- ព័ត៌មានជាតិ

លោកតា​លោកយាយ​ចាស់ជរា​ចំនួន​៥០​នាក់ ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ទទួល​អំណោយ​មនុស្សធម៌ ជា​អាវ​រងារ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា

​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​កើត ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ហឿ ស៊ី​យ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក្រចេះ និង​សហការី​បាន​ចុះ​សួរសុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក្រចេះ ចែកជូន​ដល់​លោកយាយ លោកតា ចាស់ជរា​ចំនួន ៥០​នាក់ នៅ​ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​ឯកឧត្តម បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល​សម្ដេច តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ជំរុញ​ឱ្យមាន​ការដោះស្រាយ​បញ្ហា​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​ក្នុង​១​នាក់​ទទួលបាន​៖ អង្ករ​២៥​គីឡូក្រាម​, មី​១​កេស ជែល​លាងដៃ​១​ដប ជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក្រចេះ រួម​នឹង អាវ​រងា​១ ថវិកា​៥០,០០០​រៀល ជា​អំណោយ​របស់​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *