- ព័ត៌មានជាតិ

លោកជំទាវ ហឹង ណា​រី វ៉ា ថន អញ្ជើញ​ផ្តល់​អំណោយ​ជូន​គ្រួសារ​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន ៥៩ គ្រួសារ នៅ​ក្រុង​ក្រចេះ​

លោកជំទាវ ហឹង ណា​រី វ៉ា ថន អនុប្រធាន​កិត្តិយស​គណៈ​កម្មា​ធិ​កា ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា​ខេត្ត​ក្រចេះ​បាន​អញ្ជើញ​ផ្តល់​អំណោ យ​ជូន​គ្រួសារ​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ចំនួន ៥៩ គ្រួសារ នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​៤​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ ២០២១ ។

​ពិធី​ផ្តល់​អំណោយ​ជូន​គ្រួសារ​រស់នៅ​ជាមួយ​មេរោគ​អេដស៍​នៅពេលនោះ​គឺ​ធ្វើឡើង​ក្នុងឱកាស​ប្រារព្វ​ពិធី​អបអរសាទរ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ ក្រោម​ប្រធានបទ « បញ្ចប់​វិសមភាព បញ្ចប់​ជំងឺអេដស៍ បញ្ចប់​ជំងឺឆ្លង​រាតត្បាត​ជា​សកល »​ដែល​មួយ​គ្រួសារៗ​ទទួលបាន មី ១​កេស ត្រីខ ១​យួរ ស្ករស ២​កញ្ចប់ ជែល​លាងដៃ ១​ដប អាវ​រងារ​ចំនួន​១ និង​ថវិកា​ចំនួន ៥ ម៉ឺន​រៀល ។

​នៅក្នុង​ពិធី​នោះ​ដែរ​លោកជំទាវ ហឹង ណា​រី វ៉ា ថន អនុប្រធាន​កិត្តិយស​គណៈ​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​សាខា​ខេត្ត​ក្រចេះ​បាន​មាន ប្រសាសន៍​ដោយបាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខ ទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ឥ​ស្សរ ជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​អេដស៍ ជំងឺ​អេដស៍​និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​និង​ជា​ឥស្សរ ជន​ឆ្នើម​ថ្នាក់ជាតិ នៃ​ផែនការ​សកម្មភាព​រួម​អគ្គ លេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខ ភាព​ស្ត្រី​និង​កុមារ ដោយ​ការ​នឹករលឹក​និង​ម​នោ សញ្ចេ​ត​នា​យ៉ាង​ជ្រាលជ្រៅ​បំផុត ។ លោកជំទាវ ហឹង ណា​រី វ៉ា ថន ក៏​បាន​ធ្វើការ​ពន្យល់​និង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រស់នៅ​តាម​បែប​គន្លងថ្មី​ក្នុង​បរិបទ​ជំងឺ​កូវី​ដ​-១៩ និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​និង​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​របស់​យើង ៕
​ជួន សុជាតិ​

Leave a Reply

Your email address will not be published. Required fields are marked *