ក្រចេះ បើតាមរបាយការណ៍បញ្ជាក់ ពីលោកអធិការស្រុកចិត្របុរី បានឲ្យគេហទំព័រយើងដឹង ថា នៅម៉ោងប្រមាណ 2 និង 40 នាទីរសៀល ថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2021 នេះ ដើម្បីរក្សា បាននៅ សុខសុវត្ថិភាព ភូមិឃុំទាំង 9 ចំណុចនោះ ជូនប្រជាពលរដ្ឋនោះ.ក្រោយពេលកងកម្លាំងទទួលបានព័ត៌មាន.ពីប្រជាពលរដ្ឋ.ថាមានក្រុមញៀនល្បែងស៊ីសង មួយក្រុម .ស្ថិតត្រង់ចំណុច.ក្រោមដើមអង្គ្រងក្នុងភូមិសំរិត ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ.ភ្លាមៗនោះ កម្លាំងជំនាញព្រហ្មទណ្ឌ នគរបាលស្រុកចិត្របុរី បានសហការ ជាមួយ កម្លាំងនគបាលប៉ុស្តិ៍ថ្មគ្រែ ចុះដល់ទីតាំងខាងលើ នោះ ក៏បានប្រទះឃើញ មានក្រុមញៀនល្បែង ប្រជល់មាន់ខុសច្បាប់ ស្ថិតនៅចំណុចខាងលើ
រំពេចនោកម្លាំងសមត្ថិច្ចក៏បានធ្វើការឡោមព័ទ្ធ.តែអ្វីដែលគួរឲ្យស្ដាយបំផុតនោះ.ដោយក្រុមញៀនល្បែងទាំងនោះ បានដឹងខ្លួនជាមុន ក៏បាននាំគ្នាដាក់មេប្រូច បាតជើងសព្រាត ដោយបន្សល់ទុកតែវត្ថុតាងមួយចំនួនដែលមានដូចជា. អង្រុតក្រុងមាន់ចំនួន 2 កន្ត្រកដាក់មាន់ចំនួន 5 មាន់ចំនួនពីរក្បាល.ជញ្ជីងថ្លឹងមាន់ចំនួន 1 .កញ្ចក់ចំនួនមួយផ្ទាំង .និងរបាំងសៃវៀនចំនួនមួយខ្សែ ត្រូវបានកងកម្លាំង ដុតបំផ្លាញនៅនឹងកន្លែង ចំណែកឯវត្ថុតាងមួយចំនួនទៀតនៅ ត្រូវបានកងកម្លាំង យកមករក្សាទុក នៅកន្លែងអធិការដ្ថាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើ ចាត់ការបន្ត ទៀត ។
ដោយផ្អែកទៅលើ សកម្មភាពជាក់ស្ដែង នៃការបង្ក្រាប ជាក់ស្ដែង របស់កងកម្លាំងទាំងនេះផងដែរ ត្រូវបានផ្ទុះការស្ងើចសរសើរ ពីមហាជនជាច្រើន ពិសេសប្រជាពលរដ្ឋ រស់នៅភូមិឃុំខាងលើ នោះថា លោកអធិការចិត្របុរី និងមន្ត្រីក្រោមឱវាទ ពិតជាមានឆន្ទៈ ខ្ពស់ នឹងទទួលខុសត្រូវ ចំពោះសុខសុវត្ថិភាព ក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ ដោយស្របតាម បទបញ្ជា នៃគោលការណ៍.របស់ប្រមុខនៃថ្នាក់ដឹកនាំ ថាបើធ្វើជាមន្ត្រី គឺ ត្រូវតែបម្រើរាស្ត្រ បែបនេះយ៉ាងពិតប្រាកដណាស់ ។






