ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ បញ្ជូនខ្លួនជនសង្ស័យឈ្មោះស្រេងប្រណីដែលជាមេឈ្មួញជួញឈើល្បីឈ្មោះប្រចាំនៅខេត្តសផមរាបនឹងគូកនពីនាក់ទៀតទៅកាន់សាលាដំបូងខេត្តសៀមរាបហើយបន្ទាប់ពីរសមត្ថកិច្ចបានធ្វើការសាកសួររួចរាល់។
ការបញ្ជូនខ្លួនលោកស្រេងប្រណីដែលជាមេឈ្មួញឈើដ៍ល្បីឈ្មោះបោះសម្លេងនៅខេត្តនឹងគូកនពីរនាក់ទៀតទៅកាន់សាលាដំបូងខេត្តដៀមរាបនៅរសៀលថ្ងៃទី០៩.០៧.២០២១ សមត្ថកិច្ចបានឡើងក្រោយពីរចុះទៅធ្វើការត្រួតពិនិត្រឬក៍ចុះបង្ក្រាបឈើសុក្រមឥតច្បាប់ជាងមួយកំណាត់ដែលបានដឹកជញ្ជូនចេញពីរព្រៃយកមកលាក់ទៅក្នុងដេប៉ូមួយកន្លែងដែលមានយីហោឈ្មោះថាតាំងសុខនី ស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគងកាលពីរថ្ងៃ០៧.កក្កដា.២០២១ដឹកនាំដោយតំណាងអាយ្យការអមសាលាដំបូងខេត្តសៀមរាប។ជនសង្ស័យដែលជាថៅកែឈើដ៍ល្បីឈ្មោះឈ្មោះស្រេង ប្រណីនឹងគូកនពីរនាក់ទៀតដែលសមត្ថកិច្ចបានបញ្ញូនខ្លួនទៅកាន់តុលាការកាលពីររសៀលថ្ងៃទី០៩.កក្កដា.២០២១នោះដោយមានការជាប់ពាក់ពន្ធ័ទៅនឹងការក្លែងឯកសារជាសាធារណ:។
ជុំវិញបញ្ហានៃការនាំខ្លួនមេឈ្មួញឈើដ៍ឈ្មោះបោះសម្លេងនៅនៅខេត្តសៀមរូបនោះនឹងគូនកនពីរនាក់ទៀតទៅកាន់តុលាការនៅក្នុងគ្រានោះអ្មកកាសែតនៅក្នុងស្រុកមួយចំនួនដែលបានដឹងងឮនៅក្នុងដំណើររឿងខាងលើនោះពួកគេពុំទាន់បានធ្វើការទំនាក់ទំនងដើម្បីសុំការអធិប្បាយពីរ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបបាននៅឡើយនោះទេ ។






