- ព័ត៌មានជាតិ, រាយការណ៍ពិសេស

តើ​សមត្ថកិច្ច​ជំនាញ​នៅ​ស្រុក​កែវ​សី​ម៉ា​ខេត្ត​មណ្ឌលគិរី​និង​អាជ្ញាធរ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​បើកភ្លើង​ខៀវ​ឲ្យ​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ​ឬ​មួយ​ក៍​យ៉ាងណា ?

មណ្ឌលគិរី ៖ នា​យប់​ថ្ងៃ​សៅរ៍ ៩ រោច​ខែ​មាឃ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ​កុម្ភៈ​ឆ្នាំ ២០២១

​ជា​រៀងរាល់​យប់​គេ​សង្កេតឃើញថា​មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​បាន​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី ឆ្លងកាត់​ស្រុក​ស្នួល ខេត្ត​ក្រចេះ ស្ពោះ​ទៅ​ដេប៉ូ​តាម​បណ្ដា​ខេត្ត​នានា​យ៉ាង​រលូន​ដោយ​គ្មាន​ការបង្ក្រាប​ពី​អាជ្ញាធរ​ណា​ឡើយ ហើយ​រថយន្ត​អស់ទាំង​នេះ ដឹកជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៧៦ ដើម្បី​ទៅ​ចែកចាយ​តាម​បណ្ដា​ដេប៉ូ​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ តើ​អាជ្ញាធរ​ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​និង​អាជ្ញាធរ​ស្រុក​ស្នួល​ខេត្ត ក្រចេះ មិន​ដឹង​ឬ​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​អស់ទាំងនោះ​រកស៊ី​ដឹកជញ្ជូន​ឈើ​បំផ្លាញ​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​រលាយ​ហិនហោច​ដោយ​មិន​មាន​ការទប់ស្កាត់​ក៏​ដូច​គ្នា​ទាំង​អាជ្ញាធរ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ក៏​មិនឃើញ​ចុះ​មក​បង្ក្រាប​ដែរ​តើ​អស់លោក​ទាំងនោះ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្រុម​ឈ្មួញ​ហើយ​មែន​ទេ​បាន​ជា​មិន​បង្ក្រាប​។​

​គួររំលឹកថា រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ឲ្យ​គ្រប់​ស្ថាប័ន​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បង្ក្រាប​អោយ​អស់​នៅ​ឈ្មួញ​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​មិន​តែប៉ុណ្ណោះ​បាន​ដាក់​បទបញ្ជា​ឱ្យ​លោក​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​មក​បង្ក្រាប​នឹង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​។​

​ក៏ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​មិន​អើពើ​នឹង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក៏​ដូចជា​មិន​គោរព​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ សៅ​សុខា ដែរ​នៅតែ​បណ្ដែតបណ្ដោយ អោយ​ក្រុម​ឈ្មួញ​អស់ទាំងនោះ រកស៊ី​ដឹក​ជញ្ជូន​កាប់បំផ្លាញ ធនធានធម្មជាតិ​ដដែល​ដោយ​មិន​បង្ក្រាប ហើយ​អាជ្ញាធរ​មូលដ្ឋាន​អស់​ទាំងនោះ​មិន​ខ្វល់​ពី​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​និង​មិន​ខ្វល់​ពី​ការចុះផ្សាយ​របស់​អ្នកសារព័ត៌មាន​ដែរ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​និង​លោក​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេត្តា​ជួយ​ពិនិត្យមើល​កូនចៅ​ថ្នាក់ក្រោម​ផង​ព្រោះ​មន្ត្រី​ថ្នាក់ក្រោម​មិន​គោរព​តាម​បទបញ្ជា​ទេ នៅតែ​បណ្ដែតបណ្ដោយ​អោយ​ក្រុម​ឈ្មួញ​ទាំង​នោះ​ដឹក​ជញ្ចូន​និង​កាប់បំផ្លាញឈើ​ដដែល ៕

 

Leave a Reply

Your email address will not be published. Required fields are marked *