- ព័ត៌មានជាតិ, សន្តិសុខ សង្គម

ប្តីប្រពន្ធកូននាំគ្នាបើករថយន្តទៅលេងស្រុកស្រាប់តែឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ ៖ ប្តីប្រពន្ធកូននាំគ្នាបើករថយន្តទៅលេងស្រុកស្រាប់តែឆ្លងចរន្តឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងដែក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះអន្តរាគមន៍បាញ់ពន្លត់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២០ខែមីនាឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុពួកគាត់មានគ្នាបីនាក់ប្តីប្រពន្ធនិងកូនតូចម្នាក់ទៀត បានធ្វើដំណើរចេញពីភូមិចាក់ជ្រូក ឆ្ពោះទៅផ្អាវខេត្តកំពង់ចាម ទៅលេងស្រុកកំណើត ធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y-4119 ទិសដៅពីលិចទៅកើត តិចៗរកកន្លែងបន្ថែមខ្យល់កង់ក្រោយ លុះមកដល់ត្រង់ចំណុចកើតហេតុ ខាងលើស្រាបតែធំក្លិនឆ្ងៀម ក៏ឈប់រថយន្តចុះមើល ស្រាប់តែឃើញអណ្ដាតភ្លើងឆេះនៅផ្នែកខាងមុខក្រោមម៉ាស៊ីនយ៉ាងសន្ធោសន្ធៅ ។

ភ្លាមនោះក៏ប្រញាប់យកប្រពន្ធនិងកូនចេញរួចទៅបើកទ្វាររថយន្តដើម្បីយកសម្ភារៈផ្សេងៗដែលជាប់នៅក្នុងរថយន្ត ដោយអំណាចនៃភ្លើងឆេះខ្លាំងពេកបណ្ដាលឲ្យគាំងឡុកបើកទ្វាពុំរួច ឆេះឯកសារប្លង់ដីបណ្ណបើកបរអត្តសញ្ញាណប័ណ្ណនិងទ្រព្យសម្បត្តិមួយចំនួនធំឆេះខ្ទិចគ្មានសល់បន្ទាប់មក ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ ជួយអន្តរាគមន៍យកបំពង់ពន្លត់អគ្គីភ័យបាញ់ ។ តែមិនរលត់ទើបទំនាក់ទំនងទៅសមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញខាងបង្ការនិងពន្លត់អគ្គីភ័យចេញរថយន្តមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ។

ក្រោយកើតហេតុម្ចាស់រថយន្តបានត្រឹមតែឱបដៃឈរមើលនិងសោកស្ដាយនូវឯកសារផ្សេងៗដែលសំខាន់ និងទំនាក់ទំនងរករថយន្តស្ទូចដឹករថយន្តដែលសល់តែដែកយកទៅផ្ទះវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *