- ព័ត៌មានជាតិ

ក្រុម​អ្នក​ញៀន​ល្បែង​មួយ​ចំនួន​បាន​កំពង់តែ​ប្រមូលផ្តុំ​ប្រជុំ​ជើង​គ្នា​លេង​ល្បែង​ប្រជល់មាន់​ភ្នាល់​គ្នា​នៅក្នុង​ហាង​លក់​កាហ្វេ​របស់​លោក​ក្រុមប្រឹក្សា​ឃុំ​លំហាច​ម្នាក់​

អង្គស្នួល​-​កណ្តាល ៖ នៅក្នុង​ខណ​:​ពេល​ដែល​ជម្ងឺ​កូវី​ដ​19 បាន​កំពង់មាន​ការផ្ទុះ​ឆ្លង​រាលដាល​នៅតាម​បណ្តា​សគម​ន៍ក៍​ដូច​ជា​តាម​បណ្តា​តំបន់​ផ្សេងៗ​ហើយ​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ក៍​ដូចជា​ក្រសួង​សុខាភិបាល​លោក​បាន​ចេញ​នៅ​សេចក្តីប្រកាស​នឹង​សេចក្តីណែនាំ​ដើម្បី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ព្រមទាំង​មន្ត្រីរាជការ​ជា​ទូទៅ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អោយ​ពាក់ នឹង រក្សា​គម្លាត​ពីរ​គ្នា​ដើម្បី​ការពារ​ការឆ្លង​ជម្ងឺ​កូវី​ដ​19 ដោយ​គោរព​នឹង​អនុវត្តន៍​តាម​បទបញ្ជា​បី​កុំបី​ការពារ របស់​រាជរដ្ឋាភិបាល​។ ក៏​ប៉​ន្តែ​ដោយឡែក លោក វន ដែល​ជា​ក្រុមប្រឹក្សា​ឃុំ​លំ​ហាច ស្រុក​អង្គស្នួល​ឯណេះ​នោះ​វិញ បែរជា​មាន​ក្រុម​អ្នកញៀន​ល្បែង​មួយចំនួន បាន​មក​ប្រមូល​ប្រជុំ​ជើង​គ្នា​លេងល្បែង​ប្រជល់មាន់​ភ្នាល់​គ្នា​តាម​online ហ៊ោកញ្ជ្រៀវ លាន់​ឮ​យ៉ាង​ទ្រ​ហ៊ឹង​អឺងអាប់​នៅក្នុង​ហាង​កាហ្វេ​របស់​គាត​ដែល​មាន​ទីតាំង​នៅ​ផ្ទះ​របស់​គាត់​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃទទឹង ឃុំ​លំហាច ស្រុក​អង្អស្នួល ដោយ​ផ្គើន​ទៅ​នឹង​សេចក្តីប្រកាស​របស់​ប្រមុខ​ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​នឹង​ក្រ​សុខាភិបាល​ទៅវិញ​។

​បើ​យោង​ទៅតាម​ប្រភព​ព័ត៌មាន​ពីរ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំៗ​នោះ​បាន​ខ្សឹប​ប្រាប់​អោយ​ក្រុម​ការងា​របា​សិទ្ធ​TV យើងខ្ញុំ​ដឹង​កាលពីរ​ពេល​ថ្នីៗ​នេះ​ថា លោក​វន​ក្រុមប្រឹក្សា​ឃុំ​លំហាច​នោះ គាត់​បាន​បើ​ល្បែង​ប្រជល់មាន​ភ្នាល់​គ្នា​តាម​អន​ឡាញ​នៅក្នុង​ហាង​លក់​កាហ្វេ​របស់​គាត់​នៅ​ចំណុច​ខាងលើ​នោះ​រយ​:​ជា​យូ​ណា​សល​មកហើយ ក៍​ប៉ុន្តែ​ពួកគាត់​មិន​ដែល​បានឃើញ​លោ​ជុំ ផូ មេ​ប៉ុស្តនិ៏​នគរបាល​រដ្ឋា​លំហា​ចនោះ​វិញ​មិន​បាន​គិតគូរ​យកចិត្ត​ទុកដាក់​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ប្រជល់មាន់​ភ្នាល់​គ្នា​តាម​ទូរ​ស្សន៍​នៅក្នុង​ហាង​លក់​កាហ្វេ​របស់លោក​វន​នោះឡើយ ប្រភព​បាន​បន្តរ​ទៀត​ថា ពួកគាត់​ចេះ​មាន​ការព្រួយបារម្ភ​ខ្លាចក្រែង​អំពើរ​ចោរលួច ចោរឆក់ នឹង​អំពើរហឹង្សា​ផ្សេងៗ​កើតឡើង​នៅក្នុង​គ្រួសារ ដែល​ជា​ដើម​ចោម បង្ករ​ឡើង​សារ​ការ​ចាញ់​ល្បែងស៊ីសង ភ្នាល់​ផ្សេងៗ​កើតឡើង​នៅក្នុង​តំបន់​នោះ​សព្វថ្ងៃនេះ​។​

