- ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ក្រីក្រ​មកពី​បណ្តា​ខេត្ត​ផ្សេងៗ​ចំនួន​១០០​គ្រួសារ​កំពង់​ងឿងឆ្ងល់​និង​ដាក់​ការសង្ស័យ​លើ​លោក​ជា​.​កុយ​ថា​យក​ពួកគាត់​ជា​ឈ្នាន់​ក្រោម​លែស​ចែក​ដី​អោយ​១​គ្រួសារ​១​ឡូ​ក្រោយ​បោះឆ្នោត​សកល​រួច​

ខេត្ត​កណ្តាល ៖​លោក​ជា​.​កុយ​ដែល​គេ​ស្គាល់​ថា​ជា​ឈ្មួញ​ពុះ​ដី​ឡូ​និង​ផ្ទះល្វែង​លក់​បាន​សន្យា​និង​គៀងគរ​រក​គ្រួសារ​ដែល​ក្រីក្រ​ចំនួន​១០០​គ្រួសារ​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ថា​និង​បោះឆ្នោត​សកល​ហើយ​ចែក​ដី​ឡូ​អោយ​ពួកគាត់​ក្នុង​១​គ្រួសារ​១​ឡូ​សម្រាប់​រស់នៅ​តែ​រហូតដល់​ពេល​នេះ​បែ​ជា​គ្មាន​ដំណឹង​ឈឹង​ហើយ​បិទ​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ​ដើម្បី​គេចវេស​ពី​ការសាកសួរ​ពត៌មាន​ពី​ពលរដ្ឋ​ធ្វើអោយ​ពួកគាត់​នាំគ្នា​ងឿងឆ្ងល់​នឹង​គំរោង​ចែក​ដី​ឡូ​អោយ​ពួកគាត់​ក្រីក្រ​ទាំង​១០០​គ្រួសារ​នេះ​។​ការគៀងគរ​ពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ​នេះ​តាមរយះ​ពួកគាត់​បាន​ដឹង​ដំណឹង​តាម​ការ​ប្រាប់ត​គ្នា​ក៏​ដូច​តាម​បណ្តាញ​ផ្សព្វផ្សាយ​១​ចំនួន​ទើប​ពួកគាត់​ធ្វើដំណើរ​ពី​ខេត្ត​ដ៏​ទៃ​ទៅកាន់​ការិយាល័យ​របស់​លោក​ជា​.​កុយ​នៅក្នុង​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​កាលពី​មុន​ការបោះឆ្នោត​សកល​ខែកក្កដា​ឆ្នាំ​២០១៨​កន្លង​ទៅ​បើ​ទោះបី​ពួកគាត់​គ្មាន​សោហ៊ុយ​ក៏​ដើរ​ខ្ចីបុល​គេ​ដើម្បី​ឡើង​ទៅ​ការិយាល័យ​របស់​លោក​ជា​.​កុយ​ដែរ​ក្រែង​បាន​ដី​រស់នៅ​ហ្នឹង​គេ​។​

​រហូតមកដល់​ពេល​មិន​ឃើញ​ស្រមោល លោក ជា កុយ ចែក​ដី អោយ​ពួកគេ​ទេ ។ ពួក​គាត់​ថា លោក ជា កុយ កំពុង យក​ពួកគាត់ ជា​ឈ្នាន់ ដើម្បី​ធ្វើ​ប្រជាភិថុត លក់​ដី​ឡូ គាត់ និង ចង់បាន​មុខមាត់​ក្នុង​បក្ស​ប្រជាជន ក្នុង​ខេត្ត​កណ្តាល ។​

​ពួក​ស្នើអោយ​អភិបាលស្រុក​អង្គស្នួល ស្រាវជ្រាវ​រឿងនេះ​ផង ព្រោះ​កុំ​ប្រជាជន​ដ៏​ទៃ ខេត្ត​ដ៏​ទៃ ចាញ់បោក ក្រុម​នេះ​ទៀត ។​

​ពួកគាត់​នឹង​នាំគ្នា ទៅ​ស្នាក់​ការ​លោក ជា​កុយ នៅ​ភូមិ​ត្នោត ដើម្បី​ដក​យក​លិខិត​ផ្សេងៗ ដែល​បាន​បញ្ជាក់​ពី​មេ​ភូមិ មេឃុំ ពិសេស​បណ្ណ​ក្រីក្រ និង អត្តសញ្ញាណ​បណ្ណដើ​ម មកវិញ ។ ប្រសិន​បាត់ ពួកគាត់​នឹង​ប្តឹង ៕

 


Leave a Reply

Your email address will not be published. Required fields are marked *