កណ្តាល ៖ កាលពីរថ្ងៃទី 27 ក្រុមការងារបាសិទ្ធ TV របស់យើងខ្ញុំបានរឿងក្រុមអ្នកញៀនការលេងល្បែងប្រជល់មាន់ភ្នាល់គ្នាទូរទស្សន៍នៅក្នុងហាងលក់កាហ្វេរបស់ក្រុមប្រឹក្សា ឃុំមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិឃុំលំហាចរួចម្តងមកហើយ ដោយនៅថ្ងៃទី30 មិថុនា 2021 នេះនោះវិញក្រុមការងាររបស់យើងខ្ញុំនឹងលើកយកនៅអ្នកញៀនល្បែងប្រជល់មាន់ភ្នាល់គ្នាមួយក្រុមទៀតដែលក្រុមអ្នកញៀនល្បែងមួយក្រុមទៀតបានកំពង់តែប្រផ្តុំយ៉ាងកកកុញនៅក្នុង់លក់កាហ្វេមួយកន្លែងទៀតរបស់លោកហាន មេភូមិចំការគួយ ស្ថិតនៅក្នុងឃុំព្រៃពួច ស្រុកអង្គស្នួលមកធ្វើការផ្សព្វផ្សាយដើម្បីអោយអស់លោកអ្នកស្តាប់នឹងអ្នកទស្សាអោយបានជ្រាបនឹងបានដឹងជាបន្តរទៅទៀត។
បើតាមប្រភពព័ត៌មានដ៏ច្បាស់ការពីប្រជាពលរដ្ឋដែលរស់នៅម្តុំនោះបានប្រាប់អោយក្រុមការងារបាសិទ្ធTVរបស់យើងខ្ញុំបានដឹងថា ការលេងល្បែងប្រជល់មាន់ភ្នាល់គ្នានៅលក្នុងហាងលក់កាហ្វេរបស់លោកហានដែលជាមេភូមិចំការគួយនោះ គឺបានប្រព្រិត្តទៅអស់របស់ពេលជាយូណាស់មកហើយៗ ក៏ពួកគាត់កម្រនឹងបានឃើញលោកមេប៉ុស្តន៍នគរបាលរដ្ឋបាលព្រៃពួច ឬក៍កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចាត់វិធានការបង្ក្រាបក្រុមអ្នកញៀនល្បែងប្រជល់មានភ្នាល់គ្នាដែលនៅក្នុងហាងលក់កាហ្វេរបស់លោកហានដែលជាមេភូមិចំការគួយ នោះដើម្បីចាត់ទុកជាព្រមានដល់ក្រុមអ្នកញៀនល្បែងស៊ីសងផ្សេងៗទៀត នៅតាមបណ្តាមទីតាំងមួយចំនួនទៀតនៅក្នុងតំបន់នោះម្តងណានោះឡើយ ហើយប្រជាពលរដ្ឋដែលពួកគាត់រស់ក្នុងតំនោះសព្វថ្ងៃនេះក៏ពួកគាត់មិនដឺងដែរថាក៍ពួកគាត់ចេះតែមានការងឿងឆ្ងល់នោះដែរថា ចុះមូលហេតុអីបានជាលោកមេប៉ុស្តន៍នគរបាលព្រៃពួច ឬក៍កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល មិនចាត់វិធានការបង្ក្រាបក្រុមអ្នញៀនល្បែងប្រជល់មាន់ភ្នាល់មាន់ភ្នាល់គ្នារបស់លោកហានមេភូមិព្រៃពួចយ៉ាងដូច្នេះ ហើយចេះតែបណ្តែតបណ្តោយអោយក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំគ្នាមកលេងល្បែងប្រជាល់មាន់យ៉ាងកកកុញនៅចំណុចដូចពួកគាត់បានលើរឡើងដួចជាខាងនោះជាបន្តរទៅទៀតនោះ។
