អង្គស្នួល-កណ្តាល ៖ លោកអ៊ុក ប៉ូឡាមេធាវីតំណាងដោយអាណត្តិការពារជូនប្រជាពលរដ្ឋក្រីក្រនឹងជំនួយការរបស់គាត់ ត្រូវបានប្រជាពលរដាក់ពាក្យប្តឹងទៅកាន់អាយ្យអមសាលាដំបូង ខេត្តកណ្តាលនឹងដាក់ពាក្យប្តឹងទៅកាន់ឯកឧត្តមលី ចន្ទតុលា ប្រគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាពីរបទឆបោក ដែលសរុបជា ទឹកប្រាក់10900ដុល្លា។
បើតាមការរៀបរាប់ក្រុមគ្រួសាររបស់ លោកចាន់ ជន នឹងបងប្អូនរបស់គាត់បានប្រាប់អោយដឹងថា នៅពេលដែលលោកចាន់ ជន បានកំពង់ជាប់ឃុំនៅក្នងពន្ធនាគារខេត្តកណ្តាល ពួកគាត់បានពឹងពាក់ លោកអ៊ុក ប៉ូឡា ដែលជាមេធាវី អោយជួយការពារក្តីអោយលោកចាន់ ជន ដែលបានរឿងរ៉ាវក្តីក្តាំប្តឹងផ្តល់តវ៉ាគ្នាជាមួយលោកស្រីចែម ណៃអំពីររឿងគ្រឿងចក្រ ដែលមានការជំពាក់វាក់វិញគ្នាររឿងលុយកាក់ ប្រាក់កាសមួយចំនួនទៀតនៅក្នុងអំឡុងចុងឆ្នាំ2019 ។
ពួកគាត់បានរៀបរាប់អោយដឹង ថាបើទោះបីជាពួករស់ក្នុងជីវភាពដ៍សែនក្រីក្រលំបាកតោយ៉ាកនឹងមើលថែរក្សាក្មួយៗពិកាចំនួនពីរ នាក់ទៀតយ៉ាងណាក៍ដោយ ក៍ពួកគាត់ស៊ូទ្រាំសុខចិត្តស៊ីអត់ស៊ីឃ្លានយ៉ាងណា ក៍នាំគ្នាដើររកខ្ចីបុលចង់ការគេដើម្បីយកលុយទាំងនោះអោយទៅអោយលោកហួន វាសនា ដែលជាជំនួយការរបស់លោកអ៊ុក ប៉ូឡាដើម្បីការពារក្តីអោយលោក ចាន់ ជន នឹងធ្វើការដោះស្រាយធានាអោយលោក ចាន់ ជន នៅក្រៅឃុំទៅតាមតម្រូវរបស់លោកហួន វាសនានឹងលោកអ៊ុកប៉ូឡាអោយបានគ្រប់ចំនួនអោយខាងតែបាននោះដែរ ។
ពួកគាត់បានបន្តរទៀតថា គ្រប់ដំណាក់កាលនៃការដែលពួកគាត់គល់លុយទាំងនោះទៅអោយហួន វាសនាដែលជាជនួយការ របស់លោកអុក ប៉ូឡានោះទៀតសោធពួកគាត់តែងតែសួថា តើប្អូននឹងប្តីគាត់ចាន់ ជន ដែលកំពង់តែជាឃុំក្នុងពន្ធនាគារខេត្តកណ្តាលនោះបាននៅក្រៅឃុំថ្ងៃណាដែរមើលទៅ លោកហួន វាសនា ដែលជាជំនួយការមេធាវីអ៊ុក ប៉ូឡានោះបានប្រាប់ពួកគាត់ថាមិនយូទេចាន់ ជនបានចេញនៅក្រៅហើយពេលគេកំពង់តែដោះស្រាយហើយកុំបារម្ភ។
ចាប់ពេលនោះមក បាត់ដំណឹងរហូតសូម្បីតែពួកគាត់ខំព្យាខលទូរសព្ទ័ទៅលោកអ៊ ប៉ូឡា មេធាវី រូបនោះដើម្បីសុំណាត់និយាយគ្នាសួនាំរឿងចាន់ ជន ក៍មិនដែលលើកទូរសព្ទ័របស់ពួកគាត់នោះដែរ ចំណែកលោកហួន វាសនា ដែលជានួយការដ៍ជំនិតរបស់លោកអ៊ុក ប៉ូឡា វិញនោះ អោយតែពួកគាត់សួនាំពីររឿងឈ្មោះចាន់ ជន ដែលជាបងប្អូននឹងប្តីគាត់ លោកហួន វាសនា តែងតែមានការមួម៉ៅខឹងសម្បាក្តៅក្រហល់ក្រហាយជាមួយនឹងពួកគាត់រហូតជួនកាលលោហួន វាសនា ពន្យុះដេញអោយគាត់ទៅប្តឹងថែមទៀតផងក៍មាននោះដែរ ពួកគាត់មានការឈឺចាបលជាមួយនឹងពាក្យសម្តីដ៍អសុរស ត្រគោះបោះបោកមកលើពួកគាត់ស៊ូទ្រាំសុខចិត្តដេកស្រក់ទឹកភ្នែកក៍មាននោះដែរ។
រហូតមកដល់ពេលនេះ ពួកគាត់ស៊ូទ្រាំលែងបានទៀតហើយៗចាន់ ជន ដែលត្រូវជា បងប្អូននឹងប្តីរបស់គាត់ជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាលសព្វថ្ងៃនេះនោះទៀតសោធក៍នៅសល់តែ6ទៀតរួចផុតពីរទុកទោសទៅហើយនោះដែរ។
ដូច្នេះហើយពួកគាត់ក៍នាំគ្នាដាក់ពាក្យបណ្តឹងលោកអ៊ុក ប៉ូឡា នឹង លោកហួន វាសនា ដែលជាមេធាវីនឹងជំនួយការទាំងពីរអ្នកនោះទៅកាន់អាយ្យការអមសាលាដំបូងខេត្តកណ្តាលនឹងកាន់ឯកឧត្តលី ចន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា កាលពីរថ្មីៗនេះ ដើម្បីអោយជារកយុត្តិធម៌ជូនដល់ពួកគាត់ដែលជនរងគ្រោះទៅតាមផ្លូវច្បាប់ផង ៕







