អង្គស្នួល.ខេត្តកណ្តាល ៖ ក្រោយពីក បាសិទ្ធ TV បានធ្វើការចេញផ្សាយអំពីររឿងរ៉ាវ ដែលក្រុមគ្រួសារនឹងបងប្អូនរបស់លោកចាន់ ជន ដែលជាជនរងគ្រោះ ដែលពួកគាត់បាន ដាក់ពាក្យបណ្តឹងប្តឹងលោកធាវីអ៊ុក ប៉ូឡា ដែលពូកែខាងការពារក្តី សម្តីតិច ល្បិចច្រើន នឹងពូកែខាងភូត កុហក កូនក្តី របស់ខ្លួននឹងលោកហួន វាសនា ដែលជំនួយការ របស់គាត់ ពាក់ពន្ធ័ទៅរឿងលុយកាក់ប្រាក់កាសរបស់ពួកគាត់ដែលលោកមេធាវីលោកមេធាវីអ៊ុក ប៉ូឡា នឹងលោកហួនចាជំនួយការរបស់លោកមេធាវីដ៍ចំណាប់រូបនោះបានយកពីរពួកគាត់ថាយកទៅដោះស្រាយឬក៍ធានាខ្លួនអោយលោកចាន់ ជន បាននៅខាងក្រៅឃុំ នឹងរឿងលុយកាក់មួយចំនួនទៀតលោកប៉ូឡា នឹងលោកហួន វាសនាបានយកដីការសន្និដ្ឋានបញ្ជូនរឿងអោយស៊ើបសួមួយសន្លឹករបស់លោកទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលហើយមកអះអាងភូតភ កុហកថា ជាដីការចាប់ខ្លួនឬក៍ឃុំខ្លួនលោកកែវ ចិត្រនឹងលោកស្រីចែមណៃ ហើយយកលុយពីរពួកគាត់ចំនួន2500ដុល្លា បន្ថែមទៀតកាលពីរអំឡុងខែកក្កដា ២០២០ តាំងពីរមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្នួល រហូតទៅដល់អាយ្យការអមសាលាដំបូងខេត្តកណ្តាល នឹងគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពជា ដើម្បីអោយឯឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល នឹង ឯកឧត្តមលីចន្នតុលាប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ជូនដល់ពួកគាត់ដែជាជ រងគ្រោះទៅតាមផ្លូវច្បាប់ ដោយផ្អែកទៅតាមពាក្យបណ្តេឹងរបស់ជនរងគ្រោះនឹងផ្អែកទៅតាមដីការសន្និដ្ឋានបញ្ជូនរឿងបញ្ជូនរឿងអោយស៊ើបសួ របស់លោកទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលមួយសន្លឹកនោះជាវត្តុតាងយ៉ាងជាក់ស្តែងស្រាប់រួចមក។ ស្រាប់តែលោកអ៊ុក ប៉ូឡា មេធាវីរូបនោះដែលកំពុងតែមានឈ្មោះបោះសម្លេងដ៍ល្បីល្បាញយ៉ាងកក្រើកនៅតាមបណ្តាញសង្គមនៅក្នុងពេលនេះគាត់បានមានការមួម៉ៅក្តៅក្រហាយមិនសប្បាយចិត្ត ដេកមិនលក់បក់ក៍ល្ហើយ បាយក៍មិនឆ្ងាញ់ ក៍បានមានកើតទុក្ខមិនសុខចិត្តដេករកនឹកដាក់ពាក្យបណ្តឹងប្តឹង លោកគិន សារី ហៅឆារីយ៉ា អគ្គនាយកបាសិទ្ធ TV ចូលទៅកាន់អាយ្យាករអសាលាដំបូងខេត្តកណ្តាល ដោយបានធ្វើការចោទប្រកាន់មកលើលោកគិន សារីជាច្រើនករណី ដូចជា បទ បរិហាកេរ្តិ៍ជាសាធារណ: បរិហាកេរ្តិ៍តាមបណ្តាញព័ត៌មាន បរិហាបង្កាច់កេរ្តិ៍ នឹងពីបទញុះញង់ អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ ដោយបំផ្លើសអំពីរការពិតទៅវិញ ទាំងលោកគិនសារីហៅឆារីយ៉ា អគ្គនាយកបាសិទ្ធទៅវិញ TV ជាជនរងគ្រោះនឹងជាដើមបណ្តឹងម្នាក់ដែរនៅក្នុងដំណើរដើមទងនៃសេចរឿងដែលកំពង់តែមានការប្តឹងផ្តល់នេះទៅវិញ។
