- ព័ត៌មានជាតិ

អគារ​ទីស្តីការ​ថ្មី​របស់​ក្រសួង​ការពារជាតិ ដែល​ធ្វើ​ការសាងសង់​រួចរាល់​ស្ទើរ​ទាំងស្រុង មាន​លក្ខណ​:​ពិសេស​ដោយ​អាច​ឲ្យ​ឧទ្ធម្ភាគចក្រ​ចុះចត​លើដំបូល​បាន​

ភ្នំពេញ​៖ តាមរយ​:​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បានឲ្យដឹងថា “​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០២១ ខ្ញុំ​ពិតជា​មាន​មោទនភាព និង​សប្បាយរីករាយ​រួមជាមួយ ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ អគ្គបញ្ជាការ ព្រមទាំង​នាយទាហាន​ជំនាញ បាន​ចុះ​ពិនិត្យ​ការចុះ​ចត​យន្តហោះ ឧ​ទ្ធ​ម្ភា​គ​
​ចក្រ​ប្រភេទ Z-9 លើដំបូល​អគារ​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព​”​។​

​សូមជម្រាបថា អគារ​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី ត្រូវបាន​សាងសង់​រួចរាល់ និង​គ្រោង​សម្ពោធ​ដាក់​ឱ្យ ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ដែល​ជា​ខួប​២៣​ឆ្នាំ នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​។​

​អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់​៕

Leave a Reply

Your email address will not be published. Required fields are marked *