ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីខេត្តក្រចេះមានការងើងឆ្ងល់យ៉ាងខ្លះថាហេតុអ្វីបានជាលោកផល្លីបុណ្យរិទ្ធីដល់ថ្នាក់ណាទើបបានជាលោកនេះបើកសង្វៀនបញ្ជល់មានបានយ៉ាងរលូនហ៊ានធ្វើផ្ទុយពីអនុសាស្ត្ររបស់រាជរដ្ឋាភិបាលដែលខំទប់ស្កាត់ល្បែងសុីសងដែលនាំឱ្យកើតមានឡើងនៅអំពើរចោរកម្មកាប្រើរប្រាស់អំពើរហិង្សារនៅក្នុងក្រុមគ្រួសារបង្កភាពអាណាបតេយ្យក្នុងសង្គមក៏ដូចជាហ៊ានល្មើសនិងបំរាមរបស់រាជរដ្ឋាភិបាល៣កុំ៣ការពារនិងហាមការជួបជុំដែលបង្កឱ្យរីករៀលដាលនៅការឆ្លងជំងឺកូវិត១៩ដែលសង្គមជាតិកំពុងរិះរកវិធីដើម្បីទប់ស្កាត់ក្នុងការឆ្លងយ៉ាងគុំហ៊ុកសព្វថ្ងៃនេះ។ តើវង់ល្បែងដែលលោកផល្លីបើកលែងយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីស្រុកព្រែកប្រសព្វនេះបានជ្រៀបដល់ឯកឧត្តមអភិបាលខេត្តក្រចេះដែរឬទេ? បើតាមប្រភពព័ត៌មានបានប្រាប់មកអង្គភាពសារព័ត៌មានយើងឱ្យដឹងថា មិនខ្វះទេអ្នកដែលរាយការណ៏ជូនលោកម៉ក់ប្រុសមេប៉េអឹមស្រុកព្រែកប្រសព្វរាប់មិនអស់ទេតែដូចពាក្យចាស់លោកថាកោកៗសឹកតែត្រដោកឆ្អែតតែពោះក្របីនោះ។ ទាក់ទិនទៅនិងបញ្ហាខាងលើនេះប្រភពព័ត៌មានដែលសុំមិនបញ្ចេញឈ្មោះបានបន្តប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងថែមទៀតថា លោកផល្លីនេះបានទំនាក់ទំនងជាមួយនិងសមត្ថកិច្ចគ្រប់ជំនាញអស់ហើយទើបគេហ៊ានបើកលែងល្បែងផ្ទាល់បញ្ជាល់មាន់និងអាប៉ោងដោយគ្មានខ្លាចញញើតអ្នកណានោះ នេះបើសិនជាដូចសេចក្តីរាយការណ៏ប្រាប់ដូច្នេះមែននោះ តើឯណាទៅគោលនិយោបាយភូមិឃុំមានសុវត្តិភាពនោះ សូមឯកឧត្តមអភិបាលខេត្តក្រចេះមេត្តាដាក់បទបញ្ជាមកមន្ត្រីថ្នាក់ក្រោមរបស់ឯកឧត្តមចុះមកមើលទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងដ៏ធំរបស់លោកផល្លីនេះផងក្នុងនាមឯកឧត្តមជាគណ:អភិបាលខេត្តក្រចេះនេះទាំងមូល នេះជាការទទូចស្នើរសុំរបស់ប្រជាពលរដ្ឋទាំងមូលនៅក្នុងខេត្តក្រចេះ។ អង្គភាពយើងខ្ញុំមិនមានចេតនាណាមួយក្នុងការរិះគុនជាន់ពន្លីកមន្ត្រីស្ថាប័ណ្ណណាមួយឡើយគឺរិះគុនក្នុងការស្ថាបនាស្របតាមច្បាប់របបនៃសារព័ត៌មានតែប៉ុណ្ណោះ។
រាយការណ៍ពិសេស
គេងនៅពុំទាន់បានលោកមានសំណាងហៅចក្រីអធិការនគរបាលស្រុកអង្គស្នួលនឹងជុំ ផូមេប៉ុស្តន៍នគរបាល លំហាច ចុះទៅធ្វើការត្រួតពិនិត្យឬក៍ចាត់វិធានការបង្ក្រាបការលេងល្បែងស៊ីសងនៅក្នុងហាងលក់កាហ្វេរបស់តាឡឹមនៅឡើយនោះទេ
អង្អស្នួល. កណ្តាល ៖ នៅរសៀលថ្ងៃទី31 សីហា 2021 នេះក្រុមការងារបាសិទ្ធTVរបស់យើងខ្ញុំបានចុះទៅយកព័ត៌មាននឹងបានថតផ្តិតយករូបភាពដែលក្រុមអ្នកញៀនល្បែងបានកំពង់តែបន្តរកាតប្រមូលផ្តុំប្រជុំជើងគ្នាលេងល្បេងប្រជល់មាន់ភ្នាល់យ៉ាងណាន់តាន់តាប់នៅក្នុងហាងលក់កាហ្វេរបស់តាឡឹមស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំ លំហាចយ៉ាងពាកពូនដតែដដែលនោះទេ ។ ដោយគេនៅពុំទាន់បានឃើញលោកមាន សំណាង ហៅចក្រី អធិការនគរបាលស្រុកអង្គស្នួល គិតគូរលៃលកចាត់វិធានការណាមួយអោយកម្លាំងមន្ត្រីប៉ូលីសនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៅក្រោមឱវាទរបស់គាតឬក៍ជុំ ផូ មេប៉ុស្តនិ៍នគរបាលលំហាចចុះទៅបង្ក្រាបការលេងល្បែងស៊ីសងនឹងការលេងប្រជល់មាន់ដាក់លុយភ្នាល់គ្នាតាមទូរទស្សន៍ដ៍ធំនឹងបានកំពង់តែប្រព្រិត្តយ៉ាងគ្រឹកគគ្រេងជារៀងរាល់ថ្ងៃនៅក្នុងហាងកាហ្វេរបស់តាឡឹមស្ថិតនៅក្នុងភូមិអណ្តូងទឹកសព្វថ្ងៃនេះទៅតាមកាណែនាំឬក៍គោលការណ៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន…
មេឈ្មួញដឹកឈើឆ្លងដ៍ល្បីឈ្មោះម្នាក់នឹងឈ្មួញផ្សេងៗទៀតបានចាប់ផ្តើមដឹកឈើឡើងកក្រើកស្រុកស្នួលឡើងវិញហើយ
ក្រចេះ ៖ មានអ្នកកាសែតក្នុងស្រុកមួយចំនួនបានចេញផ្សាយនឹងបង្ហោះនៅតាមបណ្តាញសង្គមយ៉ាងព្រោងព្រៀតកាលពីរពេលថ្មីៗនេះថាមានមេឈ្មួញជួញឈើឆ្លងដែនម្នាក់ដែលត្រូវគេស្គាល់ថាឈ្មោះជុំ វុទ្ធី ហៅធីកាប៉ូនៅតែអាច ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីរខេត្តស្ទឹងត្រែងឆ្លងកាត់តាមខេត្តក្រចេះ ទៅលក់នៅលើទីផ្សារក្នុងប្រទេសវៀតណាមប្រកបទៅសភាពយ៉ាងរលូនបានតែដដែលនោះដែរ។ ចំណែកឯអស់លោកអស់សមត្ថកិច្ចជំនាញនៅតាមបណ្តោស្ថាប័នពាក់ពន្ធ័មួយចំនួនដែលបានកំពុងតែឈជើងប្រចាំការចាំបង្ក្រាបបទល្មើសព្រៃឈើ នៅតាមបណ្តាលគោលដៅនានា នៅក្នុងខេត្តក្រចេះ ឬក៍ក្នុងស្រុកស្នួលសព្វថ្ងៃនេះ មិនចាត់វិធានការបង្ក្រាបនោះឡើយផ្ទុយពីរការមិនចាត់វិធានការបង្ក្រាបនោះទៀតសោធ រិតតែបើកដៃអោយឲ្យមេឈ្មួញឈ្មោះ ជុំ វុទ្ធី ហៅធីកាប៉ូនោះដឹកជញ្ជូនឈើឆ្លងកាត់តាមដែនសមត្ថកិច្ចរបស់ពួកគេគ្រប់គ្រងសព្វថ្ងៃនេះទៅធ្វើតាម តែអំពើរចិត្តថែមទៀតនោះផង។ ក្រោយពីបានឃើញមេឈ្មួញជួញឈើគេចពន្ធ័ឆ្លងដែនរូបនោះអាចដឹកជញ្ជូនឈើឆ្លងកាត់តាមខេត្តក្រចេះសំដៅមកកាន់ស្រុកស្នួលយកទៅលក់នៅប្រទេសវៀតណាមប្រកបទៅដោយសភាពយ៉ាងរលូនយ៉ាងដូច្នេះហើយនោះ មានប្រជាពលរដ្ឋនៅខេត្តក្រចេះមួយចំនួននឹងមហាជនមួយចំនួនទៀតបាននាំគ្នាបញ្ចេញនៅទស្សន:ដោយដាក់ការសង្ស័យថា ប្រហែលជាអស់លោកសមត្ថកិច្ចជំនាញនៅតាមបណ្តាសាបន្ថ័ទាំងនោះបានឃុបឃិតបើកសញ្ញាភ្លើងខៀវឬភ្លើងក្រហមអោយលោកជុំវុទ្ធីហៅធីកាប៉ូដែលជាមេឈ្មួញជួញឈើឆ្លងដែនដ៍ល្បីរូបនោះដឹកឈើឆ្លងកាត់តំបន់ដែលអស់លោកទាំងគ្រប់គ្រងសព្វថ្ងៃនេះជាថ្នូរលុយកាក់ប្រាក់កាសហើយមើលនោះ…
តើសមត្ថកិច្ចជំនាញនៅស្រុកកែវសីម៉ាខេត្តមណ្ឌលគិរីនិងអាជ្ញាធរស្រុកស្នួលខេត្តក្រចេះបើកភ្លើងខៀវឲ្យរថយន្តសាំយ៉ុងដឹកជញ្ជូនឈើឬមួយក៍យ៉ាងណា ?
មណ្ឌលគិរី ៖ នាយប់ថ្ងៃសៅរ៍ ៩ រោចខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២១ ជារៀងរាល់យប់គេសង្កេតឃើញថាមានរថយន្តសាំយ៉ុងជាច្រើនគ្រឿងបានដឹកជញ្ជូនឈើពីស្រុកកែវសីមាខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ ស្ពោះទៅដេប៉ូតាមបណ្ដាខេត្តនានាយ៉ាងរលូនដោយគ្មានការបង្ក្រាបពីអាជ្ញាធរណាឡើយ ហើយរថយន្តអស់ទាំងនេះ ដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ តាមបណ្ដោយផ្លូវជាតិលេខ…
អីយ៉ាស្ងាត់ៗល្បែងអាប៉ោង យូគី ជល់មាន់ នៅក្រុងបានលុងខេត្តរតនៈគីរី បើកដំណើរវិញហើយក្រោយបិទបាន៣ថ្ងៃ
ខេត្តរតនៈគីរី៖ សង្វៀនជល់មាន់ អាប៉ោង យូគី ដែលស្ថិតនៅក្នុងទឹកដីនៃអាណាចក្ររបស់លោក ថង សាវុន អភិបាលខេត្តរតនៈគីរី កំពុងតែធ្វើព្យុះភ្លៀង ដោយមិនញញឺតអាជ្ញាធរ។ ប្រភពបានឱ្យដឹងថាទីតាំង អាប៉ោង យូគី នឹង ជល់មាន់ ដ៏ធំដែលស្ថិតនៅ ភូមិភ្នំធំ ឃុំ យក្សឡោម ក្រុងបានលុង…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា ” ភារកិច្ចស្នូលរបស់កងទ័ពគឺ ការពារជាតិនិងប្រជាជន ” ឱ្យរួចផុតពីទុក្ខលំបាកក្នុងគ្រាជួបគ្រោះអាសន្ន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានថ្លែងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដែលមានខ្លឹមសារទាំងស្រុងថា ៖ នៅក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ ទីបញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។ នៅក្នុងស្ថានភាពទឹកជំនន់នេះ…
ពិតជាជើងខ្លាំងមែន មេឈ្មួញ ដឹកជញ្ជូនឈើ ចេញពីឃុំកាឡៃ យកទៅស្តុកទុក នៅក្រុងបានលុង សមត្ថកិច្ចមិនហ៊ានបង្ក្រាប
ខេត្តរតនគិរី: ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2020មេឈ្មួញដុះស្លែម្នាក់ដែលគេស្គាល់ឈ្មោះថា លោក តុង ហាន ដែលតែងតែជញ្ជូនឈើ យ៉ាងសកម្មចេញពីស្រុកអូរជុំ យកទៅកាត់លក់ឲ្យជនជាតិវៀតណាម នៅក្នុងក្រុងបានលុង សម្រាប់ដឹកបន្ត ឆ្លងទៅប្រទេសវៀតណាម សមត្ថកិច្ច ធ្វើដូចជាមិនឃើញ នាយប៉ុស្តិ៍នគរបាល ឃុំកាឡៃ…
បទល្មើសព្រៃឈើ ដែលកើតឡើងយ៉ាង អនាធិបតេយ្យ គគ្រឹកគគ្រេងរាលជាលក្នុងស្រុក ត្រពាំងប្រាសាទ
ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចពាក់ក្នុងស្រុក ត្រពាំងប្រាសាទ បើកដៃឲ្យមានបទល្មើសព្រៃឈើ ដែលកើតឡើងយ៉ាង អនាធិបតេយ្យ គគ្រឹកគគ្រេងរាលជាល ដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួននិងមានការកាប់បំផ្លាញនិងដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃតែអំពើចិត្ត។ សេចក្តីរាយការណ៍បានឲ្យដឹងដែរថា មានឡធ្យូងជាច្រើនកន្លែងរីកដូចផ្សិត មានក្រុមឈ្មួញដឹកជញ្ជូនឈើថ្មីវៃដែកគោលធ្វើផ្ទះចាស់ស្កុកទុកនៅចំណុច ភូមិក្រសាំង ភូមិអូរសោម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកំពុងធ្វើសកម្មភាពដុតបានដោយសេរី។ សេចក្តីរាយការណ៍បន្ដទៀតថាក្រុមអ្នកដុតឡធ្យូងនិងឈ្មួញដឹកជញ្ជូនឈើ ទាំងនោះបានកាប់ព្រៃឈើចេញពីទឹកដី ខេត្តព្រះវិហារនិងមួយចំនួនទៀតកាប់ក្នុងទឹកដីស្រុកត្រពាំងប្រាសាទរួចហើយដឹកជញ្ជូនយកមកផលិតនៅក្នុងទីតាំងខាងលើរួចហើយបន្ដលក់និងចាយនៅខេត្តនាៗ។…
លោកភារម្យជាមួយឈ្មួញដឹកជញ្ជូនឈើចេញពីឃុំគ្រញូងសែនជ័យស្រុកស្នួលខេត្តក្រចេះនៅតែបន្តដឹកឈើឆ្លងទៅប្រទេសវៀតណាមបានយ៉ាងរលូន
ខេត្តក្រចេះ ៖ តាំងពីថ្ងៃទី 1រហូតដល់ទី12 ខែ ឧសាភា ឆ្នាំ 2020 លោកភារម្យជាមេឈ្មួញដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីឃុំស្រែឈូកស្រុកកែវសីមាឆ្ពោះមកឃុំក្រញូងសែនជ័យស្រុកស្នួលយកទៅលក់តាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោក 16 គេហៅថាជ្រោះជ្រៅ យ៉ាងរលូនមិនមានរំខានពីសំណាក់សមត្ថកិច្ចដែលកំពុងឈរជើងជ្រោះជ្រៅវស្ថិតនៅក្នុងឃុំក្រញ៉ូងសែនជ័យស្រុកស្នួលនោះទេ។ជាក់ស្ដែងកម្លាំងរាជអាវុធហត្ថដែលកំពុងឈរជើងមានដូចជាកម្លាំងសហការ 709 និងកម្លាំងរបស់បញ្ជាការរាជអាវុធហត្ថខេត្តក្រចេះឈរជើងនៅគោលដៅនេះមិនត្រឹមតែប៉ុណ្ណោះមានទាំងជំនាញរដ្ឋបាលព្រៃឈើកម្លាំងយោធានិងប៉ូលីសការពារព្រំដែនគោកនិងទាហានការពារព្រំដែនគោកដែលបានឈរជើងតាមគោលដៅចាំបង្ក្រាបបទល្មើស។ បែបជាលោក ភារម្យ កំពុងតែដឹកជញ្ជូនឈើយ៉ាងសកម្មឆ្លងទៅប្រទេសវៀតណាមយ៉ាងអនាធិបតេយ្យទៅវិញសូមបញ្ជាក់ផងដែរនៅត្រង់ចំណុចភូមិឃុំដូចខាងលើនេះមិនមានតែឡានគោយន្តកែច្នៃរបស់លោកភារម្យនោះទេមានក្រុមឈ្មួញជាច្រើននាក់ដឹកជញ្ជូនឈើតាមម៉ូតូកែច្នៃចេញពីភូមិឃុំដូចខាងលើនឹងចូលទៅតាមទីតាំងដូចខាងលើនោះផងដែរ។ ប្រជាពលរដ្ឋដាក់សំណួរសួរទៅមន្ត្រីដែលឈរជើងនៅក្នុងឃុំក្រញូងសែនជ័យព្រំប្រទល់ស្រុកស្នួលនិងស្រុកកែវសីមា.ថាលោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះនិងថ្នាក់ដឹកនាំកំពូលនៅក្នុងខេត្តក្រចេះបានដាក់ឲ្យអស់លោកឈរជើងតាមគោលដៅធ្វើការបង្ក្រាបនិងទប់ស្កាត់មិនឲ្យក្រុមឈ្មួញបន្តដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាមទៀតទេ។ តែបែបជាអស់លោកដែលកំពុងតែមកនៅទីតាំងដូចខាងលើនេះ ធ្វើមិនដឹងមិនឮមិនស្ដាប់បទបញ្ជានោះទេ។…
ពិតជាមិនញញើតច្បាប់មែន! ស្ត្រីមេឈ្មួញឈើគ្រញូងជើងខ្លាំងប្រចាំ ខេត្តឧត្ដរមានជ័យ ជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ៃ ហៅ យាយ ម៉ាយ ហ៊ានផ្គើននិងច្បាប់នៅតែបន្តប្រកបមុខរបរចាស់ដដែល ក្រោយចេញពីពន្ធនាគារ
ខេត្តឧត្ដរមានជ័យ៖ មេឧក្រឹដ្ឋកម្មឈើគ្រញូងជើងខ្លាំងដែលល្បីឈ្មោះបោះសម្លេងជិតមួយទស្សវត្សរ៍ប្រចាំខេត្តឧត្ដរមានជ័យ ឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយ ម៉ាយ ដែលបាត់មុខមួយរយៈពេលបន្ទាប់ពីចេញពីពន្ធនាគារកន្លងមកនោះ ស្មានតែកែខ្លួនហើយទៅរស់នៅឯទីណាបាត់ទៅហើយ តាមពិតនៅសម្ងំសោយសុខលួចប្រកបមុខរបររកស៊ីដើរប្រមូលទិញនិងដឹកឈើគ្រញូង និងឈើនាងនួន នៅក្នុងតំបន់ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ យ៉ាងកក្រើកដដែលសោះ។ ជាក់ស្ដែងជារៀងរាល់ថ្ងៃស្ត្រីជនជាតិវៀតណាមឈ្មោះ ង្វៀង ធីម៉ៃ ហៅយាយ…