ក្រោយពីលោកអ៊ុក ប៉ូឡា មេធាវីថង់យាមទាមទារកតែប្រាក់រូបនេះ បានទៅដាក់ពាក្យបណ្តឹងលោកគិន សារី ហៅ ឆារីយ៉ា អគ្គនាយក បាសិទ្ធ TV online នៅតុលាការខេត្តកណ្តាលបានប្រមាណជា២ថ្ងៃ រួចមក មិនដឹងជាគាត់មានការរសាប់រសល់ខ្វាយខ្វល់នៅក្នុងអារម្មណ៍របស់គាត់យ៉ាងដូចម្តេចដែរនោះទេ បែគាត់ទៅពឹងពាក់នាក់ដ៍ទៃ អោយមកចចារសម្របសម្រួលគ្នាជាមួយលោកគិន សារី ដើម្បីសុំអោយលោកគិនសារី ដកឃ្លា មួយជំហ៊ានម្នាក់ នឹងដកពាក្យបណ្តឹងទាំងសងខាង អោយបានមុនពេលដែលព្រះរាជអាជ្ញាលោកចេញដីការធ្វើការចោទប្រកាន់ បន្ទាប់មកលោកមេធាវីអ៊ុក ប៉ូឡា នឹងលោកហួន វាសនា ជំនួយការរបស់គាត់បានខលទូរសព្ទ័មកណាត់សុំជួបលោកគិនសារី ដើម្បីចចារសម្របសម្រួលគ្នាជាពាក្យសម្តីនៅក្នុងហាងលក់បាយកន្លែងនៅតាមបណ្តោផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺន នាព្រឹកថ្ងៃទី ២០ឬ២១ កក្កដា ២០២១ ដោយលោកអ៊ុកប៉ូឡា នឹងលោកហួន វាសនា និយាយថា គាត់សុខចិត្តអោយលុយទៅក្រុមគ្រួសារនឹងបងប្អូនរបស់លោកចាន់ ជន ដែលជាជនរងគ្រោះចំនួន២០០០ដុល្លា ដើម្បីបញ្ខប់រឿង ក៍ប៉ុន្តែភាគីខាងបងប្អននឹងក្រុមគ្រួសាររបស់លោកចាន់ ជន មិនព្រមទទួលយកនៅការសម្របសម្រួលពីរសំណាក់លោកមេធាវី អ៊ុក ប៉ូឡា នឹងលោកហួន វាសនា បាននោះឡើយ ហើយនៅក្នុងគ្រានោះដែរលោកមេធាវីអ៊ុក ប៉ូឡា បានត្អូញត្អែថាគាតអត់មានលុយចាក់សាំងឡានត្រឡប់ទៅវិញទេគាត់ក៍សុំលុយ១០ដុល្លាចាក់សាំងទៅវិញ លោកគិន សារី ហៅឆារីយ៉ា អគ្គនាយកបាសិទ្ធ TV គាត់អាណិតពេកមិនដាច់ចិត្ត គាត់ក៍បានអោយលុយទៅលោកអ៊ុកប៉ូឡាមេធាវីរូបនោះចំនួន៥០០០០រៀលសំរាប់ចាក់សាំងធ្វើដំណើរទៅវិញ។
ក្រោយពីរភាគីខាងជនរងគ្រោះពួកគាត់មិនអាចទទួលយកនៅការសម្របសម្រួល ពីរគាត់បាននោះហើយ មិនបានប៉ុន្មានថ្ងៃផង ក៍ស្រាប់លោកអ៊ុកក ប៉ូឡា ក៍ដេករកនឹកគ្រប់ល្បិចកលឬមធ្យោបាយ ទៅតាមតែចិត្តមួម៉ៅក្តៅក្រហាយរបស់គាត់ៗមកដាក់ពាក្យបណ្តឹងប្តឹងលោកគិន សារី ហៅឆារីយ៉ា អគ្គនាយក បាសិទ្ធ TV ចូលទៅកាន់អាយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្ថែមមួយទៀត ហើយពាក្យបណ្តឹងដែលលោកមេធាវីអ៊ុក ប៉ូឡា បានប្តឹងលោកគិន សារី ទាំងទៅកាន់អាយ្យការ អមសាលាដំបូងខេត្តកណ្តាលនឹងទាំងចូលកាន់អាយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះគឺមានអង្គហេតុនឹងមានអត្ថន័យតែមួយនោះទេ ហើយប្រហែលជាលោកអ៊ុកប៉ូឡា មេធាវី រូបនេះ គាត់គិតថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មិនរកយុត្តិធម៌ទៅនឹងទង្វើដ៏ស្មោកគ្រោក ដែលគាត់និងជំនួយការបស់គាត់ប្រព្រិត្តមកលើបងប្អូន និងក្រុមគ្រួសារលោកចាន់ ជន ដែលជាជនរងគ្រោះនឹងជារាស្ត្រក្រីក្ររកតែអង្ករច្រកឆ្នាំងស្ទើរតែមិនបានដូចជាសព្វថ្ងៃនេះ ជូនអោយគាត់បានទេមើលទៅនោះ បានគាត់ លោតផ្លោះមកដាក់បណ្តឹងប្តឹងលោកគិន សារី ចូលមកកាន់អាយ្យការអមសាលាដំបូងរាជធានីភ្នំពេញជាបន្តរទៅទៀតយ៉ាដូច្នេះនោះ។
ចំណែកគិន សារី អគ្គនាយក បាសិទ្ធ TV វិញលោកបានលើកឡើងអោយដឹងថា លោកមិនឈឺក្បាលហាលថ្ងៃជាមួយនឹងពាក្យបណ្តឹងលោកអ៊ុក ប៉ូឡា ដែលបានប្តឹងគាត់នោះឡើយពិព្រោះគាត់ផ្សាយតែព័ត៌មានត្រឹមត្រូវនឹងពិតប្រាកដដោយយោងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះនឹងផ្នែកទៅឯកសារមួយចំនួនទៀតដែលជាវត្ថុតាង ដោយស្របទៅតាមក្រមសីលធម៌នឹងវិជ្ជាវ;របស់អ្នកសាព័ត៌មានតែប៉ុណ្ណោះ ហើយក៍គាត់ធ្វើការសម្រេចចិត្តថានឹងកំដរលោកមេអ៊ុក ប៉ូឡា ទៅតាមផ្លូវច្បាប់រហូតដល់ទីបញ្ចប់នោះដែរ ៕







