កំពង់ស្ពឺ ៖ ពិតជាសាហាវឃោឃៅខ្លាំងណាស់បុរសម្នាក់បានកាប់កុមារ៉ាអាយុ១ឆ្នាំកន្លះម្នាក់ដាច់ក្បាលស្លាប់រួចរត់ទៅសំងុំពួនក្នុងផ្ទះចុងក្រោយត្រូវសមត្ថកិច្ចស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺចាប់ក្របួចវ៉ៃខ្នោះ។ ហេតុការខាងលេីបានបង្ករការភ្ញាក់ផ្អេីល នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទីរសៀល នៅចំណុចភូមិអំពិលផ្អែម ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានឲ្យដឹងថា÷ជនល្មើស ឈ្មោះ អៀង រ៉ាដូរ ភេទប្រុស អាយុ៤៦ឆ្នាំ បានកាប់សម្លាប់ជនរងគ្រោះឈ្មោះ ភួង សុខណាន់ ភេទប្រុស អាយុ១ឆ្នាំកន្លះ ដាច់ក្បាល ។
សមត្ថកិច្ចបន្តរថា ÷ ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ច បានចាប់ខ្លួនជនល្មើសបានហើយ ដែលកំពុងសាកសួរ តាមនីតិវិធី ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ច ដែល ដែលពត័មានយើងទើបទទួលបាន បង្ហាញថា ÷ មុនពេលកើតហេតុ ជនរងគ្រោះ ត្រូវ បាន ឈ្មោះ តុញ ភេទស្រី អាយុ ៧ឆ្នាំ ជាក្មួយស្ដ្រីម្ដាយជនរង គ្រោះ បានពរជនរងគ្រោះដេីរលេងនៅម្តុំមុខផ្ទះ ជនល្មើស ហើយស្របពេលនោះ ជនល្មើសបានកាន់កាំបិតផ្គាក់ចេញពីក្នុងផ្ទះ រួចរត់សំដៅមកកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់នៅកន្លែងតែម្តងកើតហេតុតែម្តង ។ ក្រោយធ្វើសកម្មភាពជនល្មើសបានរត់ចូលក្នុងផ្ទះបិតទ្វារដោយធ្វើសកម្មភាពដុតផ្ទះប្រជាពលរដ្ឋ ។
ពេលនោះសមត្ថកិច្ចបានចុះឡោមព័ទ្ធនិងមានកិច្ចអន្ដរាគមន៍បន្ទាន់ពីក្រុមរថយន្ដសង្គ្រោះរថយន្អតពន្គ្គត់អគីភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទង និងរថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។ ប៉ុន្តែជនល្មើសបានស ម្ងំ លា ក់ខ្លួនមិនព្រមចេញ ដោយស្ថាន ភាពមិនល្អជំនាញបានស្នើសុំយោបល់ សម្រេចប្រើប្រាស់ម ធ្យោបា យ អាវុធដែលបំពាក់ក្បាលគ្រាប់ផ្សែងពុលដើម្បី ចូលចាប់ជនល្មើស។
តាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងខេត្ដកំពង់ស្ពឺដែលបានចូលរួមក្នុងប្រតិបត្តិការខាងលើបានឱ្យដឹងថា÷សមត្ថកិច្ចរបស់លោកបានប្រើប្រាស់គ្រប់មធ្យោបាយរហូតឈានដល់ការបំបែកករណីឃាតកម្មនិងចាប់ជនល្មើសរួចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់ ៕







