- ព័ត៌មានជាតិ

លោក ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ ធ្វើ​សន្និសិទ្ធ​កាសែត​បង្ហាញ​ភាពស្អា​ត​ស្អំ​ក្រោយ​ACU ចេញ​លិខិត​ឱ្យ​បំភ្លឺ​រឿង​សៀវភៅ​គ្រួសារ​មិន​ប្រក្រតី​

កណ្តាល ៖ រឿងរ៉ាវ​មូល​បង្កាច់​ទាំង​ប៉ុន្មាន គឺ​កើត​ចេញពី​អតីត​នាយ​ប៉ុស្តិ​នគរបាល​រដ្ឋ​បាល​សង្កាត់​តាខ្មៅ​ទាំងអស់ ក្នុង​ចេតនា​បង្ករ​ចលាចល​ក្នុង​មូលដ្ឋាន បន្ទាប់​ពី​លោកស្នងការ​ខេត្តកណ្តាល​ដកតំណែង​៖
លោក ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ ក្នុង​សន្និសិទ្ធ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​០៦ វិច្ឆកា ២០២១​កន្លងទៅនេះ នៅក្នុង​សាលា​សង្កាត់​តាខ្មៅ លោក​បាន​ប្រតិកម្ម​និង​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា បន្ទាប់ពី​លោក ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ចេញ​លិខិត​បង្គាប់​ការដកដំណែង ពី​នាយ​ប៉ុស្តិ​នគរបាល​រដ្ឋ​បាល​សង្កាត់​តាខ្មៅ ឱ្យទៅ​ជា​ជំនួយការ​ផែនកា​រងារ​អត្តសញ្ញាណ​កម្ម នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ កាលពី​ថ្ងៃ​ទី​០៧ កក្ដ​ដា ២០ ២១​កន្លងទៅ ហើយ​ដាក់​លោក​វរៈសេនីយ៍ត្រី ប៉ក់ វិចិត្រ ឱ្យ​មក​កាន់​ជា​មេ​ប៉ុស្តិ​ជំនួស​។​

​លោក​វរៈសេនីយ៍ត្រី ហោ សំអុល បាន​ចោទប្រកាន់​រូបលោក​ដែល​ជា​ចៅសង្កាត់ ថា​បាន​រាយការណ៍​ឱ្យ​ដក​រូប​លោក​ចេញ ទើប​នៅ​ថ្ងៃ​ទី​ថ្ងៃទី​១៩ កក្ត​ដា លោក ហោ សំអុល បាន​ដាក់​បណ្តឹង​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃ​ទី​២៧ កក្ត​ដា ២០២១ មួលបង្កាច់ រូបលោក និង​កូនប្រុស ឈ្មោះ ជៀម សំរិត​ធី មន្ត្រីនគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ និង​កូនស្រី ឈ្មោះ ជៀម សំរិត​សោភា ជំនួយការ​សាលាសង្កាត់​តាខ្មៅ ព្រមទាំង​លោក សុខ សុ​ផា ស្មៀន​សង្កាត់ បាន​រំលោភ​អំណោច និង​ប្រព្រឹត្ត​អំពើពុករលួយ ឃុបឃិត​ធ្វើ​សៀវភៅ​ស្នាក់នៅ ជូន​ប្រជាពលរដ្ឋ ដែល​មិន​មាន​អត្តសញ្ញាណ​ច្បាស់លាស់​ចំនួន ៤ គ្រួសារ ដែល​ជា​ជនជាតិ​វៀតណាម​ទាំង​បំពាន ។​

​លោក​ចៅសង្កាត់ បាន​បន្តថា តាមពិត រឿង​ចេញ​សៀវភៅ​ស្នាក់នៅ​ជូន​ប្រជាពលរដ្ឋ គឺជា​ការងារ​របស់​ស​ម​ត្ថ​កិច្ចនគរ​បាល ហើយ​ដោយ​ពិនិត្យឃើញ​ថា ប្រជាពលរដ្ឋ​ទាំង​៤​គ្រួសារ រួម​ទី​១ មេ​គ្រួសារ ឈ្មោះ វួ​ច តឿ ភេទ​ប្រុស អាយុ​២៦​ឆ្នា មុខរបរ​លក់​នៅ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​មាន​សមាជិក​ចំនួន​៤​នាក់ ទី​២ មេ​គ្រួសារ ឈ្មោះ សេង យូ​ហេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​សង្កាត់​ផ្សារ​ចាស់ មាន​សមាជិក​៥​នាក់ និង​ទី​៣ មេ​គ្រួសារ ឈ្មោះ កែវ វិចិត្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​សង្កាត់​ផ្សារ​ចាស់ ដែល​បាន​សុំ​ផ្លាស់​ទីលំនៅ​មក​រស់នៅ​ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយមាន​ឯកសារ​បញ្ជាក់​ពី​នគរបាល​មូលដ្ឋាន​សង្កាត់​ផ្សារ​ចាស់ និង​របាយការណ៍ ន​.​ប​.៥ បញ្ជាក់ថា ពួកគេ​ពិតជា​ជនជាតិខ្មែរ សញ្ជាត​ខ្មែរ ពិតប្រាកដ ហើយ​មិន​មាន​ពាក់ព័ន្ធ​ក្នុង​បញ្ជីរ អន្តោ​ប្រវេ​ស ទើប​លោក​វរៈសេនីយ៍ត្រី ប៉ក់ វិចិត្រ នាយ​ប៉ុស្តិ​នគរបាល​រដ្ឋបាលស​ង្កា​ត់​តាខ្មៅ​ថ្មី​ចេញ​សៀវភៅ​ស្នាក់នៅ ក​២ ជូន ពួកគាត់​។​

