- ព័ត៌មានជាតិ

សមត្ថកិច្ច​ខណ្ឌ​ឬ​ស្សី​កែវឃាត់ខ្លួន​ជនសង្ស័​យ​ម្នាក់​តាម​ដី​ការ​បង្កាប់​ឲ្យ​ចាប់ខ្លួន ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​ហិង្សា​

ភ្នំពេញ​៖ យោងតាម​របាយការណ៍​របស់លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការ​នគរបាល​ខណ្ឌឬ​ស្សី​កែវ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២១​នេះ ថា​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បាន​អនុវត្តន៍​តាម​ដី​ការ​បង្កាប់​ឲ្យ​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២១ វ​វេលា​ម៉ោង​១០​និង​២០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ដុង សុខ​ទូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ ផ្លូវជាតិ​លេខ​៥ ភូមិ ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ មុខរបរ​ជាង​ជួសជុល​ម៉ា​សីុន​(​មាន​សារធាតុ​ញៀន​)​។​

​ដោយ​អនុវត្តន៍​តាម​ដី​ការ​បង្កាប់​ឲ្យ​ចាប់ខ្លួន​- លេខ​១៤៣៩ ដ​.​ច​.​ន របស់​ចៅក្រម​ជំនុំជម្រះ​លោក ធ្ធាំ ប៊ុណ្ណា ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​ហិង្សា នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ក្រុមទី​៧ ភូមិ​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០​។​

​យោង​ទៅ​តាម​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​បានអោយដឹងថា កាលពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២០ ជនរងគ្រោះ បាន​ចាក់សោរ​ផ្ទះ ទុកចោល ដោយសារ​មានធុរ​:​ទៅតាម​ខេត្ត ស្រាប់តែ​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ក្រុម​ជនល្មើស​ឈ្មោះ ដុង សុខ​ទូ ភេទ​ប្រុស ឈ្មោះ តឹង ឯម ភេទ​ប្រុស ឈ្មោះ ចិន សា​វ ភេទ​ប្រុស ឈ្មោះ ញឹក សា​វ ភេទ​ប្រុស និង​បក្ខពួក​បាន​នាំគ្នា​ធ្វើ​សកម្មភាព​វាយ​ទម្លុះ និង​គាស់​ទ្វារផ្ទះ​របស់​គាត់​ចូល​ទៅ​ដល់​ផ្នែក​ខាងក្នុង​នៃ​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​មានតម្លៃ ព្រមទាំង​បាន​វាយ​កម្ទេច​នូវ​សម្ភារ​:​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ខ្ទេច​គ្មាន​សល់ ក្នុងនោះ បាន​ខូតខាត​និង​បាត់បង​សម្ភារៈ​អស់​ជាច្រើន​។​

​បន្ថែម​ពី​នេះ​ទៅ​ទៀត​ក្រុម​ជនល្មើស និង​បក្ខពួក​បាន​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​គាត់ ឲ្យ​ខូចខាត​ដូចជា ទូ​ទឹកកក តុ កៅអី និង​ផ្នែក​ខាង​មុខ​នៃ​ផ្ទះ​រួមមាន ទ្វារ កាមេរ៉ា​សុវត្ថិភាព និង​សម្ភារៈ​ដទៃ​ទៀត​ផង​។​

​បច្ចុប្បន្ននេះ ជនសង្ស័យ​ខាងលើ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដេ​ី​ម្បី​កសាង​សុំណុំរឿង​បញ្ចូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *