ក្រចេះ ៖ មានអ្នកកាសែតក្នុងស្រុកមួយចំនួនបានចេញផ្សាយនឹងបង្ហោះនៅតាមបណ្តាញសង្គមយ៉ាងព្រោងព្រៀតកាលពីរពេលថ្មីៗនេះថាមានមេឈ្មួញជួញឈើឆ្លងដែនម្នាក់ដែលត្រូវគេស្គាល់ថាឈ្មោះជុំ វុទ្ធី ហៅធីកាប៉ូនៅតែអាច ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីរខេត្តស្ទឹងត្រែងឆ្លងកាត់តាមខេត្តក្រចេះ ទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាមប្រកបទៅសភាពយ៉ាងរលូនបានតែដដែលនោះដែរ។ ចំណែកឯអស់លោកអស់សមត្ថកិច្ចជំនាញនៅតាមបណ្តោស្ថាប័នពាក់ពន្ធ័មួយចំនួនដែលបានកំពុងតែឈជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើ នៅតាមបណ្តាលគោលដៅនានា នៅក្នុងខេត្តក្រចេះ ឬក៍ក្នុងស្រុកស្នួលសព្វថ្ងៃនេះ មិនចាត់វិធានការបង្ក្រាបនោះឡើយផ្ទុយពីរការមិនចាត់វិធានការបង្ក្រាបនោះទៀតសោធ រិតតែបើកដៃអោយឲ្យមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូនោះដឹកជញ្ជូនឈើឆ្លងកាត់តាមដែនសមត្ថកិច្ចរបស់ពួកគេគ្រប់គ្រងសព្វថ្ងៃនេះទៅធ្វើតាម តែអំពើរចិត្តថែមទៀតនោះផង។
ក្រោយពីបានឃើញមេឈ្មួញជួញឈើគេចពន្ធ័ឆ្លងដែនរូបនោះអាចដឹកជញ្ជូនឈើឆ្លងកាត់តាមខេត្តក្រចេះសំដៅមកកាន់ស្រុកស្នួលយកទៅលក់នៅប្រទេសវៀតណាមប្រកបទៅដោយសភាពយ៉ាងរលូនយ៉ាងដូច្នេះហើយនោះ មានប្រជាពលរដ្ឋនៅខេត្តក្រចេះមួយចំនួននឹងមហាជនមួយចំនួនទៀតបាននាំគ្នាបញ្ចេញនៅទស្សន:ដោយដាក់ការសង្ស័យថា ប្រហែលជាអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្តាសាបន្ថ័ទាំងនោះបានឃុបឃិតបើកសញ្ញាភ្លើងខៀវឬភ្លើងក្រហមអោយលោកជុំវុទ្ធីហៅធីកាប៉ូដែលជាមេឈ្មួញជួញឈើឆ្លងដែនដ៍ល្បីរូបនោះដឹកឈើឆ្លងកាត់តំបន់ដែលអស់លោកទាំងគ្រប់គ្រងសព្វថ្ងៃនេះជាថ្នូរលុយកាក់ប្រាក់កាសហើយមើលនោះ បើសិនជាមិនអ៊ីចឹងនោះទេ លោកជុំវុទ្ធីហៅធីកាប៉ូ នឹងបក្ខពួករបស់គាត់ទាំងនោះមិនអាចដឹកឈើចេញពីរខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះនឹងស្រុកស្នួលយកទៅលក់ប្រទេសវៀតណាមបានយ៉ាងដូច្នេះនោះឡើយ ក៍ប៉ុន្តែពលរដ្ឋទាំងនោះក៍ពួកគាត់ពុំបានដឹងដែរនោះថា តើលោកជុំវុទ្ធីហៅធីកាប៉ូដែលជាឈ្មួញឈើដ៍ល្បីឈ្មោះរូបនោះនឹងបានបងលុយអោយទៅអស់លោកសមត្ថកិច្ចទាំងនោះក្មុងមួយជើងៗឬក៍ក្នុងមួយខែចំនួនប៉ុន្មានសែនរៀលឬក៍ប៉ុន្មានរយដុល្លាដែរនោះទេក្នុងមួយសាបន្ថ័ៗនោះ។ នោះហើយគឺជាសកម្មភាពរថយន្តដឹកឈើរបស់លោកជុំវុទ្ធីហៅធីកាប៉ូនឹងបក្ខពួករបស់គាត់ធ្វើចរាចរឆ្លងកាត់តាមខេត្តក្រចេះសំដៅទៅកាន់ស្រុកស្នួលសំដៅទៅកាន់តំកាបីឃុំគ្រញូងសែមជយ័យកទៅនៅប្រទេសវៀតណាមកាលពីរពេលកន្លងៗមក ចំណែកឯរូបភាពទាំងនេះនោះវិញ ត្រូវក្រុមឈ្មួញមួយចំនួនទៀតបានដឹកជញ្ជូនឈើតាមរថយន្តកែច្នៃរឆ្លងកាត់ស្រុកស្នួលសំដៅកាន់ស្រុកមេមុត ខេត្តត្បូងឃ្មុំនៅក្នុងពេលថ្មីៗនេះតែម្តង បើទោះបីជាយ៉ាងណាក៍ក្រុមការងារបាសិទ្ធTVរបស់យើងខ្ញុំនៅពុំទាន់បានស្វែងរកប្រភពណាមួយដើម្បីធ្វើការទំនាក់ទំទងសុំការអធិប្បាយពីរលោកជុំវុទ្ធីហៅធីកាប៉ូបាននៅឡើយនោះទេ។
ប្រភពបានបន្តរទៀតថាដោយសារតែពួកគាត់សង្កេតឃើញឃើញលោកជុំវុទ្ធីហៅធីកាប៉ូនឹងបក្ខពួករបស់គាត់មួយក្តាប់តូចទៀតនឹងក្រុមឈ្មួញផ្សេងៗទៀតដែលនៅតែបន្តរសកម្មភាពដឹកជញ្ជូនឈើឆ្លងដែនយកទីលក់នៅប្រទេសវៀតណាមឆ្លងកាត់តាមខេត្តក្រចេះនឹងឆ្លងកាត់តាមស្រុកស្នួលសំដៅទៅកាន់ស្រុកមេមុតខេត្តត្បូងឃ្មុំយ៉ាងគឃ្លើន ជារៀងរាល់ថ្ងៃដោយពុំមានការញញើតទៅនឹងច្បាប់នឹងដោយសារតែអស់លោកសមត្ថកិច្ចជំនាញនៅតាមសាបន្ថ័ុមួយចំនួនដែលជាអ្នកអនុវត្តន៍ច្បាប់ថ្នាក់ក្រោមជាតិមានភាពធូរលុងដូចជាសព្វថ្ងៃនេះហើយ ទើបបានពលរដ្ឋទាំងនោះសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា ប្រធានគណៈកម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចាត់វិធានការបង្ក្រាបមេឈ្មួញដែលដឹកជញ្ជូនឈើគេចពន្ធ័ឆ្លងដែនយកទៅលក់ប្រទេសវៀតណាមរូបនោះដើម្បីចាត់ទុកជាការព្រមានអោយមានប្រសិទ្ធភាពផង។