​ចំណែក​១​គ្រួសារ ទៀត ដែល​មាន​មេ​គ្រួសារ ឈ្មោះ សុខ ចាន់​ធី ភេទ​ស្រី មាន​ស្វាមី ឈ្មោះ ពាង គូ មានកូន​៣​នាក់ រស់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បាន​ស្នើរ​សុំ​ធ្វើ​សៀវភៅ​ស្នាក់នៅ ក​២ ពី​លោក ហោ សំអុល ហើយ​ត្រូវបាន​លោក ហោ សំអុល បង្គាប់​ទារ​លុយ​ចំនួន​២០០​ដុល្លារ និង​ធ្វើ​សៀវភៅ​ស្នាក់នៅ​ដាក់​តែ​ឈ្មោះ​កូន​ចំនួន​៣​នាក់​ប៉ុណ្ណោះ ដោយ​មិន​ឱ្យ​ដាក់​បញ្ជូន​ឈ្មោះ សុខ ចាន់​ធី ជា​ម្តាយ និង​ឪពុក​ឈ្មោះ ពាង គូ ចូល​ទេ ទោះបី​លោក ពាង គូ មាន​សំបុត្រ​បញ្ជាក់​កំណើត សញ្ជាតិ ខ្មែរ មានស្រុក​កំ ណើ​ត នៅក្នុង​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ស្វាយរៀង និង​មាន​អត្តសញ្ញាណ​ប ណ្ណ​សញ្ជាត​ខ្មែរ ក៏ដោយ ពោល​គឺ​ពុំ​មាន​អ្វី​ពាក់ព័ន្ធ​ហ្នឹង​រូបលោក ដែល​ជា​ចៅសង្កាត់​នោះទេ ប៉ុ ន្តែ បុគ្គល ហោ សំអុល នេះ​បែរជា​ប្តឹង​មូល​បង្កាច់ ក្នុង​ចេតនា​បង្ករ​ចលាចល​ក្នុង​មូលដ្ឋាន ពិ​សេ ស​ធ្វើ​ឱ្យ​សាធារណៈជន​មាន​ការភាន់ច្រឡំ ហើយ​រូបលោក​ក៏​បាន​ធ្វើ​លិខិត​បំភ្លឺ​ដាក់ជូន​ទៅ​អង្គ ភាព​ប្រឆាំង​អំពើពុករលួយ​រួចរាល់​ហើយ​ដែរ​។

​ប៉ុន្តែ មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​មានការ​ចុះ​ផ្សាយ​តាម​បណ្តាញ​សារព័ត៌មាន​មួយចំនួន ក៏ដូចជា​បណ្តាញ​សង្គម ដើម្បី​បំពុល​ប​រិយា កាស និង​បង្ករ​ភាពចលាចល​កាន់តែខ្លាំង​នោះ ទើប​លោក​ចេញ​មុខ​ឆ្លើយតប​ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ ហើយ​ក៏​សូម​សំណូម​ទៅដល់​ឯកឧត្តម​អភិបាលខេត្ត ធ្វើការ​ស្រាវជ្រាវ​ផ្តល់នូវ​ភាព​យុ ត្តិ​ធម៌​ជូន​រូបលោក ក៏​ដូច​ជា​រដ្ឋបាល​សង្កាត់ ផងដែរ​។​

​ក្រោយ​ពី​ការ​ចេញ​ធ្វើ​សន្និសិទ្ធកាសែត​បំភ្លឺ​របស់​លោក​ចៅសង្កាត់​តាខ្មៅ អ្នកយកព័ត៌មាន​យើង បាន​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក​វរៈសេនីយ៍ត្រី ហោ សំអុល អតីត​នាយ​ប៉ុស្តិ​នគរបាល​រដ្ឋ​បាល​សង្កាត់​តាខ្មៅ ជាច្រើន​លើក​ផង​ដែរ ដើម្បី​សុំ​ការបកស្រាយ តែ​ត្រូវបាន​ចុច​ផ្តាច់​រហូត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ជៀម ខូ​យ ចៅសង្កាត់​តាខ្មៅ ត្រូវបាន​ប្រធាន​អង្គភាព​ប្រឆាំ ង​អំពើពុករលួយ ឯកឧត្តម ឱម យ៉ិនទៀង ចេញ​លិខិត​បំភ្លឺ និង​ផ្តល់​ឯកសារ ពាក់ព័ន្ធ​ហ្នឹង​ពាក្យបណ្តឹង​ដែល​លើកឡើងថា លោក​បាន​ឃុបឃិត​គ្នា​ជាមួយ ឈ្មោះ ជៀម សំរិត​ធី និង​ឈ្មោះ សុខ សុ​ផា ព្រមទាំង​ឈ្មោះ ជៀម សំរិត​សោភា រៀបចំ​ឯកសារ​ចេញ​សៀវភៅ​គ្រួសារ​ឱ្យ​ជនជាតិ​វៀតណាម​៤​គ្រួសារ​ខាងលើ ដែល​គ្មាន​ទីលំនៅ​ពិតប្រាកដ ក្នុង​សង្កាត់​តាខ្មៅ កាលពី​ថ្ងៃ​ទី​០៦ កញ្ញា ២០២១​កន្លងទៅ​៕

Leave a Reply

Your email address will not be published. Required fields are marked *