ប្រភពព័ត៌មានដដែលនោះបានបន្តទៀតថា ពួកគាត់មានការសោកស្តាយណាស់ ដែលពួកគាត់មានមេភូមិបើកល្បែងប្រជល់មាន់ភ្នាល់គ្នាយ៉ាងខុសច្បាប់ហើយការលេងល្បែងប្រជល់មាន់ភ្នាល់នេះហើយដែលជាដើមចោមឈានទៅដល់ការកើតមាននូវអំំពើរចោរលួច ចោរឆក់ ចោរបន្ន់នឹងអំពើរចោរកម្មផ្សេងៗធ្វើអោយពួកគាតដែលជាប្រជាពលរដ្ឋមានការភយ័នឹងអាចបង្ករអោយមានអំពើរហិង្សានៅក្នុងគ្រួសារកើតឡើងថែមទៀតនោះផងក៍មាននោះដែរយ៉ាងដូច្នេះជាបន្តរៅទៀតយ៉ាងដូច្នេះ ដោយមិនយល់នៅអារម្មណ៍របស់ពួកគាត់យ៉ាងដូច្នេះទៅវិញនោះ ហើយពួកគាត់ទាំងនោះក៍មិនដឹងដែរនោះថាតើលោកហានដែលមេភូមិចំការគួយ មានបក្ខពួកនឹងខ្នងបង្អែកដ៍ក្រាសយ៉ាងណាដែរនោះឡើយ។
ដើម្បីអស់ចម្ងល់របស់ប្រាពលរដ្ឋដែលពួកគាត់រស់នៅភូមិចំការគយឬរស់នៅតាមបណ្តាភូមិផ្សេងៗទៀតដែលពួកគាត់បានលើកគ់ងដូចជាខាងលើនោះ ក្រុមការងារបាសិទ្ធTV យើងខ្ញុំក៍បានក៍បានធ្វើការទំនាក់ទំនងតាមទូរសព្ទ័ ដើម្បីសុំការពន្យល់ពីលោកខេងមេប៉ុស្តន៍ស្តីទីព្រៃពួចនៅល្ងាចថ្ងៃទី28.មិថុនា.2021ម្សិលនោះដែរ លោកខេងគាត់ក៍បានឆ្លើយតបមកកាន់ក្រុមការងាររបស់យើងខ្ញុំដោយត្រង់តបមកវិញថា រូបគាត់បដិសេធនោះទេ ការលេងល្បែងប្រជល់មាន់ភ្នាល់គ្នានៅក្នុងហាងលក់កាហ្វេរបស់លោកហានមេភួមិចំការគួយពិតជាមានមែនហើយរូបគាត់ក៍បានប្រាប់ឬក៍ណែនាំលោកហានអោយឈប់បើកល្បែងប្រជល់មាន់នៅចំណុចជាច្រើនលើកច្រើនកន្លងមកហើយនោះដែរ រហូតឈានទៅដល់សមត្ថកិច្ចនៃអធិការដ្ឋនគរបាលស្រុកអង្អស្នួលអោយទៅកិច្ចសន្យាផ្តិតស្នាមមេដៃអោយបញ្ឈប់បើកល្បែងប្រជល់មាន់ភ្នាល់គ្នានៅចំណុចនោះជាបន្តរទៅទៀតក៍មាននោះដែរ ក៍ប៉ុន្តែលោកហានមេភូមិចំការគួយរូបនោះតែចចេសរឹងរូងជាបន្តរទៅទៀតដោយមិនស្តាប់ការណែនាំរបស់សមត្ថកិច្ចនឹងគោរពកិច្ចសន្យារបស់គាត់នៅចំពោះសមត្តកិច្ចថែមទៀតនោះផង ចំណែកឯលោកហានមេភូមិចំការគួយដែលជាម្ចាស់ហាងកាហ្វេបើកល្បែងប្រជល់មាន់នៅចំណុចនោះវិញ ក្រុមការបាសិទ្ធTV របស់យើងខ្ញុំនៅពុំទាន់បានធ្វើការទំនាក់ទំនងសុំការអធិប្បាយពីរគាត់បាននៅឡើយនោះទេ ៕






