ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់យ៉ាងអនោចអធម្មនៅនឹងកន្លែងកើតហេតុ ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរដ៍គួអោយរន្ធុតនេះបង្ករឡើងដោយរថយន្តនឹងមម៉ូតូនឹងថយន្តបានកើតឡើងនៅវេលាម៉ោង06 នឹង10នាទីព្រឹកថ្ងៃទី21 ឧសភា 2021 នៅចំណុចភូមិគីរីថ្មី ឃុំសំរោងលើ ស្រុកអង្ពស្នួល ខេត្តកណ្តាល ។
បើតាមសេចក្តីរាយការណ៍ពីរកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍គួអោយតក់ស្លុតមួយនេះបានកើតឡើងពួកគាត់បានឃើញ បុរសពីរនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នាបើកបរយ៉ាងលឿនក្នុងទិសដៅពីរជើងទៅត្បូងចំណែករថយន្តធុនធំដែលបង្ករហេតុមួយគ្រឿងនោះវិញបានបើកបរពីរទៅខាងត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុហេតុខាងលើជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូបានបើកវ៉ារថយន្តមួយគ្រឿងទៀតដោយវ៉ាមិនផុតវាក់អ៊ើជាមួយរថយន្តធន់ធំមួយគ្រឿងនោះហើយក៍បានរេចង្កូតទៅបុកជាមួយនឹងរថយន្តធន់ធំមួយគ្រឿងនោះលាន់ស្នូរដូចរន្ទះផ្អើលអស់អ្នកភូមម្តុំនោះស្លាប់ភ្លាប់ៗនៅនឹងកន្លែងកើតនៃចំណុខាងលើនោះតែម្តងទៅ។
ចំណែកឯជនរងគ្រោះដែលបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនោះ1 ឈ្មោះលី ថេង ភេទ ប្រុស មុខរបរកម្មកររោងចក្រ មានទីលំនៅៗភូមិព្រៃជង្រុកឃុំមានជយ័ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ 2 ឈ្មោះឈៀង សុខហេង ប្រុស មុខរបរកម្មកររោចក្ររងបួសស្រាលត្រូវបានបងបមអូនបញ្ជូនទៅសំរាកព្យាបាលមន្ទីរពេទ្យ។រីឯយន្តធន់ធំដែលបង្ករហេតុនោះក្រោយពីរហេតុការណ៍នេះបានកើតឡើងក៍បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលនៅក្នុងគ្រានោះតែម្តងទៅ ចំណែកឯសពជនរងគ្រោះត្រូវបានសាច់ញ្ញាត្តិក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕







