- ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់ខ្លួន​ក្រុម​អ្នកសារព័ត៌មាន​ចំនួន​៨​នាក់​នៅ​ស្រុក​ត្បែងមានជ័យ​

​ព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ មិថុនា​ឆ្នាំ​២០២១ លោក គឹម សំលេង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ធ្វើ​ការឃាត់ខ្លួន​មុខសញ្ញា​អ្នកសារព័ត៌មាន​ចំនួន​៨​នាក់ ពាក់​ព​ន្ឋ័​បទ​កំហែង​យក ពី​ឈ្មោះ ហ៊ឹម ឆេង​ហ៊ាន មេការ​ដេប៉ូ​ឈើ ស្ថិត​នៅ​ចំនុច​អូរ​ទីទុយ ភូមិ​ក្រាំង​ដូង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែង​មាន​ជយ័​ខេត្តព្រះវិហារ ក្នុងនោះ​មាន​អ្នកការ​សែត​ជា​ស្ត្រី​ចំ​
​នួន​២​នាក់​ផង​ដែរ ។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​ត្បែងមានជ័យ​បានឱ្យដឹងថា អ្នកកាសែត​ដែល​ត្រូវ​ចាប់ខ្លួន​មាន​.
​ទី​១ ឈ្មោះ គឹម ហ៊ាន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សារព័ត៌មាន មាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រហម ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនៈគីរី ។​
​ទី​២ ឈ្មោះ វង និមល់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ម​យខ​របរ​អ្នកសារព័ត៌មាន មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ័មានជយ័ រាជធានី​ភ្នំពេញ​។​
​ទី​៣ ឈ្មោះ ជា សាម៉ុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន មាន​ទីលំនៅ​ភូមិ ព្រៃខ្លា ឃុំ​រាបស្រុក​ពារាំង ខេត្ត​ព្រៃវែង ។​
​ទី​៤ ឈ្មោះ គឹម ហុង ភេទ​ប្រុស អាយុ​40​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន រស់នៅ​ភូមិ​រុន ឃុំ​ចំបក់ ស្រុក​បាទី​ខេត្តតាកែវ ។​
​ទី​៥ ឈ្មោះ រឿន ឆុន ភេទ​ប្រុស អាយុ​40​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន ។​
​ទី​៦ ឈ្មោះ សឿង សុ​ភី ភេទ​ស្រី អាយុ ៤២​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន អ្នក​ទាំង​ពី​រស់នៅ​ភូមិ​ព្រះ​ពន្លា​សង្កាត់​ព្រែកប្រា ខណ្ឌ័មានជយ័ រាជធានី​ភ្នំពេញ ។​
​ទី​៧ ឈ្មោះ សំ សារឿ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​អ្នសារព័ត៌មាន ។​
​ទី​៨ ឈ្មោះ ឆាយ លា​វ ភេទ​ស្រី អាយុ​៥១​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន ទាំងពី​នាក់​រស់នៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​ប្រភព​ពី​នគរបាល​បានឱ្យដឹង​ទៀត​ថា ជាមួយ​នោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន រថយន្ត​ចំនួន ៤​គ្រឿង បណ្ណ័​ពត័មាន​ចំនួន​៨​សន្លឹក ទូរ​សព្ទ័​ដៃ​ចំនួន​១៨​គ្រឿង នឹង​សម្ភារៈ​ឯកសារ ខ្សែករ​នឹង​ថវិការ​មួយចំនួន​ធំ​ទៀត ។​

​សមត្ថកិច្ច​បាន​អោយដឹង​ថា មូលហេតុ​ឃាត់ខ្លួន​ក្រុម​អ្នកសារព័ត៌មាន​ខាងលើ គឺ​បន្ទាប់ពី​មាន​បណ្តឹង​ពី​ឈ្មោះ​ហ៊ឹម ឆេង​ហ៊ាន មេការ​ដេប៉ូ​ឈើ​បាន​ប្តឹង​ថា ក្រុម​អ្នកការ​សែត​ទាំង ៨​នាក់​ជម្រិត​ទា​លុយ​ខ្លួន​ក្នុង​ម្នាក់​ចំនួន​១០០$ ហើយ​ឈ្មោះ ហ៊ឹម ឆេង​ហ៊ាន សុខចិត្ត​ផ្តល់​សោហ៊ុយ​តាម​មនោសញ្ចេតនា​ក្នុង​ម្នាក់​៥០$ តែ​ក្រុម​អ្នកការ​សែត​មិន​ព្រម រហូត​ឈានដល់​ប្តឹង​អ្នកការ​សែត​ទៅ​សមត្ថកិច្ច​ដើម្បី​ឃាត់ខ្លួន ។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ស្រុក​បញ្ជាក់ជូន​ផងដែរ​ថា ក្រុម​នេះ​មាន​គ្នា​ចំនួន​១២​នាក់ រថយន្ត​ចំនួន​៦​គ្រឿង តែ​មនុស្ស​ចំនួន​៤​នាក់​រថយន្ត​២​គ្រឿង​បាន​ទៅ​មុន​ផុត នៅសល់​មនុស្ស​ចំនួន​៨​នាក់​រថយន្ត​៤​គ្រឿង​ជាប់ដៃ​សមត្ថកិច្ច ។​

​ពាក់​ព​ន្ឋ័​និង​ករណី​ឃាត់ខ្លួន​អ្នកការ​សែត​នេះដែរ យើង​មិនដឹង​ថា វាសនា​ពួកគេ​អាច​រួចផុត​ពី​ការចោទប្រកាន់​របស់​ស​ម​ត្ថ​កិច្ច​តុលាការ​ឬ​យ៉ាងណា​នោះ​ទេ ខណៈ​នៅ​រសៀល​ថ្ងៃទី​៥​ខែ​មិថុនា​ឆ្នាំ​២០២១​ការិយាលយ័​ជំនាញ​បាន​រៀបចំ​ឯកសា​រ​នឹង​បញ្ចូន​ក្រុមអ្នកការសែ​ត​ទៅ​តុលាការ​ហើយ ។​

​គួរំលឹកថា ការ​ដែល​អស់លោកអ្នក​សារព័ត៌មាន​ដែល​ចេញ​បំពេញ​វិជ្ជាជីវៈ សូមមេត្តា​គិតដល់​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផង ការបំពេញភារកិច្ច ត្រូវ​ឈរ​លើ​ក្រ​មសិល​ធម៌​វិជ្ជា​ជី​វះ មិនអាច​ដើរ​ពាសវាល​ពាសកាល​ធ្វើអោយ​បាត់បង់​តម្លៃ​ខ្លួន​ឯង​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *