អង្អស្នួល-កណ្តាល ៖ ធ្លាយចេញនៅទីតាំងលេងល្បែងប្រជល់មាន់គ្នាតាមទូរទស្សន៍ដ៍មួយកន្លែងទៀតស្ថិតនៅក្នុងភូមិពន្លឺ ឃុំលំហាច ក្បែទៅនឹងគល់ស្ពានគុន គ្រូតែម្តង ។
ប្រជាពលរដ្ឋបានប្រាប់អោយដឹងថាទីតាំងលេងល្បែងស៊ីសងនឹងប្រជល់មាន់ដ៍មហិមាមួយកន្លែងស្ថិតនៅភូមិពន្លឺនោះគឺជាទីតាំងលេងស៊ីសងនឹងប្រជល់មាន់របស់លោក បុល ហើយក៍គេមិនដែលបានឃើញកម្លាំងសមត្ថកិច្ចប៉ូលីសនៃអធិការដ្ឋនគរបាលស្រុកអង្គស្នួល នឹងលោកជុំ ផង មេប៉ុស្តនិ៍នគរបាល លំហាច ចុះទៅត្រួតពិនិត្រ ឬក៍បង្កាប បំបែកសំបុកក្រុមអ្នកញៀនដែលបានកំពង់តែប្រមូលផ្តុំគ្នាលេងល្បែងនៅក្នងហាងលក់កាហ្វេរបស់លោក ម្តងណានោះដែរ។
ប្រជាពលរដ្ឋដែលពួកគាត់បានឃើញថា មួយថ្ងៃៗក្រុមលេងល្បែងស៊ីសងនោះ ពួកគេនាំអង្គុយសំកុកនៅក្នុងហាងលក់កាហ្វេ របស់លោក ពុល នឹងនៅក្នុងហាងការបស់តាឡឹម នាំគ្នាលេងល្បែងស៊ីសងនឹងលេងប្រជល់មាន់ភ្នាល់គ្នាយ៉ាងឈ្លក់វង្វេង ងុបងល់ ហ៊ោកញ្ជៀងយ៉ាងសប្បាយខ្ញៀវខ្ញារ ដោយមិនទៅណាមកណារួចនោះឡើយ ដោយមានកាចាញ់ឈ្នះររហូតអស់ទៅដល់រាប់រយ រាប់ពាន់ដុល្លាថែមទៀតនោះផង ចំណែកអ្នកឈ្នះសប្បាយរីករាយសើចក្អាកក្អាយមុខរីកដូចខ្លាញ់ ចំណែកឯអ្នកចាញ់វិញនោះមុខជូរដូចសេះឆ្អេះទាំងលីអូស្រែថ្ងូរករហ៊ឹសថាប្រចាំឡាន ម៉ូតូផងក៍មាននោះដែរ ។
ពលរដ្ឋទាំងនោះពួកគាត់តែងបាននាំគ្នាបញ្ចេញនៅទស្សន:ងឿងឆ្ងល់ថា ចុះមូលហេតុអ្វីបានជាលោកមាន សំណាងអធិការនគរបាលអង្គស្នួលនឹងលោកជុំ ផង មេប៉ុស្តន៍នគរបាល លំហាច មិនចាត់វិធានការបង្ក្រាបទីតាំងលេងល្បែងស៊ីសងដែលបានកំពង់តែកើតឡើងជាច្រើនកន្លែងយ៉ាងស្អេកស្កះនៅក្នុងឃុំលំហាចសព្វថ្ងៃនេះទៅតាមគោលការឬក៍បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិដែលលោកបានដាក់មកអនុវត្តន៍ពាក់ពន្ធ័ទៅល្បែងស៊ីសងយ៉ាងដូច្នេះទៅវិញ ឬក៍មួយក៍លោកជុំ ផង មេប៉ុស្តន៍នគរបាល លំហាចរូបនោះនឹងសមត្ថកិច្ចផ្សេងៗទៀត គាត់បានទទួលនៅសំណូកសូកប៉ាន ឬក៍ដង្វាយសែនព្រែនពីសំណាក់ម្ចាស់ទីទាំងបើកល្បែកស៊ីទាំងនោះយ៉ាងសើមមាត់សើមក៍រួចរាល់ ដូចជាការសង្សយ័របស់ប្រជាពលរដ្ឋមួយចំនួនដែលពួកគាត់ធ្លាប់លើកឡើងកាលពីរកន្លងៗមកក៍មិនដឹងនោះដែរបានជាអស់លោកទាំងនោះសុខចិត្តនៅសម្ងំយ៉ាងស្ងៀមដូចជាមេមាន់ដែលកំពងលក្របពងនៅក្នុងសំបុកយ៉ាងដូច្នេះនោះ។
