អង្គស្នួល_កណ្តាល ៖ ប្រជាពលរដ្ខនៅជាច្រើននៅឃុំ សំរោងលើ ពួកគាត់បានលើកឡើងអោយដឹងថា ពូកគាត់មានការសប្បាយរីករាយណាស់ ក្រោយពីរពួកគាត់បានឃើញកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកអង្គស្នួលបានចុះបង្ក្រាប ក្រុមក្មេងស្ទាវ ក្មេងទំនើង ប្រើប្រាស និងចែកចាយថ្នាំញៀន នឹងប្រើប្រាសអាវុធខុសច្បាប់ ដែលតែងតែបានធ្វើអោយពួកគាត់មានការភ័យខ្លាចជារៀងរាល់ថ្ងៃ ហាក់ដូចជាស្រមោលអន្ទោលតាមប្រាណ តាម បន្លាច ឬតាមលងញាំញីនៅក្នុងអារម្មណ៍របស់ពួកគាត់ កាលពីអំឡុងខែមេសា ២០២១ថ្មីរួចមក ពួកគាត់មានការសប្បាយចិត្តណាស់ ហើយសេចក្តីនៃការព្រួយបារម្ភ នឹងអារម្មណ៍ ដែលពួកមានការភយ័ខ្លាចកាលពីរពេលកន្លងមកនោះ ក៏ត្រូបានរសាត់ចាកចេញពីររអារម្មណ៍របស់ពួកគាត់ទៅវិញអស់នៅក្នុងគ្រានោះៗដែរ។ ក៍ប៉ុន្តែស្រមោលអតីតកាល នៃសេចក្តីភ័យខ្លាចដែលធ្លាប់តែបានបានលង នឹមិនងបន្លាចនៅក្នុងអារម្មណ៍របស់ពួកគាត់ទាំងនោះដែលបានទើបបានរសាត់ចាកចេញពីឥន្ទ្រីញ៉ារម្មណ៍របស់ពួកគាត់អស់បាត់ទៅហើយនោះ មិនបានប៉ុន្មានផងនោះក៍ស្រាប់តែស្រមោលអតីកាលដែលតែងតែតាមលងតាបន្ទាចធ្វើអោយពួកគាត់មានការភយ័ខ្លាចដេកមិនលក់បក់មិនល្ហើយ កាលពីរពេលកន្លងមកនោះ ក៍ស្រាប់វិញត្រទ្បប់មកវិញ ធ្វើអោយពួកគាត់ដែលជាប្រជាពលរដ្ឋនៅឃុំសំរោងលើជាច្រើនរស់នៅស្ថិតក្នុងការភយ័ខ្លាច អំពីរសកម្មភាព អតីត:កាល ដែលក្រុមក្មេងស្ទាវក្មេងទំនើង ប្រើប្រាស ចែកចាយ ជួញដូរគ្រឿងញៀន នឹងប្រើប្រាសអាវុធខុសច្បាប់ដែលជាសញ្ញាចាស់ទាំងនោះ ក៍បានរបូតរួចផុតអំពីរសំណាញ់ត្រឡប់មកមូលដ្ឋានវិញ ហើយក្រោយពីរក្មេងស្ទាវ ក្មេងទំនើង ប្រើប្រាសកាំភ្លើងខុសច្បាប់ ជួញដូរនឹងចែកចាយ ប្រើបាសថ្នាំញៀន ទាំងនាំបានរបូតរួចផុតអំពីរសំណាញ់ច្បាប់ត្រឡប់មកវិញនៅក្នុងគ្រានេះ ពួកគេកាន់រិតតែបានដៃ បង្កើតជាក្រុបប្រម៉ុម ជាពួក ដើរធ្វើព្យុះធ្វើភ្លៀង បើម៉ូតូឈឆរ វ៉ ទៅ វ៉ មក ទៅតាមតែអំពើររបស់ពួកគេ ដោយមិនមានការខ្លាចញញើតជាមួយនឹងសមត្ថកិច្ចប៉ុស្តន៍ប៉ុស្តន៍សំរោងលើ ក៍សមត្ថកិច្ច ប៉ូលីសនៃអធិការរដ្ឋ ស្រុកអង្គស្នួលអ្វីបន្តិចសោះនោះឡើយ។
បើយោងទៅតាមព័ត៌មានពីរប្រជាពលរដ្ឋនៅឃុំសំរោងលើបានប្រាក់ដឹងជាបន្តរទៅទៀតថាពេលខ្លះក្រុមក្មេងស្ទាវ ក្មេងទំនើង បងធំបងតូច ដែលជាជនសង្ស័យនៃមុខសញ្ញាចាស់ ប្រើប្រាស ជួញដូរ ចែកចាយគ្រៀងញៀនប្រើប្រាស កាំភ្លើងខុសច្បាប់ទាំងនោះ ពួកបាននិយាយអួតអាងដោយចំហរប្រាប់គេប្រាប់ឯង សម្តែងរិទ្ធានុភាពដ៍ខ្លាំងខ្លាំងខ្លារបស់ពួកគេទាំងនោះថា ពួកគេមិនមានរឿងអ្វីដែលត្រូវខ្លាចសមត្ថកិច្ចប៉ូលីស ប៉ុស្តន៍សំរោងលើ ដែលមានវត្តមាន សុខ សុវណ្ណារិទ្ធ ជាមេប៉ុស្តន៍សព្វថ្ងៃនេះនោះឡើយ ហើយចំណែក កម្លាំងសមត្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកអង្គស្នួលវិញក៍មិនមានរឿងអ្ចីមួយធ្វើពួកគេមានការភ័យខ្លាចនោះដែរ ដូចអស់លោកបានឃើញយ៉ាងជាក់ស្តែងស្រាប់ហើយ នៅពេលដែលកន្លងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចំបងបង្ក្រាប ក្រុមក្មេងស្ទាវ ក្មេងទំនើង ដែលពួកគេបាន ធ្វើសកម្មភាពអុកឡុក បង្ករអន្តិសុខ ធ្វើអោយប្រជាពលរដ្ឋនៅតាមបណ្តាភូមិមួយចំនួននៅក្នុងឃុំសំរោងលើ មានការភ័យខ្លាច នឹងរឹបអូសបាននៅវត្ថុតាងដូចជា ថ្មញៀន កាំបិតប៉ាំងតោ ដាវសាំម៉ូរ៉ៃ កាំភ្លើងស្នប់ កងភ្លើងកែច្នៃរ នឹង កាំភ្លើងវែង កាំភ្លើងខ្លី កាលពីរអំឡុងខែមេសា ឆ្នាំ ២០២១ ដែលទើបតែនឹងកន្លងផុតទៅកាលពីពេលថ្មីនេះស្រាប់ហើយ។ ស្រាប់មិនបានមួយបារីថ្នាំផងនោះ ពួកក៍មានមានសេរីភាពរបូតចេញពីរក្រញ៉ៃរបស់សមត្ថកិច្ចនឹងគេចផុតពីរសំណាញ់ច្បាប់ ហើយចំណែកឯបក្ខពួកនឹងគូរកនរបស់ពួកគេ លែងបានរត់គេចខ្លួននៅក្នុងគ្រានោះ ក៍ត្រូវបានវិលត្រឡប់មកជួបជុំគ្នាវិញជាធម្មតាយ៉ាងអឺងហឺយនោះដែរ។
មិនត្រឹមតែប៉ុណ្ណឹងទៀតសោត ពួកគេទាំងនោះថែមទាំងរិតបានដៃធ្វើកសម្មភាព ចែកចាយនឹងជួញដូរថ្នាំញៀន ធ្វើភ្លៀង ធ្វើផ្គរ រន្ទះយកម៉ាឈ្នះដៃរបស់ពួកគេទាំងនោះ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋប្រុស ស្រី ដែលពួកគាត់រស់នៅឃុំរោងលើ សព្វថ្ងៃនៅមានការភ័យខ្លាច ដេកមិនបាន សម្រានមិនលក់លើសៗពេលកន្លងៗមកកើនទ្វេដងថែមទៀត ចំណែកឯកលោកសុខ សុវណ្ណារិទ្ធ មេប៉ុស្តន៍នគរបាល សំរោងលើ វិញក្រុមការងារបាសិទ្ធ TV របស់យើងខ្ញុំក៍បានទូរសព្ទ័ទៅសុំការទំនាក់ទំនងដើម្បីសុំការអធិប្បាយពីរគាត់ជុំវិញបញ្ហាខាងលើនោះដែរក៍ប៉ុន្តែគាត់បានឆ្លើយតបមកវិញយ៉ាងខ្លីថាគាត់កំពង់តែជាប់រវល់ប្រជុំ។
អាស្រយ័ដូចជាពួកគាត់បានលើកឡើងដូចខាង ពួកគាត់បាននាំសំណូមពរដល់លោកមាន សំណាងហៅចក្រី អធិការនគរបាលស្រុកអង្គស្នួល នឹងលោកឧត្តមសេនីឈាន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល សូមលោកមេត្តជួយលៃលកចាត់វិធានការ បង្ក្រាបនឹងបោសសំអាតក្មេងស្ទាវ ក្មេងទំនើង ដែលពួកគេបានកំពង់ធ្វើសកម្មភាព ប្រើប្រាស ឬក៍ចែកចាយថ្មញៀន ឡើកក្រើកពេករម្ជួញព្រះធរណីនៅក្នងឃុំសំរោងលើសព្វថ្ងៃនេះ ទៅតាមផ្លូវច្បាប់ដើម្បីជាការឆ្លើយតបទៅគោលនយោបាយភូមិឃុំមានសុវត្ថភាពរបស់ក្រសួមហាផ្ទៃដែបានអនុវត្តន៍ដូចជាសព្វថ្ងៃនេះអោយប្រសិទ្ធភាពផង ៕






