ខេត្តកណ្ដាល÷ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តធំដឹកទំនិញបណ្ដាលឱ្យរងការខូចខាតរថយន្តចំនួន ៤គ្រឿង។
ហេតុការណ៍នេះបានកើតឡើង នៅចន្លោះ Km ៦០-៦១ ផ្លូវ ជាតិលេខ១ ចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តា ល កាលពីល្ងាចថ្ងៃទី ២០ ខែមិនាឆ្នាំ២០២១។
សេចក្ដីរាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តធំដឹកទំនិញម៉ាកFuSo ពណ៌ខៀវស្លាកលេខតាកែវ3A.1040 បើកបរដោយឈ្មោះ ចំរើន ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែក តាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបើកក្នុងទិសដៅពីកើតទៅលិច ពីខេត្តព្រៃវែងឆ្ពោះទៅភ្នំពេញ។
លុះមកដល់ចំណុចកើតហេតុលើស្ពានត្សឹកបាសា រថយន្តនោះបានបើកឡើងជែង រថយន្តខាងមុខ។
តែមានឧបសគ្គ គឺមានរថយន្តធំទិសដៅបញ្ច្រស់គ្នាមកដល់ តៃកុងក៏បួងចង្កូតចូលមកវិញ។
ជ្រុលទៅបុក រថយន្តម៉ាកSang yong ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N8709។
បើកបរដោយឈ្មោះ ស៊ិន ណារ័ត្ន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។
ហើយបានបន្តទៅបុក រថយន្តម៉ាក Sina ពណ៌សកាមៃ៉ បើក បរដោយឈ្មោះ ប្រាក់សារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយ រៀង ។
នឹងបានបន្តបុករះ រថយន្តម៉ាក Prius ពណ៌ស ស្លាកលេខភ្នំ ពេញ 2AG:5364 បើកបរដោយឈ្មោះ ស៊ឹម ម៉ារី ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្ទឹងសន្តិភាពឃុំអ្ន កលឿង ស្រុកពាមរកិ៍ខេត្តព្រៃវែង ទើបអស់ល្បឿនឈប់។
ករណីនេះបណ្ដាលឱ្យខូចខាតរថយន្ត០៤គ្រឿង ត្រូវបានកម្លាំ ងជំនាញចុះវាស់វែង យកទៅរក្សាទុកជាភស្តុតាងនៅអធិការ ដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនីតិវិធី ៕






