- ព័ត៌មានជាតិ

ពល​រដ្ន​រឹះ​គន់​លោក ប្រាក់ មិន មេឃុំ​សុខ​ចិត្រ​ជា​អ្នក​ផ្សំគំនិត​ជាមួយ​មន្ដ្រី​បរិស្ថាន​កាប់​បំផ្លាញ​ព្រៃ​ឡង់​ជិត​រលាយ​អស់​ហើយ​

​កំពង​ធំ​= ដី​ព្រៃឈើ​នៅ​ក្នុង​ព្រៃ​ឡង់​រាប់រយ​ហិកតា​ស្ថិតនៅ​ក្នុង​ឃុំ​សុចិត្រ ស្រុក​សណ្ដាន ខេត្ត​កំពង់ធំ កំពុង​រង​ការកាប់បំផ្លាញ​យ៉ាង​មហា​វិនាសកម្ម​។​

ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា​ដី​ព្រៃឈើ​ក្នុង​ដែន​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ដែល​បាន​កាប់​បំផ្លាញ​រាប់​រយ​ហិកតា​នេះ​គឺ​បាន​កើតចេញ​ពី​លោក ប្រាក់ មិន មេឃុំ សុខចិត្ត ជា​អ្នកផ្សំគំនិត​ផ្ដួចផ្ដើម​អោយ​រៀបចំ​អោយ​មាន​ការកាប់​រាន​ដី​ព្រៃ​ទាំងអស់​នេះ​។​

​ប្រភព​ដដែល​បាន​បញ្ចាក់​ដែរ​ថា​ការកាប់បំផ្លាញ​ព្រៃ​ឡង់​យ៉ាង​មហា​វិនាសកម្ម​នេះ គឺ​មាន​ឈ្មួញ​ដី​ជា​អ្នកមាន​លុយ​និង​បក្សពួក​អ្នកមាន​អំណាច​មួយចំនួន​នៅ​ពីក្រោយ​ខ្នង​និង​ផ្ដល់ជូន​មធ្យោយបាយ​គ្រប់​រូបភា​ព​ដើម្បី​អោយ​លោក ប្រាក់ មិន មេឃុំ​សុខ​ចិត្រ ជួល​ប្រជាពលរដ្ឋ​ចូលធ្វើការ​លួច​កាប់​រាន់​ព្រៃ ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​បំភ្លី​ដី​ទាំងអស់​នេះ​ទៅ​ជា​ដី​ព្រៃ​រិច​រិល ឬ​ជា​ដី​ដែល​បាន​ដំណាំ​ស្វាយចន្ទី ដែល​ផែនការ​ទាំងអស់នេះ​គឺ​លោក​មេឃុំ សុខ​ចិត្រ​។​

​ពល​រដ្ន​នៅ​តំបន់​នោះ​បាន​ដាក់​សំនួរ​សួរ​មក​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ថា តើ​លោក​បាន​ដឹង​រឿង​នេះ​ដែរ​ឬទេ​? ឬ​មួយ​លោក​ត្រូវ​រូ​វ​ជាមួយ​លោក​មេឃុំ សុខចិត្ត នេះដែរ បានជា​បណ្ដោយ​អោយ​រឿងនេះ​កើតឡើង​និង​មាន​ការកាប់បំផ្លាញ​ដីព្រៃ​យ៉ាង​មហា​វិនាសកម្ម​បែបនេះ​។​

​ពល​រដ្ន​ធ្វើការ​បញ្ចាក់​ផងដែរ​ថា​កាប់​បំផ្លាញ​ព្រៃ​អស់​រាប់រយ​ហិច​តា​នេះ​គឺ​នៅត្រង់​ចំណុច​ប្រាសាទបី ស្រី​គ្រប់លក្ខណ៍​ឬក៏​ប្រាសាទត្រពាំង​ប្រើ​ស ចំងាយ​៦០០​ម៉ែត្រ​នៅ​តំបន់​ជុំវិញ​ប្រាសាទ​នេះ​។​

Leave a Reply

Your email address will not be published. Required fields are marked *