- ព័ត៌មានជាតិ, សន្តិសុខ សង្គម

បញ្ជូន​ក្រឡាបញ្ជី​ម្នាក់ បោកប្រាក់គេ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាមច្បាប់ នៅ​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ​÷ នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ នី ឆេង​ឡេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​គេ ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ។​

​លោក នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​￸​ចំនួន​៣​នាក់ ១.​ឈ្មោះ ស៊ុ ម៉ាលី ភេទ​ស្រី អាយុ​២៦​ឆ្នាំ ២.​ឈ្មោះ វុទ្ធី វណ្ណ​ថា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ៣.​ឈ្មោះ សួន ស៊ី​ម៉ាប់ អាយុ​៤១​ឆ្នាំ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ប្តឹង​ចោទប្រកាន់​ឈ្មោះ​នី ឆេង​ឡេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​.​ក្រុង​ប៉ោយប៉ែត ពី​បទ​រំលោភ​លើ​សេចក្តីទុកចិត្ត ។​

​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​វង្ស ធី មេបញ្ជាការ ស្ដីទី​កងរាជអាវុធហត្ថ​ខេត្ត និង​មាន​ការសម្របសម្រួល​ពី​លោក កើត សុ​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលា​ដំ បូ​ង​ខេត្ត​បន្ទាយមានជ័យ ទើប​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​នី ឆេង​ឡេង នេះ​មក​សួរនាំ​នៅ​មូល​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ។​

​លោក នួន នី​ណារ៉ូ បានឱ្យដឹង​ទៀត​ថា នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ នី ឆេង​ឡេង បាន​ឆ្លើយ​សារភាពថា កាលពី​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០២១​កន្លងមកនេះ រូបគេ​បាន​មក​ធ្វើការ​ផ្នែក​ជំនួយការ​ចៅក្រម​នៅ​សាលា ដំបូង​ខេត្តបន្ទាយមានជ័យ ហើយ​ចាប់តាំងពី​ពេលនោះ​មក រហូត​ដល់​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២១ រូបគេ​បាន បោក​ប្រាក់​អ្នក​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ជា​បន្តបន្ទាប់ ដោយ​រូបគេ​អះអាងថា ខ្លួន​ជា​ក្រឡាបញ្ជី និង​ជា​ជំនួយការ​ផ្ទាល់ របស់លោក អាំង ចិន្ដា ចៅក្រម​សាលាដំបូង​ខេត្ត​។​ពេលនោះ​មាន​មនុស្ស​ជាច្រើន​ជឿជាក់​លើ​រូបគេ ហើយ​បាន​ពឹងពាក់​រូបគេ​ឱ្យ​ជួយ​រត់​ការ​ប្លង់ដី ដោយ​រូបគេ​យក​ប្រាក់​ចំនួន​២,៨០០​ដុល្លារ​។

​អ្នកខ្លះ​ទៀត​ឱ្យ​រត់​ការ​ធ្វើ​ស្លាក​លេខ​រថយន្ត និង​ដោះស្រាយ​ម៉ូតូ ហើយ​ពេលនោះ​រូបគេ​យក​ប្រាក់​១,៣០០​ដុល្លារ និង​អ្នកខ្លះ​ទៀត​ឱ្យ​រត់​ការ​រឿង​លែងលះ​ប្ដី ប្រពន្ធ រូបគេ​យក​ប្រាក់​បាន​ចំនួន​១,២៥០​ដុល្លារ ។​
​រូបគេ​បាន​បញ្ជាក់ទៀតថា ការ​រត់​ការ​នេះ​មិន​បាន​លទ្ធផល​អ្វី​ទាំងអស់ ពីព្រោះ​រូបគេ​បាន​ប្រាក់​ទាំងនោះ​មក​ទុក​ខ្លួនឯង​ទាំងអស់​។​

​លោក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​បាន​បញ្ជាក់ថា​ដោយ​ផ្អែក​តាម​ការ បំភ្លឺ​ពី​ជនរងគ្រោះ​និង​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ ឈ្មោះ​នី ឆេង​ឡេង ត្រូវបាន​កម្លាំង​ជំនាញ ព្រហ្មទណ្ឌ​កង​រាជ​ងាវុ​ធ​ហត្ថ​ខេត្ត បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

Leave a Reply

Your email address will not be published. Required fields are marked *