អង្គស្នួល_កណ្តាល ៖ ដូចជាជាមានការលេចឮដំណឹងថា លោកជុំ ផូ មេប៉ុស្តនិ៍ នគរបាលលំហាចមានការរអ៊ូរទាំប្រាប់ឯងមួយចំនួនថា ការលេងល្បែងស៊ីសងនៅតាមហាងលក់កាហ្វេមួយចំនួននៅក្នុង ឃុំលំហាច ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់គាត់គ្រប់គ្រងសព្វថ្ងៃពិតជាមានមែន ក៍ប៉ុន្តែមិនមែនជាដុំកំភួនដូចជា បាសិទ្ធ TVបានធ្វើការចេញផ្សាយវាយប្រហារយ៉ាងផ្ទួនៗដូជានៅក្នុងអំខែ កក្កដា នឹងដើមខែកក្កដា ២០២១ នេះ នោះឡើយ។ បាសិទ្ធ TV យើងខ្ញុំនឹងសូមបញ្ចាក់ឬក៍ជម្រាបជូនជាដំណឹង ដល់លោកជុំ ផូ មេប៉ុស្តនិ៍នគរបាលលំហាចនឹងសាធារណ:ជននឹងថ្នាក់ដឹកនាំដើម្បីអោយបានជ្រាប តាមរយ:នៃការផ្សព្វផ្សាយរបស់យើងខ្ញុំដែលបានបង្ហោះនៅតាមបណ្តាញសង្គមជារៀងរាល់ថ្ងៃនេះអោយបានជ្រាបថា។
ក្រុមការងាររបស់យើងខ្ញុំធ្វើការចេញផ្សាយព័ត៌មានជារៀងរាល់ថ្ងៃនេះដោយផ្នែកទៅតាមរូបភាពនឹងសេចក្តីរាយការណ៍ដ៍ជាក់លាក់ណាមួយដែលអាចយកជាផ្លូវការណ៍បានដោយស្របទៅតាមក្រមសីសលធ៌នឹងវិជ្ជាជីវ:ដែលរបបសាព័ត៌មានបានកំណត់អោយតែប៉ុណ្ណុះនោះទេ ដោយក្រុមការងារមិនមែនចេះតែធ្វើការផ្សាយដើម្បីបំភ្លើសឬក៍បំភ្លៃឬក៍បំប៉ោងព័ត៌អោយលើសពីរការពិតដើម្បីបំពុលសង្គមដើម្បីតែផលប្រយោជន៍ដោយទាល់ខ្លួនឬក៍ផលប្រយោជន៍របស់អង្គភាពបាសិទ្ធ TV របស់យើងខ្ញុំនោះឡើយ។
ចំណែកឯ លោកជុំ ផូ មេប៉ុស្តិ៍នគរបាល លំហាច គាត់អះអាងឬក៍គាត់ដោះសាថា លេងបន្តិចបន្តួចឬលេងធំដុំកំពួនជំនួសមុខអោយម្ចាស់ហាងលក់កាហ្វេមួយចំនួនដែលបានកំពង់តែប្រកបមុខរបរត៊រកស៊ីបើកលេងល្បែងស៊ីសងនៅតាមិមួយចំនួននៅក្នុងឃុំកំហាចសព្វថ្ងៃនេះយ៉ាងក៍ដោយចុះវាគឺជារឿឬក៍វាជាសិទ្ធសេរីភាពនៅនិយាយស្តី របស់លោកជុំ ផូ មេប៉ុស្តនិ៍លំហាចនោះទ។
នេះហើយគឺជារូបភាពនៃសកម្មភាពរបស់ក្រុមអ្នកញៀនល្បែងស៊ីសងទាំងនោះដែលពួកបានកំពង់ចតរថយន្ត ម៉ូតូ ចេញចូលលេងល្បែងនៅក្នុងហាងលក់កាហ្វេរបស់តា ឡឹម ស្ថិតនៅភូមិអណ្តូងទឹក នឹង នៅក្នុងហាងលក់កាហ្វេរបស់លោក បុល នឹងនៅក្នុងហាងលក់កាហ្វេរបស់លោកពៅស្ថិតនៅភូមិព្រៃក្រឡាញ លំហាច ស្រុកអង្គស្នួល ដែលគេនៅតែបន្តរសកម្មភាពលេងល្បែងស៊ីសងផ្សេងៗដូចជាប្រជល់មាន់ភ្នាល់តាមទូរទស្សន៍យ៉ាងគគ្រេងគគ្រេងជារៀលថ្ងៃដែលក្រុមការងាររបស់យើងខ្ញុំទើបតែចុះទៅយកព័ត៌មាននៅក្នុងតំបន់នោះនឹងថតផ្តិតយករូបភាពទាំងនេះបានកាលពីរពេលថ្មីៗនេះយ៉ាងជាក់ស្តែងតែម្តង។
