- ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ខេត្តរតនគិរី​ទទួលបាន​គ្រឿងចក្រ​៨​គ្រឿង​ពីរ​ក្រសួង​សាធារណ​:​ការ​នឹង​ដឹកជញ្ជូន​

រតនគិរី​៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​បាន​ប្ដេជ្ញាចិត្ត និង​ថែទាំ​គ្រឿងចក្រ​ដែល​ក្រសួង​សាធារណការ ប្រគល់ជូន​ចំនួន ៨​គ្រឿង​ឲ្យបាន​ល្អ និង​ប្រើប្រាស់​ចំ​គោលដៅ​សម្រាប់​បម្រើ​តាម​តម្រូវការ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​។​

​ការប្ដេជ្ញាចិត្ត​បែប​នេះ​របស់​លោក សាយ សា​មៀន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ បាន ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ប្រធាន​បានអនុញ្ញាត​ផ្ដល់​បទ​សម្ភាស​ដល់​CNC​នៅ​ព្រឹក​ថ្ងៃទី ២៥​ខែ​មករា ឆ្នាំ​២០២១ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​។​

​លោក​បាន​បន្ត​ថា​ក្នុងនាម​លោក​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាប់ពី​គ្រឿងចក្រ​បាន​មក​ដល់​មន្ទី​រ លោក និង​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជ​រដ្ឋ​រដ្ឋាភិបាល និង​ក្រសួង​សាធារណការ​ដែល​បាន​យកចិត្តទុកដាក់​ផ្ដល់​គ្រឿងចក្រ​ដល់​តាម​ខេត្ត​សម្រាប់​ប្រើប្រាស់​បម្រើ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ហើយ​លោក​ក៏​បាន​ប្ដេជ្ញាចិត្ត និង​ថែទាំ​គ្រឿងចក្រ​ទាំងអស់ឲ្យ​បាន​ល្អ និង​ប្រើប្រាស់​ចំ​គោលដៅ​។​

​សូមជម្រាបថា លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ជា​រដ្ឋមន្ត្រី​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចែក​ជូន​នូវ​គ្រឿងចក្រ ២៥​រាជធានី​/​ខេត្ត ហើយ​ក្នុង​មួយ​ខេត្ត​បាន​ទទួល​គ្រឿងចក្រ ពី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចំនួន ៨​គ្រឿង​៕​

 

Leave a Reply

Your email address will not be published. Required fields are marked *