- ព័ត៌មានជាតិ, សន្តិសុខ សង្គម

​ខ្មាន់កាំភ្លើង ត្រូវបាន​កម្លាំង​នាយកដ្ឋាន បាញ់​ចំក្បាល​វិញ​បណ្ដាលឲ្យ​ស្លាប់ ក្រោយ​ពី​រៀប​ឆ្លង​ព្រំដែន​បម្រុង​គេចខ្លួន​តែ​បាន​ប៉ះ​ជាមួយ​សមត្ថកិច្ច ជនសង្ស័យ​បាន​បាញ់រះ​មក​លើ​កងកម្លាំង​អស់​ចំនួន​១​ប៉ង់

​ក្រចេះ ៖ នៅ​ព្រលប់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២១​នេះ បា​សិទ្ធ​TV​បានទទួល​ព័ត៌មាន​ច្បាស់​ការ ពី​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ថា ជនសង្ស័យ​ដែល​ជា​អ្នក​បាញ់សម្លាប់​លោក​វរសេនីយ៍ឯក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នាយកដ្ឋាន បាញ់​សម្លាប់​ហើយ នៅក្បែរ​អូរ​មួយ​កន្លែង​ជើងភ្នំ​ខៀវ​ឃុំ​អរ​គ្រៀង ស្រុក​សំបូរ ខេត្ត​ក្រចេះ ខណៈ​ជនសង្ស័យ​រៀប​ឆ្លង​ព្រំដែន​បម្រុង​គេចខ្លួន​ទៀត ហើយ​បាន​ប៉ះ​ជាមួយ​កម្លាំង​សមត្ថកិច្ច ជនសង្ស័យ​បាន​បាញ់រះ​មក​លើ​កងកម្លាំង​អស់​ចំនួន​១​ប៉ង់ ទេីប​កម្លាំងបាញ់​តប​វិញប​ណ្ដា​ល​ឲ្យស្លាប់​តែម្ដង ។​

​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧ និង ៤៦ នាទី​កម្លាំង​ចម្រុះ​របស់​នាយដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​ចុះ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ០៣២ វដ​វន ចុះ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២១ ចេញ​ដោយ​លោក លិ សុខា ចៅក្រម​ស៊ើបសួរ​សាលាថំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឲ្យ​ចាប់ខ្លួនជន​ត្រូវ​ចោទ​ឈ្មោះ អ៊ា ណា​រ៉េ​ន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨២ ពីបទ ឃាតកម្ម និង​បទ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​ពេល​កម្លាំង​ចម្រុះ​ចុះ​មក​ដល់​ទីតាំង​មាត់​អូរ​ជាប់​ជើងភ្នំ អូរ​ណ្តៀ​រ ក្នុង​ដី​ចំការ​ស្វាយចន្ទី​ស្ថិតនៅ​ភូមិ អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក សំបូរ ខេត្ត​ក្រចេះ ។

​ជន​ត្រូវ​ត្រូវ​ចោទ​ឈ្មោះ អ៊ា ណា​រ៉េ​ន បាន​ប្រើ​អាវុធខ្លី​ម៉ាក CZ 75B លេខ 5493V ពណ៍ ទឹកប្រាក់ បាញ់​មក​លើ​កម្លាំ​ចម្រុះ​យើង ពេលនោះ​កម្លាំង​ចម្រុះ​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​តបត​វិញ បណ្តាល​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ា ណា​រ៉េ​ន ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​នោះ​តែម្តង​។​

Leave a Reply

Your email address will not be published. Required fields are marked *