ដូច្នេះចំពោះរឿងដែលលោកជុំ ផូ គាត់ បាននិយាយថាលេងបន្តិចបន្តួច តូចតាច មិនមែនជាដុំកំភួនយ៉ាងណាក៍ដោយវាជារឿងរបស់លោកជុំ ផូ មេប៉ុស្តនិ៍គនរបាល លំហាចទេ ក៍ប៉ុន្តែបើទោះជាយ៉ាងណាក៍ដោយក្នងនាមលោកជាសមត្ចកុច្ចនឹងមានតួនាទីជាមេប៉ុស្តនិ៍ផងនោះ លោកក៍យកចិត្តទុកដាក់ក្មុងការណែនាំជូនដំណឹងដល់ប្េជាពលរដ្ឋល់បងប្អូនប្រជាពលរដ្ឋក៍ជាម្ចាស់ហាងលក់កាហ្វេមួយចំនួនដែលបានកំពង់តែបើកការល្បែងស៊ីសល្បែស៊ីសងនឹងការលេងប្រជល់មាន់ភ្នាល់គ្មាតាមទូរទស្សន៍នៅក្នុងមូលដ្ឋានរបស់លោកសព្វថ្ងៃនេះ អោយពួកគាត់ទងពាក់ម៉ាស់ រក្សាគម្លាត ដើម្បីការពារនឹងទប់ ស្កាត់ការឆ្លងរាលដាលជម្ងឺខូវីដ ១៩ នៅក្នុងមូលរបស់លោកអោយបានល្អអនុវត្តន៍ទៅតាមបទបញ្ជា ៣កុំ ៣ការពារ របស់ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានឹងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដែលលោកបានដាក់អនុវត្តន៍វិញល្អប្រសើរ ដោយមិនចាំបាច់មកប្រកែកឬដោះសារប្រាប់គេប្រាប់ឯងថា លេងបន្តិចបន្តួច តូចតាច ឬក៍កំភួន រឿងល្បែងស៊ីសងដែលកំពង់តែកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងមូលដ្ឋានរបស់លោកដូចជាសព្វថ្ងៃនេះអ៊ីចឹងនោះទេ។
ហើយចំណែងលេងបន្តិចបន្តួច តូចតាច ដូចជាលោកជុំ ផូ មេប៉ុស្តន៍ លំហាច គាត់បានអះអាងយ៉ាងណានោះ ក្រុមការងារបាសិទ្ធ TV របស់យើងខ្ញុំមិនតបតទៅវិញដោយមានការចង់ឈ្នះចង់ចាញ់នោះទេ ក្រុមការងារបស់យើងខ្ញុំនឹងទុករឿងទាំងនេះអោយអស់លោកអ្នកស្តាប់នឹងអ្នកតាមដានទស្សនា ទាំងអស់ ធ្វើការពិចារណានឹងធ្វើការវិនិច្ឆយ័ វាយតម្លៃទៅតាមរូបភាពទាំងនេះ ដែលក្រុមការងាររបស់យើងខ្ញុំទើបតែថតបាននាពេលថ្មីៗនេះទៅតាមតែការយល់ឃើញរបស់អស់លោកដោយរៀងខ្លួនៗទៅចុះ។