ប្រជាពលរដ្ឋទាំងនោះពួកគាត់លើកឡើងដោយមានការព្រួយបារម្ភជាបន្តរទៅទៀត ពួកគាត់ខំពាក់ម៉ាស់ រក្សាគម្លាត ដើម្បីបញ្ជៀសនៅការឆ្លងជម្ងឺខូវីដ19 ដោយគោរពទៅតាមសេចក្តីប្រកាសរបស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចុះបើសិនជាលោកសមត្ថកិច្ចឬក៍អាជ្ញាធរដែនដី មួយក្តាប់តូចដែលជាអ្នកអនុវត្តន៍ច្បាប់ថ្នាក់ក្រោមជាតិ ដូចជានៅស្រុកអង្គស្នួលសព្វថ្ងៃនេះ បែពួកគាត់ពួកគាត់មានការឃុបឃិតរួមគំនិតគ្នាជាមួយម្ចាស់ទីតាំងលេងល្បែងស៊ីសងនៅក្នុងលំហាចទាំងនោះ បន្តរកាបើកដៃអោយក្រុមអ្នកលេងល្បែងប្រមូលផ្តុំគ្នាដែលល្បែងស៊ីសងម៉ាសេរីដោយមិនមានការខ្វាយខ្វល់អំពីរការឆ្លងរាលដាលជម្ងឺ ខូវីដ19 ដល់ក្រុមគ្រួសារ បងប្អូនកូនចៅ ព្រមទាំងអ្នកដ៍ទៃ ដោយមិនព្រមគោរពនឹងអនុវត្តទៅតាមបញ្ជាឬក៍សេចក្តីប្រកាសប្រមុខដឹកនាំនឹងការណែនាំរបស់ក្រសួងសុខាភិបាលស្តីអំពីរការទប់ស្កាត់ការឆ្កងរាលដាលជម្ងឺខូវីដ19 យ៉ាងដូច្នេះទ។ តើអស់លោកគិតយ៉ាងណាទៅវិញនោះដែរ។
ប្រភពបានបន្តរទៀតថាបើទោះបីជា លោក បុល នឹងម្ចាស់ទីតាំងបើកការលេងល្បែងស៊ីសងនឹងបើកការលេងប្រជល់មាន់ភ្នាល់តាមទូរទស្សន៍នៅលំហាច ស្រុកអង្គស្នួល សព្វថ្ងៃនេះ មានបក្ខពួក ខ្នងបង្អែក នឹងបង់លុយបងកាក់ ដោយដាក់ជាខែ អោយទៅអស់លោកសមត្ថកិច្ចឡេមឡឺម គ្រាប់ល្ពៅស្ថោ ដែលគិតតែផលប្រយោជន៍ ក្រុមគ្រួសារ បក្ខពួក មួយក្តាប់តូចនោះ យ៉ាងណាក៏ដោយ ក៍ពួកគាត់នូវតែនាំគ្នាសំណូមពរយ៉ាងទទូចដល់ ដល់លោលមានសំណាងអធិការនគរបាលស្រុកអង្គស្នួល នឹងលោកឧត្តសេនីយ៍ ឈឿន សុចិត្រ ស្នងការនគបាល ខេត្ត្តកណ្តាលថា សូមលោកមេត្តាជួយគិតគូរលៃលកចាត់វិធានការបង្ក្រាបក្រុមអ្នមញៀនល្បែងស៊ីសងដែលបានកំពង់តែប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅតាមបណ្តាទីតាំងដូចជាពួកគាត់បានលើកឡើងខាងលើនោះ អោយមានប្រសិទ្ធភាពទៅតាមផ្លូវជាបន្តរទៅទៀតនោះដែរ។