​ពលរដ្ឋ​ទាំង​នោះ​ក៏​ពួកគាត់​មិន​ដឹង​ដែរ​នោះ​ថា តើ​មូលហេតុ​អ្វី​បានជា​លោក​ជុំ ផូ មេ​ប៉ុស្តនិ៏​នគរបាល​រដ្ឋា​លំហាច​រូប​នោះ​មិន​ចាត់​បង្ក្រាប​ក្រុម​អ្នក​ញៀន​ល្បែង​ប្រជល់មាន់​ភ្នាល់​គ្នា​តាម​ទូរទស្សន៍​នៅក្នុង​ហាង​លក់​កាហ្វេ​របស់លោក​វន ក្រុមប្រឹក្សា​ឃុំ​លំហាច​យ៉ាង​ដូច្នេះ ឬ​មួយ​ក៍​គាត់​ខ្លាច​អំណាច​លោក​វន​ដែល​ជា​ក្រុមប្រឹក្សា​ឃុំ​ក៍​មិន​ដឹង​នោះដែរ​។

​បើ​ទោះជា​យ៉ាង​ក៍​ពលរដ្ឋ​ទាំង​នោះ​ពួកគាត់​សំណូពរ​ដល់​លោក​មាន​សំណាង​ហៅ​ចក្រី​អធិការនគរបាល​ស្រុក​អង្គស្នួល​ដែល​ធ្លាប់តែ​មាន​ឈ្មោះ​បោះ​សម្លេង​ដ៍​ល្បីល្បាញ​ខាង​បង្ក្រាប​ក្មេង​ទំនើ​ង ក្មេង​ញៀន​ថ្នាំ នឹង​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បង្ករ​ភាព​អុកឡុក​ដល់​សន្តិសុខ​សង្គម​ធ្វើអោយ​ប្រពលរ​ដ្ឋ​នៅតាម​បណ្តាម​បណ្តា​ភូមិ​ឃុំ​នានា​មានការ​ភយ័ខ្លាច​ក្នុង​ស្រុក​អង្គស្នួល​ដោយ​ពុំ​មាន​ការ​ញញើត​កាលពីរ​ពេល​កន្លងៗ​រហូតមកដល់​សព្វថ្ងៃ​នេះ សូម​លោក​អធិការ​ជួយ​គិតគូរ​លៃលក​ចាត់វិធានកា​រ​បង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង​ប្រជល់មាន់​ភ្នាល់​គ្នា​ដែល​កំពង់​លេង​នៅក្នុង​ហាង​កាហ្វេ​របស់លោក​វន​ក្រុមប្រឹក្សាឃុំ​លំ​ហាច នៅ​ភូមិ​ព្រៃទទឹង ក៍​ដូច​ជា​កន្លែង​កត់​ឆ្នោត​ឬ​ចាក់​កន្ទុយលេខ​ផ្សេងៗ​ទៀត​ដែល​កំពង់តែ​កើតមាន​ស្ទើរតែ​គ្រប់​កន្លែង​នៅក្នុង​តំបន់​នោះ​សព្វថ្ងៃ​នេះ​ដោយ​មាន​ប្រសិទ្ធភាព​ផង ដើម្បី​ឆ្លើយតប​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​របស់​ក្រសួងមហាផ្ទៃ ដែល​ឯកឧត្តម​នាយ​ឧត្តសេនីយ៍​សន្តិ​បណ្ឌិត នេត​សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​លោក​បាន​ដាក់​មកអោយ​អនុវត្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *