ត៌មានជាតិ, សន្តិសុខ សង្គម

សមត្ថកិច្ច​ចាប់​ន​២​នឹង​ដកហូត​បាន​ថ្នាំញៀន​ជាង​៤០​គីឡូ​ពី​ជនជាតិ​ឡាវ២​នាក់​ឆ្លងដែន​ចូល​ដី​ខ្មែរ​

ខេត្ត​ស្ទឹងត្រែង​៖ ជនជាតិ​ឡាវ​ចំនួន​២​នាក់​រង​ការចាប់ខ្លួន​ដោយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ​ក្រសួងមហាផ្ទៃ​ការិយាល័យ​(​ក​៩)​រួមសហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​ដោយ​រឹបអូស​ថ្នាំញឿន​បាន​មួយចំនួនធំ​និង​ឃាត់ខ្លួន​ជនសង្ស័​​យ​ចំនួន​២​នាក់​កាលពី​វេលា​ម៉ោង​០៧​និង​៥០ ​នាទី ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១ នៅ​ចំណុច ក្នុងព្រៃ​ក្បែរ​ស្ពាន​ទី​២ ផ្លូវ ប៉ុស្តិ៍​អូរ​ស្វាយ (​ហៅ​ប៉ុស្តិ៍​ទឹក​) ស្ថិត ភូមិ​អូរ​ស្វាយ ឃុំ អូរ​ស្វាយ ស្រុក បុរី​អូរ​ស្វាយ​សែន​ជ័យ​។​

​ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ចំនួន​០២ នាក់ ទី​១.​ឈ្មោះ អៀ ថ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ​ឡាវ ទី​២.​ឈ្មោះ ទន់ កែវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ​ឡាវ​អ្នក​ទាំង​២​រស់នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

​ក្រោយ​ការឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ឡាវ​ទាំង​២​នាក់​រួម​វត្ថុតាង​ជាក់ស្តែង​ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​មក​កាន់​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ស្ទឹងត្រែង ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី​ច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *