- ព័ត៌មានជាតិ

ក្រុមអ្នកនេសាទជនជាតិវៀតណាមជាច្រើនបានកំពង់ធ្វើសកម្មភាពនេសាទត្រីចម្រុះនៅលើផ្ទៃទឹកនៃបឹងទន្កេសាប ស្ថិតនៅចំណុច ឃុំពាមបាង ស្រុកកំពង់ស្វាយ យ៉ាងអនាធិបតេយ្យទាំងពេលយប់នឹងទាំងពេលថ្ងៃ

កំពង់ធំ​៖ សកម្មភាព​បទល្មើស​នេសាទ​បាន​កំពង់តែ​កើតឡើង​យ៉ាង​ព្រោងព្រាត ពាសពេញ​តែ​បឹង​ទន្លេសាប​ហើយ​អ្នកនេសាទ​ទាំងនោះ​ប្រើប្រាស់​ឧបករណ៍​ដ៍​ទំនើបៗ​ខុស​ច្បាប់​ដូចជា​ទូក​អូស ឆក់​ត្រជាក់​យាំង​កាវ​ជាដើម បាន​កំពុងតែ​បំផ្លិចបំផ្លាញ​ធនធាន មច្ឆារ​ជាតិ​ទាំង​តូច​ទាំង​ធំ​ចម្រុះ​យ៉ាងធ្ងន់ធ្ងរ​បំផុត​ជិត​ស្ទើរ​ត​តែ​រលាយ​ផុត​ពូជ​អស់​ទៅហើយ ​រៀងរាល់ថ្ងៃ​ ទាំង​ថ្ងៃ​ទាំងយ​ប់ពាស​ពេញ​តែ​នៅលើ ផ្ទៃ​នៃ​បឹង​ទន្លេសាប​។ ដោយ មិន​មាន​អាជ្ញាធរ​ដែនដី​ឬ​ក៍ន្ត្រី​ជំនាញ​ខាងខ​ណ្ឌ​ជលផ​ល ចុះបង្ក្រាប​ម្តងណា​នោះឡើយ ដូច​ជា​សកម្មភាព​នេសាទ​ត្រី​នៅ​ចំណុច​បាឡត ឃុំ​ពាម​បា​ង ស្រុក​កំពង់ស្វាយ ខេត្ត កំពង់ធំ ដែល​មាន​ទូក​ធំៗ​ខ្នាត​យក្ស​ដែល​បាន​ប្រព្រុត្តទៅ​ដោយ​ក្រុម​ឈ្មួញ​ជនជាតិ​វៀតណាម ចំនួន​ប្រាំបី ទូក​ធំៗ បាន​កំពុងតែ​នេសាទ​ត្រី​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ ទៅ​តាមតែ​អំពើរ​របស់​ពួកគេ​ទាំង​សព្វ​ថ្ងៃនេះ​ជាដើម​។

ប្រជាពលរដ្ឋ​ពួកគាត់​មិន​បាន​ឃើញ​មន្ត្រី​ជំនាញ​នៅតាម​បណ្តា​សា​បន្ថ័ពា​ក់​ព័ន្ធណា​៛​វល់​អើ​រពើ​ចាត់ការ​បង្ក្រាប​យ៉ាង​ដូច្នេះ ទៀប​បានធ្វើ​ប្រជាពលរដ្ឋ​មួយចំនួន​ដាក់​ការ សង្ស័យថា ប្រហែល ជា​អស់លោក​មន្រី​ជលផល​ទាំង​នោះ​មាន​ការឃុបឃិត​គ្នា​ជាមួយ​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម​ទាំង​នោះ​អស់​បាត់ទៅ ហើយក៍​មុន​ដឹង​នោះ​ដែរ ទើប បានជា​បណ្តែតបណ្តោយ​ឱ្យ​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម​ទាំង​ប្រើប្រាស​ទូក​ធំៗ​ខ្នាត​យក្ស​អូស​យាំង​កាវ​យ៉ាង​ព្រិងព្រា​តពា ង​ទន្លេសាប​ស្ថិតនៅក្នុង​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​បាន​ទៅ​តាមតែ​អំពើរ​ចិត្ត​របស់​ពួកគេ​យ៉ាង​គឃ្លើន​ដោយ​បំពាន​ទៅ​នឹង​ច្បាប់​ស្តីអំពីរ​ផល​ជា​រៀងរាលល់​ថ្ងៃ​យ៉ាង​ដួច្នេះ​ទៅវិំញ​។
ហើយ​ទូក​នេសាទ​ត្រីរ​បស់​ជា​ជនជាតិ​វៀតណាម​ដែល​បាន ចូល​មក​ធ្វើ​សកម្មភាព​នេសាទ​ត្រី​នៅ​ក្នុង​តំបន់​នោះ​បាន​ដោយ រលូន​ដូចជា​សព្វថ្ងៃនេះ​គឺ​ប្រហែល​ក្រុម​អ្នុក​នេសាទ​ជនជាតិ​វៀត​ណា ម​ទាំងនោះ​បង់​លុយ​ទៅ​អោយ​អស់លោក​មន្រីជលផល​ដែល​ពួកបាន​កំពង់តែ​គ្របគ្រ​ង​នៅក្នុង​នោះ​អស់​បាត់ទៅហើយ​មើលទៅ​។​

​ជាក់ស្តែង​ដូចជា​កាលពីរ​ថ្ងៃទី 21 ធ្នូ 2021 មាន តៃកុង​ទូក​អូស​យាំង​កាវ​ម្នាក់ ក្នុង​ចំ ណោម​តៃកុង​ទូក​នេសាទ​ជាច្រើន​នាក់ បាន​បង្ហើប ដោយនិយាយ​ប៉ៃឡាំៗ​អោយដឹងថា មេ ខ្លោង​ដែលជា​ថៅកែ​ទូក​អូស​យ៉ាំង​កាវ​ធំជាងគេ​នៅ​តំបន់​នោះ​សព្វថ្ងៃនេះ​ឈ្មោះ (​ចេង​) ជនជាតិ​វៀតណាម បាន​រត់​ការបង់ លុយ​ឲ្យ​មន្ត្រី​ជំនាញ​មន្ត្រី​នៅ​ក្នុង​ខេត្តកំពង់ធំ​សព្វថ្ងៃនេះ​អស់​ជាច្រើន​ម៉ឺន​ដុល្លា​រួចរាល់​អស់​បាត់ទៅហើយ ដូច្នេះ​គ្មាន​ជំនាញ​នៅក្នុង​សា​បន្ថ័ពា​ក់ព័ន្ធ​ណាមួយ​ចេញមុខ​មក​បង្ក្រាប​នោះ​ឡើយ​។​

​បើសិនជា​ពិតជា​តៃកុង​ទូក​នេសាទ​ម្នាក់​នោះ​បាន​បង្ហើប​ប្រាប់​យ៉ាង​ដូច្នេះ​វិញ វា​ពិតជា​រលាយ​ហិនហោច​អស់​ហើយ ធនធាន​មច្ឆារ​ជាតិ​ចម្រុះ​ទាំង​តូច​ទាំង​ធំ ក្នុង​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប សព្វថ្ងៃនេះ ដោយសារ​តែ​មន្ត្រី​ជំនាញ​ខាង​ជលផល​ឡេមឡឺម​មួយចំនួន​ដែល​ពួកគេ​មាន ការឃុបឃិត​គ្នា​ជា​លក្ខណ​:​ប្រព័ន បើកដៃ​អោយ​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម​ទាំង​នោះ​ចូលមក នេសាទ​ត្រី នៅក្នុង​ដែន ទឹក​នៃ​បឹង​ទន្លេសាប​ស្ថិតនៅ​ក្នុង​ក្រុង​ស្ទឹង​សែន​នឹង​ស្រុក​កំពង់ស្វាយ​សព្វថ្ងៃនេះ​ជាក់​ជាមិនខាន​នោះឡើយ ។

​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​តាម​ដង​បឹង​ទន្លេសាប សព្វថ្ងៃ​នេះ​នោះ​វិញ​ពួកគាត់​បាន​ត្អូញត្អែ​នឹង​រិះគន់​ចំ​យ៉ាងៗ​ដោយ​ចាស់ដៃ​ថា បើ​មិន​មាន ការឃុបឃិត​គ្នា នឹង​មិន​មាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រី ជំនាញ​ជលផល​នោះ​ទេ​ក៍​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម ទាំងនោះ​ក៍​ពួក​មិនអាច​ប្រើប្រាស​ទូក​អូស​យាំង​កាវ​ធំៗ​យក្ស ទាំងថ្ងៃទាំងយប់​ជា​រៀង​រាល់ថ្ងៃ​នេះ​បាន​នោះដែរ ។ ប្រជា​ពល រដ្ឋ​បាន​បន្ត​អោយដឹងទៀតថា រាល់ ថ្ងៃ​មិនមាន​ប្រជា​ពលរដ្ឋ​ខ្មែ​រណា ហ៊ាន​ទៅ​នេសាទ ដាក់មង​ដាក់​ស្បៃ ក្បែរ​ទូក​យាំង​កាវ​ធំៗ​ខ្នាត​យក្ស របស់​ជនជាតិ​វៀតណាម​ទាំង​បាន​នោះទេ ពិ​ព្រោះ​ក្រុម ជនជាតិ​វៀតណាម​ដែល​ពួកគេ​បាន​ប្រើប្រាស ទូក​អូស​យាំង​កាវ​ទាំងនោះ បាន​គំរាម​គំហែង​មកលើ ពួកគាត់​ជា​ញឹកញាប់​ហើយ បើសិនជា​ពួកគាត់​ហ៊ាន​មក​នេសាទ​ក្បែរ ទូក​អូស​យ៉ាំង​កាវ​របស់​ពួក​គេ​វិញ​នោះ​ក្រុម​អ្នកនេសាទ​ជនជាតិ​វៀតណាម​ទាំង​នោះ​ពួកគេ​នឹង​បុក​ទូក នេសាទ​របស់​ពួកគាត់ អោយ​លិច​ក្នុង​ទន្លេ​តែម្តង​។​នេះ​បើ​ផ្អែក​ទៅតាម​ប្រភពព័ត៌មាន​ដែល​ក្រុមការងារ​បា​សិទ្ធ​TV រស់​យើងខ្ញុំ​ទួលបាន​ពីរ​ស្រុក​កំពង់ធំ​កាលពី​ពេល​ថ្មីៗ​នេះ ក៍​ប៉ុន្តែ​បើទោះជា​យ៉ាងណា​ក៍​ក្រុមការងារ​បា​សិទ្ធ​TV​របស់​យើងខ្ញុំ​នៅ​ពុំ​បាន​ស្វែងរក​ប្រភព័​ណាមួយ​ដើម្បី​ធ្វើ​ការទំនាក់ទំនង​លោកនាយ​ខណ្ឌ​ជលផល​ខេត្តកំពង់ធំ​សុំ​ការអធិប្បាយ​ឬ​ក៍​ការពន្យល់​ខ្លះៗ​ពី​គាត់​បាន​នៅឡើយ​នោះទេ ។​

Leave a Reply

Your email address will not be published. Required fields are marked *