អង្អស្នួល. កណ្តាល ៖ នៅរសៀលថ្ងៃទី31 សីហា 2021 នេះក្រុមការងារបាសិទ្ធTVរបស់យើងខ្ញុំបានចុះទៅយកព័ត៌មាននឹងបានថតផ្តិតយករូបភាពដែលក្រុមអ្នកញៀនល្បែងបានកំពង់តែបន្តរកាតប្រមូលផ្តុំប្រជុំជើងគ្នាលេងល្បេងប្រជល់មាន់ភ្នាល់យ៉ាងណាន់តាន់តាប់នៅក្នុងហាងលក់កាហ្វេរបស់តាឡឹមស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំ លំហាចយ៉ាងពាកពូនដតែដដែលនោះទេ ។ ដោយគេនៅពុំទាន់បានឃើញលោកមាន សំណាង ហៅចក្រី អធិការនគរបាលស្រុកអង្គស្នួល គិតគូរលៃលកចាត់វិធានការណាមួយអោយកម្លាំងមន្ត្រីប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៅក្រោមឱវាទរបស់គាតឬក៍ជុំ ផូ មេប៉ុស្តនិ៍នគរបាលលំហាចចុះទៅបង្ក្រាបការលេងល្បែងស៊ីសងនឹងការលេងប្រជល់មាន់ដាក់លុយភ្នាល់គ្នាតាមទូរទស្សន៍ដ៍ធំនឹងបានកំពង់តែប្រព្រិត្តយ៉ាងគ្រឹកគគ្រេងជារៀងរាល់ថ្ងៃនៅក្នុងហាងកាហ្វេរបស់តាឡឹមស្ថិតនៅក្នុងភូមិអណ្តូងទឹកសព្វថ្ងៃនេះទៅតាមកាណែនាំឬក៍គោលការណ៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិស្តីអំពីរលេងល្បែងស៊ីសងខុសច្បាប់នៅឡើយនោះទេ ។
ជាក់ស្តែង ដូចជានៅរសៀលថ្ងៃទី31 កក្កដា. 2021 នេះ ក្រោយពីរបាសិទ្ធTVបានធ្វើការផ្សាយអំពីទីតាំងលេងល្បែងស៊ីសងប្រជល់មាន់ភ្នាល់គ្នាដោយផ្នែកទៅតាម សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋរួចហើយភ្លាមៗនោះក្រុមការងាររបស់បាសិទ្ធTVរបស់យើងខ្ញុំបានចុះទៅយកព័ត៌មានដោយផ្ទាល់នៅទីតាំងលេងល្បែងស៊ីសងនៅក្នុងហាងលក់កាហ្វេរបស់តាឡឹមនៅភូមិអណ្តូងទឹកនោះតែម្តង ហើយក៍បានប្រទះឃើញរថយន្តនឹងម៉ូតូរបស់ក្រុមអ្នកលេងល្បែងស៊ីសងទាំងជាច្រើនគ្រឿងនៅឈប់ចតបង្អួតរាងយ៉ាងត្រៀបត្រានៅខាងមុខនឹងពីរចំហៀងហាងកាហ្វេរបស់តាឡឹមយ៉ាងសម្ញែងតែម្តង។
បើយោងទៅតាមសេចក្តីរាយការណ៍ពីរប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងភូមិនោះដែលសុំមិនអោយក្រុមការងារយើងខ្ញុំបញ្ចេញឈ្មោះបានប្រាប់អោយដឹងថាមូលហេតុដែលតាឡឹមគាត់អាចប្រកបមុខរបររកស៊ីបើកការលេងល្បែងស៊ីសងនៅក្នុងហាងលក់កាហ្វេរបស់គាត់អស់រយ:ជាយូឆ្នាំមកហើយបានដោយសេរីហើយមិនមានសមត្ថកិច្ចណាហ៊ានមកក្បែយ៉ាងដូច្នេះនោះ ក៍ដោយសារតែឡឹមបាននិយាយចរចាចាក់ចេកចាកស្កររឿងបង់លុយបង់កាក់ដោយដាក់ជាខែអោយទៅអស់លោកសមត្ថកិច្ចទាំងនោះទៅតម្រូវការ ឬក៍ទៅតាមការកំណត់ របស់អស់លោកទាំងរួចរាល់អស់បាត់ហើយនោះដែរ ។
ក៏ប៉ុន្តែប្រជាពលរដ្ឋក៍ពួកគាត់មិនដឹងដែរនោះថា តើតាឡឹមដែលជាម្ចាស់ហាងលក់កាហ្វេបើកល្បែងស៊ីសងបំពុលសង្គមធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភណ៍ជារៀងរាល់នេះគាត់បានបង់លុយអោយទៅអស់លោកសមត្ថកិច្ចទាំងនោះក្នុងមួយខែៗចំនួនប៉ុន្មានសែនរៀលឬក៍ប៉ុន្មានរយដុល្លាដែរនោះឡើយ ហើយក៍ពួកគាត់មិនបានដឹងថា តាឡឹមគាត់មានទំនាក់ទំនងជាមួយនឹងអស់សមត្ថកិច្ចនៅក្នុងស្រុកអង្គស្នួលសព្វថ្ងៃស៊ីចង្វាក់ប្រទាក់ក្រឡាគ្នាយ៉ាងស្អិតរមួតដល់កម្រិតណានោះដែរ ។ បានជាពួកគេសុខចិត្តធ្វើជាមិនដឹងមិនឮនឹងធ្វើមើលរំលងបើទោះបីជាអ្នមកាសែតផ្សាយព័ត៌មានទម្លាយរឿងជូនជាដំណឹងយ៉ាងណាក៍ដោយយ៉ាងដូច្នេះនោះ ។ ប៉ុន្តែបើទោះបីជាតាឡឹមដែលជាម្ចាស់ហាងកាហ្វេបើកល្បែងស៊ីសងនៅភូមិអណ្តូងទឹកនោះគាត់អាងបក្ខពួកនឹងខ្នងបង្អែករបស់គាត់ឬក៍មានការឃុបឃិតគ្នាជាមួយនឹងអស់លោកសមត្ថកិច្ចទាំងនោះយ៉ាងណាក៍ដោយចុះ ក្រុមការងារបាសិទ្ធTV របស់យើងខ្ញុំនៅបន្តែរចេញផ្សាយព័ត៌មានពាក់ពន្ធ័ទៅនឹងល្បែងស៊ីសងគ្រប់ប្រភេទដែលកំពង់តែកើតឡើងយ៉ាងចម្រុងចម្រាសនៅនៅក្នុងឃុំលំហាចស្រុកអង្គស្នួលសព្វថ្ងៃនេះដើម្បីអោយថ្នាក់ដឹកនាំខាងលើៗនឹងមហានទាំងឡាយបានជ្រាបជាព័ត៌ជាបន្តរទៅទៀតនោះដែរ ។
ពាក់ពន្ធ័ជុំវិញបញ្ហារៀងល្បែងស៊ីសងដែលប្រជាពលរដ្ឋបានលើកឡើងដូចជាខាងលើនោះក្រុមការងារបាសិទ្ធTVរបស់យើងខ្ញុំនៅមិនទាន់បានស្ចែងរកប្រភពណាមួយដើម្បីធ្វើការទំនាកទំនងសុំការប្រត្តិកម្មពីរតាឡឹមដែលជាម្ចាស់ការបើកល្បែងស៊ីសងនភូមិអណ្តូងទឹកនោះបាននៅឡើយនោះទេ ចំណែកឯលោកជុំ ផូ មេប៉ុស្តនិ៍នគរបាល លំហាចនោះវិញ ក្រុមការងាររបស់ខ្ណុំបានទាក់ទងទៅសុំការពន្យល់ពីរគាត់ដែរក៍ប៉ុន្តែទូរសព្ទ័របស់គាត់មិនធ្វើការទំនាក់ទំនងបានឡើយ ៕






