- ព័ត៌មានជាតិ

770aឯកឧត្តម បណ្ឌិត រស់ វណ្ណា អញ្ជើញ​ជា​អធិបតី ថ្ងៃ​បិទ​បញ្ចប់​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ អាណត្តិ​ទី​៣

(​កណ្តាល​)៖ នៅ​ព្រឹក ថ្ងៃ​សុក្រ ៦​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម បណ្ឌិត រស់ វណ្ណា ទីប្រឹក្សា​ផ្ទាល់ សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋលេខាធិកា​ក្រសួង​សា​ធារ​
​ណ​: ការ និង​ដឹកជញ្ជូន និង​ប្រធាន​គណៈ​អចិន្ត្រៃយ៍ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ ស្រុក​អង្គស្នួល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ក្រុមប្រឹក្សា ស្រុក​អាណត្តិ​ទី ៣ ក្នុង​សាលាស្រុក​អង្គស្នួល ខេត្ត​កណ្តាល ។​

​ខណៈ​ដែល​រយៈពេល​៧​ថ្ងៃ​កន្លង​ទៅនេះ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​បាន​ដំណើរការ ទៅ​ដោយ​រលូន គ្មាន​អំពើហិង្សា ឬ​បាតុភាព​ប៉ះទង្គិច​គ្នា​ណាមួយ​ឡើយ​។ តាម​ការ​ឱ្យដឹង​របស់ គ​.​ជ​.​ប បានឱ្យដឹងថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩​នេះ មាន​គណបក្សនយោបាយ​ចំនួន​៧ បាន​ឈរឈ្មោះ​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា​, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, គណបក្ស​សញ្ជាតិ​កម្ពុជា​, គណបក្ស​ខ្មែរ​សាធារណរដ្ឋ​, គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​យុវជន​កម្ពុជា​។ ក៏​ប៉ុន្តែ​ក្នុង​ថ្ងៃ​ដំបូង នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នេះ មាន​គណបក្ស​តែ​៣​ប៉ុណ្ណោះ បាន​បើក​យុទ្ធនាការ​ឃោសនា​។​

​បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​នយោបាយ​ត្រូវ​បាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​អំពើហិង្សា នៅ​ក្របខណ្ឌ​ទូទាំង​ប្រទេស​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់​គ​.​ជ​.​ប​។​

​សូមបញ្ជាក់​ថា គណបក្សនយោបាយ​នានា ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា បានចាប់ផ្តើម​ឃោសនាបោះឆ្នោត សម្រាប់​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ ចាប់​ពី​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩ តាម​ការរៀបចំ​របស់​គ​.​ជ​.​ប​។ សម្រាប់​គណបក្ស​នយោបាយ​នី​មួយៗ មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ឃោសនា​ក​សំឡេងឆ្នោត​រយៈពេល​៨​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ហើយ​ការឃោសនាបោះឆ្នោត​ត្រូវធ្វើឡើង តាម​មណ្ឌល​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នី​មួយៗ​ដែល​គណបក្ស​នយោបាយ បាន​ចុះបញ្ជី​ឈរឈ្មោះ គឺ​ចាប់ពី​ម៉ោង​៦៖០០​នាទី​ព្រឹក ដល់​ម៉ោង​១០៖០០​នាទី​យប់​។ ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។​

 

Leave a Reply

Your email address will not be published. Required fields are marked *